ជីវិតកម្សាន្ដ
តួកុនសិង្ហបុរី នាង Eleanor ប្រមាថមើលងាយជនជាតិចិនថា ជា«មនុស្សល្ងង់»
តារាសម្ដែងស្រីជនជាតិសិង្ហបុរី អ្នកនាង Eleanor Lee ដែលជាកូនស្រីរបស់ពិធីករទូរទស្សន៍ដ៏មានប្រជាប្រិយភាព Quan Yifeng ត្រូវមហាជនព្រួតរិះគន់យ៉ាងខ្លាំង បន្ទាប់ពីវីដេអូឃ្លីបមួយ បានលេចចេញដោយចោទប្រកាន់ថា នាងបានប្រមាថមើលងាយជនជាតិចិនថា សុទ្ធតែមនុស្សល្ងង់ខ្លៅ។

យោងតាមសារព័ត៌មាន South China Morning Post បានចុះផ្សាយថា ការថតរយៈពេល ៣១វិនាទី ដែលត្រូវបានគេរាយការណ៍ ថា បែកធ្លាយដោយមនុស្សម្នាក់ជាអតីតជំនួយការរបស់នាង ត្រូវបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន RedNote ហើយចាប់តាំងពីពេលនោះមក បានរីករាលដាលនិងទាក់ទាញការខឹងសម្បារយ៉ាងខ្លាំង។
ក្នុងឃ្លីបវីដេអូថតសំឡេងនោះ ស្ត្រីម្នាក់អាចត្រូវបានគេឮនិយាយថា នាងធ្វើនេះមិនមែនដើម្បីកេរ្តិ៍ឈ្មោះទេ ប៉ុន្តែដើម្បីប្រាក់ ហើយថាមនុស្សភាគច្រើននៅប្រទេសចិនគឺជាមនុស្សល្ងង់។
សំឡេងនេះបានទាក់ទាញការថ្កោលទោសយ៉ាងទូលំទូលាយពីអ្នកលេងអ៊ីនធឺណិតចិន ដោយមនុស្សជាច្រើនបានចោទប្រកាន់លើតួសិង្ហបុរីវ័យក្មេងថា បានប្រមាថដល់ប្រទេសចិន និងប្រជាជនរបស់ខ្លួន។ អ្នកប្រើប្រាប់អ់ីនធើណេតមួយចំនួន បានអំពាវនាវឲ្យនាងបោះបង់កេរ្តិ៍ឈ្មោះជាតារាសម្ដែង ព្រោះនាងបានប្រើពាក្យប្រមាថដល់ជនជាតិចិនជាច្រើន។
ទោះជាយ៉ាងណាក៏ដោយ តារាស្រីរូបនេះស្រាប់តែចូលទៅបណ្ដាញសង្គមទាំង Instagram, Weibo និង Facebook កាលពីថ្ងៃសៅរ៍ទី១០ ខែឧសភា ថា «ខ្ញុំសោកស្ដាយដែលបានបង្កឲ្យមានភាពចម្រូងចម្រាសជាខ្លាំង ខ្ញុំមានការតក់ស្លុតជាខ្លាំង នៅពេលដែលខ្ញុំបានឮការថតសំឡេង។ នេះមិនមែនជាអ្វីដែលខ្ញុំនិយាយនោះទេ»។
តារាជំនាន់ទី ២ ដែលមានម្តាយជាពិធីករទូរទស្សន៍សិង្ហបុរីដើមកំណើតតៃវ៉ាន់ Quan Yifeng ហើយឪពុកជាតារាសម្តែង Peter Yu បាននិយាយថា «ពេលនេះខ្ញុំមានអាយុ ២៦ ឆ្នាំ ហើយបានចំណាយពេលជិតពាក់កណ្តាលជីវិតរបស់ខ្ញុំនៅក្នុងប្រទេសចិន។ នៅទីនេះ ខ្ញុំបានទទួលឱកាសជាច្រើន ហើយអាចបញ្ចេញពន្លឺក្នុងអាជីពដែលខ្ញុំស្រលាញ់។ ខ្ញុំពិតជាមានសេចក្តីស្រឡាញ់ និងដឹងគុណចំពោះទឹកដីនេះ»។
តារាសម្តែងវ័យ ២៥ ឆ្នាំរូបនេះបានបង្ហាញមុខនៅក្នុងប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៦ នាងត្រូវគេរាយការណ៍ថា ត្រូវគេដកចេញពីតួសម្ដែងក្នុងរឿងភាគចិន «The Journey of Legend» នាពេលខាងមុខនេះ ដោយសារតែមានប្រតិកម្មផ្ទុយគ្នា។ ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានចិន Zaobao បានរាយការណ៍ថា ឈ្មោះរបស់តារាស្រី នៅតែលេចឡើងក្នុងបញ្ជីតួសម្តែង ដោយបង្ហាញថានាងមិនទាន់ត្រូវបានដកចេញពីកម្មវិធីជាផ្លូវការនៅឡើយទេ។
ភាពយន្តភាគចិន «The Journey of Legend» ផ្អែកលើប្រលោមលោករបស់អ្នកនិពន្ធជនជាតិម៉ាឡេស៊ី Woon Swee Oan សម្តែងដោយតួសម្តែងចិន Cheng Yi និង Gulnazar Bextiyar ។ ចំណែក Eleanor Lee ដើរតួជា Tang Fang ដែលជាតួអង្គសំខាន់មួយនៅក្នុងរឿងភាគ ខណៈដែលរឿងនេះមិនបានកំណត់កាលបរិច្ឆេទចាក់បញ្ចាំងនោះ ការលើកឡើងរបស់នាង ត្រូវគេរំពឹងថា បានបង្កឲ្យមានការពន្យារពេលការចាក់ផ្សាយរបស់កម្មវិធី ដែលដំបូងត្រូវបានគ្រោងធ្វើនៅដើមខែឧសភា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បងប្អូនស្រី Kim Sae Ron មានស្ថានភាពបែបណាហើយ ក្រោយមរណភាពបងស្រីផ្អើលសិល្បៈកូរ៉េ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


