ជីវិតកម្សាន្ដ
នី មុន្នីនាថ ថា ភាពខ្លាំងកើតចេញពីឆន្ទៈដ៏មោះមុត
តារាសម្ដែងទឹកភ្នែក នី មុន្នីនាថ ជាបន្តបន្ទាប់គេតែងតែឃើញនាងបង្ហាញសារចូលរួមបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរ និងសិល្បករ-សិល្បការិនីក្នុងកិច្ចការងារសង្គមដូចជាការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតអ្នកដែលត្រូវការឈាមបន្ទាន់,ផ្សព្វផ្សាយការអប់រំផ្សេងៗ ជាដើម…។

ទោះបីយ៉ាងណាស្របពេលដែលប្រជាប្រិយភាព និងការគាំទ្រនៅតែរក្សាបានទីផ្សារខ្ពស់ ស្រាប់តែតារាស្រីទឹកភ្នែកកញ្ញា នី មុន្នីនាថ បានបំផុសមហាជនថា «សម្រាប់ភាពខ្លាំងរបស់មនុស្ស គឺមិនមែនកើតចេញពីសមត្ថភាពរូបរាងកាយនោះទេ ពោលគឺវាកើតចេញពីឆន្ទៈដ៏មោះមុត……»។
ដោយឡែកប៉ុន្មានថ្ងៃមុន នៃការបង្ហោះសារខាងលើ តារាស្រីរូបស្រស់ កញ្ញា នី មុន្នីនាថ ក៏បានបង្ហោះសារខ្លីដែរថា «អ្នកមិនអាចរំពឹងថា នឹងទទួលបានលទ្ធផលល្អ ឬ ជោគជ័យដោយមិនបានធ្វើឲ្យផលិតផលរបស់អ្នកល្អជាមុនសិននោះទេ»។ ជាការពិត តារាស្រី នី មុន្នីនាថ គឺជាតារាស្រីខ្មែរមួយដួងដែលតែងរក្សាបានការគាំទ្រ និងការសរសើរពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។

គួរបញ្ជាក់ថា កញ្ញា នី មុន្នីនាថ កន្លងមកត្រូវបានគេស្គាល់ថាជាតារាសម្តែងពូកែទឹកភ្នែកដែលក្តោបក្តាប់បានឱកាសសម្តែងតួឯកស្ទើរគ្រប់រឿងនៅក្នុងវិស័យភាពយន្តរបស់ខ្មែរ។ មិនតែប៉ុណ្ណោះ នាង ក៏ត្រូវបានទស្សនិកជនសរសើរតាមរយៈសកម្មភាពការងារសង្គម និងជាប្រធានមូលនិធិផ្តល់ឈាមផងដែរ។
អ្វីដែលមហាជនចាប់អារម្មណ៍ថែមទៀតនោះ កញ្ញា នី មុន្នីនាថ កាលពីថ្មីៗ កន្លងមកនេះ ក៏ធ្លាប់បានចេញមុខអំពាវនាវដល់សិល្បករ-សិល្បការិនីរួមគ្នា ដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និងការបរិច្ចាគឈាមផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


