ព័ត៌មានអន្ដរជាតិ
មេ WHO ស្នើអនុវត្តវិធានការ ៥ ចំណុច អំឡុងកូវីដ ជាពិសេសការពារការវាយលុកពីវីរុសបំប្លែងខ្លួន
ខណៈនេះមនុស្សរាប់លាននាក់នៅលើពិភពលោក នៅតែត្រូវបានស្នើសុំ ឬបញ្ជាឲ្យស្នាក់នៅផ្ទះដើម្បីគេចពីជំងឺឆ្លងកូវីដ ១៩ ។ សម្រាប់មនុស្សដែលកំពុងស្នាក់នៅក្នុងផ្ទះ រួមទាំងអ្នកដែលកំពុងធ្វើការពីផ្ទះ ពួកគេកំពុងចាប់ផ្តើមមានអារម្មណ៍ថាស្មុគស្មាញ ដោយសារសុខុមាលភាពរាងកាយ និងសង្គម ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោក ឲ្យអនុវត្តដើម្បីរក្សាសុខភាព និងចៀសឆ្ងាយការឆ្លង អំឡុងជំងឺរាតត្បាតកូវីដ ១៩ នេះ ជាពិសេសការពារការវាយលុកពីវីរុសបំប្លែងខ្លួនថ្មី ៖
១. ញ៉ាំអាហារដែលមានគុណភាព សុវត្ថិភាព និងសំបូរទៅដោយសារធាតុបំប៉ន និងជីវភាព ។
២. កំណត់ទៅលើការទទួលទានគ្រឿងស្រវឹង និងបញ្ចៀសភេសជ្ជៈដែលមានជាតិស្ករច្រើន ។
៣. ហាមជក់បារី ព្រោះការជក់បារី អាចជួយបង្កើនគ្រោះថ្នាក់នៃការចម្លងជំងឺកូវីដ ១៩ ។
៤. ត្រូវហាត់ប្រាណឲ្យបានច្រើន ។
៥. ថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អ ដើម្បីបញ្ចៀសភាពតានតឹងនៅក្នុងអារម្មណ៍ នាអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ នៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ ជាង ១៨៧ លាននាក់ និងមានអ្នកស្លាប់លើស ៤ លាននាក់ ខណៈអ្នកជាសះស្បើយមានជាង ១៧១ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Redamnet
ចុចអាន ៖ WHO ព្រមានខ្លាំងៗដល់ពិភពលោកកុំទាន់បន្ធូរបន្ថយការរឹតត្បិត ព្រោះកូវីដមិនទាន់ចប់ទេ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ