ជីវិតកម្សាន្ដ
តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ ខណ:ការបរិច្ចាគឈាមមកកាន់មូលនិធិឈាមនាង ជួបការខ្វះខាត
តារាសម្តែងនិងជាប្រធានមូលនិធិផ្តល់ឈាម កញ្ញា នី មុន្នីនាថ បានបង្ហាញក្តីព្រួយបារម្ភបន្ទាប់ពីកត់សម្គាល់ថា មូលនិធិឈាមរបស់នាងបច្ចុប្បន្ន កំពុងតែប្រឈមបញ្ហាខ្វះខាតដើម្បីផ្តល់ជូនទៅដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះអាយុជីវិត។

តារាសម្ដែងទឹកភ្នែក នី មុន្នីនាថ ជាបន្តបន្ទាប់គេតែងតែឃើញនាងបង្ហាញសារ ចូលរួមបំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋខ្មែរនិងសិល្បករ-សិល្បការិនីក្នុងកិច្ចការងារសង្គមដូចជា ការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតអ្នកដែលត្រូវការឈាមបន្ទាន់ ផ្សព្វផ្សាយការអប់រំផ្សេងៗជាដើម។
ដោយឡែកថ្មីៗនេះ កញ្ញា នី មុន្នីនាថ បានចេញមកប្រកាសទៅកាន់អ្នកគាំទ្រពីរបាយការណ៍សម្រាប់អ្នកត្រូវការឈាម និងអ្នកស្មគ្រ័ចិត្តបរិចាគ្ចឈាម។

ក្នុងសំណេរ តារាស្រីរូបនេះបានរៀបរាបថា ៖ «នាងខ្ញុំ នី មុនី្ននាថ ប្រធានមូលនិធិឈាមនី មុនី្ននាថ សូមជំរាបជូនដល់បងប្អូនទាំងអស់គ្នាអោយបានជ្រាបថា នៅពេលនេះមូលនិធិឈាម នី មុនី្ននាថ បានជំពាក់ឈាមខាងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ចំនួន ៣ សាក់)»។
នី មុន្នីនាថ បញ្ជាក់ទៀតថា មូលនិធិឈាមនីមុនី្ននាថ គឺផ្តល់ឈាមជូនដល់ជនរងគ្រោះដោយមិនគិតកម្រៃ ហើយក៏មិនមានគិតកម្រៃរដ្ឋបាលឬកម្រៃផ្សេងៗទៀតដែរ។ លេខទំនាក់ទំនងក្រុមការងារមូលនិធិឈាម នី មុនី្ននាថ (០១៧ ៣២ ៦៦ ៦៦, ០៧០ ៣៩ ៤០ ៧៥) និងក្រុមការងារដែលទំនាក់ទំនងតាម (telegram) មានដូចខាងក្រោម,Ny monineath (នី មុនី្ននាថ)។
នាងបន្ថែមថា លេខក្រុមការងារមានតែ២ខ្សែខាងលើទេ ប្រសិនបើមានលេខផ្សេងទាក់ទងទៅថាជា ក្រុមការងារមូលនិធិ សូមចូលរួមផ្តល់ដំណឹងដល់ក្រុមការងារមូលនិធិឈាមនី មុនី្ននាថជា បន្ទាន់។ ជាមួយគ្នានោះកញ្ញា នី មុន្នីនាថ បានឲ្យដឹងដែរថា ពេលនេះក្រុងការងារមូនិធិនាងកំពុងមានបញ្ហាប្រឈមនឹងការខ្វះខាតឈាម ដោយសារពុំមានអ្នកចូលរួមស្ម័គ្រចិត្តបរិច្ចាគជាបន្តទៀតឡើយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


