ជីវិតកម្សាន្ដ
នី មុន្នីនាថ ត្រៀមផ្ទាំងទស្សនីយភាព “ក្បាច់គុនល្បុក្កតោ” ក្នុងថ្ងៃបរិច្ចាគឈាមមូលនិធិ
ខណ:សល់ពេលត្រឹមតែ ២ទៀតប៉ុណ្ណោះ កម្មវិធីបរិច្ចាគឈាមរបស់មូលនិធិតារាសម្តែង នី មុន្នីនាថ នឹងឈានចូលមកដល់ គេឃើញតារាស្រីរូបនេះ បានចេញមុខអំពាវនាវហើយបំផុសឱ្យប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រចូលរួមសកម្មភាពសប្បុរសធម៌នេះទាំងឱ្យបានគ្រប់ៗគ្នា។

ក្រៅពីសកម្មភាពបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតពលរដ្ឋដែលត្រូវការឈាមចាំបាច់ កំពូលតារាទឹកភ្នែករូបនេះ បានបញ្ជាក់ឱ្យដឹងដែរថា នាក្នុងឱកាសនោះក៏មានការចូលរួមសម្តែងផ្ទាំងទស្សនីយភាពក្បាច់គុណបុរាណខ្មែរ “ក្បាច់គុនល្បុក្កតោ” ដើម្បីចែកជូនមហាជនបានទស្សនាផងដែរ។
ជាមួយគ្នានេះដែរ នី មុន្នីនាថ បានលើកឡើងពីលក្ខណ:ពិសេស នៃក្បាច់គុនល្បុក្កតោ ពន្យល់យុវជនខ្មែថា “ក្បាច់គុនល្បុក្កតោ” គឺជាប្រភេទក្បាច់គុនបុរាណខ្មែរមួយដែលមានលក្ខណៈពិសេស និងជាផ្នែកមួយនៃសិល្បៈវាយលុកខ្មែរ។ត្រូវបានគេស្គាល់ថាមានល ក្ខណៈរឹងមាំ សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពដោយផ្តោ តលើការប្រើប្រាស់កម្លាំងនិងភាពត្រឹមត្រូវ។ តារាសម្តែងស្រីរូបនេះបន្តថា លក្ខណៈពិសេសនៃក្បាច់គុនល្បុក្កតោ៖
១. ភាពរឹងមាំ៖ ក្បាច់នេះផ្តោតលើការវាយ ឬការការពារដោយប្រើចំណុចខ្លាំងនៃរាងកាយ (ដូចជាកជើង កែងដៃ ឬដៃជាដើម)។
២.ចលនាសាមញ្ញ៖ មិនមានចលនាលំអិតច្រើនប៉ុន្តែមានប្រសិទ្ធភាពក្នុងការវាយឬរារាំង។
៣.ការប្រើកម្លាំង៖ ទាមទារការគ្រប់គ្រងកម្លាំងនិងភាពត្រឹមត្រូវ។
តួយ៉ាងប្រភពនិងប្រវត្តិគឺក្បាច់គុនល្បុក្កតោគឺជាផ្នែកនៃគុនខ្មែរ (សិល្បៈវាយលុកប្រពៃណីខ្មែរ) ដែលមានឫសគល់ពីសម័យអង្គរ។ ដោយត្រូវបានអភិរក្សដោយសាលាគុនខ្មែរបុរាណ និងអ្នកប្រាជ្ញសិល្បៈវាយលុក។
សូមបញ្ជាក់ថា សម្រាប់កម្មវិធីបរិច្ចាគឈាមរបស់មូលនិធិ តារាសម្តែងកញ្ញា នី មុន្នីនាថ នឹងរៀបចំឡើងនៅថ្ងៃ ទី០៦ខែមេសា ឆ្នាំ២០២៥ ដែលធ្វើនៅទីតាំងផ្សាទំនើបអូឡាំព្យា។ ក្នុងនោះនាងក៏បានអំពាវនាវរួមគ្នាបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្សផងដែរ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


