ជីវិតកម្សាន្ដ
នី មុន្នីនាថ បង្ហើបតម្រុយរឿងជ្រើសរើសគូអនាគត
តារាសម្តែងទឹកភ្នែកកញ្ញា នី មុន្នីនាថ ទោះបីពេលនេះនាងមិនទាន់ជ្រើសរើសបានដៃគូជីវិតដែលអាចកាន់ដៃគ្នាក្រាបផ្ទឹម (ចូលរោងការ) យ៉ាងណាក្តី ក៏ស្រាប់តែតារាស្រីរូបនេះ បានបង្ហើបពីចំណុចពិសេស ឬអាចជាតម្រុយមួយផងដែរក្នុងការជ្រើសរើសដៃគូអនាគត។

គេចាំបានថា តារាសម្តែងល្បីឈ្មោះកញ្ញា នី មុន្នីនាថ កាលពីអំឡុងឆ្នាំ២០១៤ នាងធ្លាប់បានភ្ជាប់ម្តងរួចមកហើយជាមួយអតីតគូដណ្តឹងដែលជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកដោយជួបភាពរកាំរកូសទើបចំណងស្នេហ៍របស់អ្នកទាំងពីរក៏ត្រូវបានកាត់ផ្តាច់ទៅវិញ។ យ៉ាងណារហូតមកទល់ពេលនេះ នី មុន្នីនាថ មិនទាន់មានដំណឹងនៃការចាប់ដៃគូជាមួយបុរសណាម្នាក់សម្រាប់ថ្ងៃអនាគតឡើយ។
បើតាមការឲ្យដឹងពីតារាភាពយន្ត នី មុន្នីនាថ បានបញ្ជាក់ថា សម្រាប់ដៃគូជីវិតដែលអាចរួមដំណើរជាមួយគ្នាដល់ចាស់កោងខ្នង រៀងខ្លួនដោយមិនហត់នឿយចិត្តគឺជាដៃគូដែលស្អាតស្អំភក្តីភាពរវាងគ្នា ហើយអ្នកទាំងពីរស្អប់ខ្ពើមបំផុត អំពើនៃភាពប្រឡូកប្រឡាក់ខាងក្រៅ ដោយសច្ចាយ៉ាងហ្មត់ចត់ថា ចំណុចហ្នឹងជាបន្ទាត់ក្រហមបើនរណាហ៊ានល្មើសមិនអាចលើកលែងឲ្យបានជាដាច់ខាត។
តារាស្រី នី មុន្នីនាថ លើកជាឧទាហរណ៍ដូច្នេះថា ស្បែកជើងស្អាតឬមិនស្អាតមិនសំខាន់ឡើយ អ្វីដែលសំខាន់នោះគឺយើងពាក់ទៅមិនឈឺជើងក្នុងជីវិតគូរចង់ទៅដល់គោលដៅ ចាំបាច់បំផុតមិនអាចគ្រាំគ្រាចិត្តនោះទេ។ កញ្ញាបន្ថែមថា ត្រូវចាំបើអ្នកយល់គ្នាបាន គឺអ្នកអាចបន្តដំណើរលើវិថីជីវិតគូទៅជាមួយគ្នាដោយរីករាយ។

ជាការកត់សម្គាល់ តារាស្រីទឹកភ្នែក នី មុន្នីនាថ តែងតែឃើញបង្ហាញសារចូលរួមបំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋខ្មែរនិងសិល្បករ-សិល្បការិនីក្នុងកិច្ចការងារសង្គម ក៏ដូចជាការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិត អ្នកដែលត្រូវការឈាមបន្ទាន់ផ្សព្វផ្សាយការអប់រំផ្សេងៗជាដើម៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ