ព័ត៌មានអន្ដរជាតិ
WHO ព្រមានខ្លាំងៗដល់ពិភពលោកកុំទាន់បន្ធូរបន្ថយការរឹតត្បិត ព្រោះកូវីដមិនទាន់ចប់ទេ
អង្គការសុខភាពពិភពលោក (WHO) បានព្រមានរដ្ឋាភិបាលនានាជុំវិញពិភពលោក កុំឲ្យបន្ធូរបន្ថយការរឹតត្បិតជំងឺកូវីដ ១៩ ឆាប់ពេក ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Mike Ryan បាននិយាយថា រលកថ្មីនៃការឆ្លងអាចកើតមានគ្រប់ជ្រុងជ្រោយ ហើយបានកត់សម្គាល់ថា សម្រាប់ពិភពលោកភាគច្រើន ជំងឺរាតត្បាតទើបតែកំពុងចាប់ផ្តើមប៉ុណ្ណោះ ។
លោកបាននិយាយថា “ប្រទេសទាំងអស់នៃទ្វីបអាមេរិក យើងនៅតែមានករណីឆ្លងជិត ១ លានករណីក្នុងមួយសប្តាហ៍ ។ ចំណែកនៅអឺរ៉ុប មានករណីឆ្លងកន្លះលានករណីក្នុងមួយសប្តាហ៍ ។ ដូច្នេះរឿងនេះមិនទាន់ចប់ទេ” ។

ទន្ទឹមនោះ កាលពីសប្តាហ៍មុន នាយក WHO ប្រចាំទ្វីបអាហ្វ្រិកលោកស្រីវេជ្ជបណ្ឌិត Matshidiso Moeti បានព្រមានថា “ល្បឿន និងទំហំនៃរលកឆ្លងទី ៣ របស់ទ្វីបនេះ គឺយើងមិនដែលបានឃើញពីមុនមកនោះទេ” ។
លោកស្រី Moeti បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា “ករណីឆ្លងជំងឺកូវីដ ១៩ កើនឡើងទ្វេដងរៀងរាល់ ៣ សប្តាហ៍ បើប្រៀបធៀបនឹងរលកទី ២ ដែលកើនឡើងរៀងរាល់ ៤ សប្តាហ៍” ។

ការព្រមាននេះកើតឡើង ចំពេលមានការព្រួយបារម្ភជាថ្មីចំពោះវីរុសកូវីដបំប្លែងខ្លួនថ្មី “Delta” ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ក្នុងខែតុលា ឆ្នាំ ២០២០ ។ វីរុសបំប្លែងខ្លួន ដែលត្រូវបានគេចាត់ទុកថាជាវីរុសឆ្លងរហ័ស បច្ចុប្បន្នបានរីករាលដាលដល់ប្រទេសជិត ១០០ ហើយនៅទូទាំងពិភពលោក ។
ដំបូងឡើយ វីរុសកូវីដបំប្លែងខ្លួនថ្មីនេះ ត្រូវបានគេអះអាងមានភាពស៊ាំនឹងវ៉ាក់សាំង បើប្រៀបធៀបនឹងវីរុសបំប្លែងខ្លួនផ្សេងទៀត ប៉ុន្តែទោះយ៉ាងណាក៏ដោយ វាមានភ័ស្តុតាងដែលថា ការចាក់វ៉ាក់សាំងពេញ ២ ដូសអាចមានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ WHO ព្រមានថា ពិភពលោកកំពុងស្ថិតក្នុង ពេលវេលាគ្រោះថ្នាក់បំផុត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


