Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្តដឹកផ្លែឈើ វៀតណាម រាប់ពាន់គ្រឿងជាប់នៅព្រំដែន ចិន កំពុងភ័យស្អុយរលួយ (មានវីដេអូ)

បានផុស

នៅ

រថយន្តដឹកផលិតផលកសិកម្មរបស់វៀតណាមជិត ៥,០០០ គ្រឿងដែលត្រូវនាំចេញទៅ ប្រទេសចិនបានជាប់គាំងនៅ ច្រកព្រំដែនចំនួន ៣ នៅ ភាគខាងជើងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមស្ថិតិពីមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Lang Son បានឲ្យដឹងថា គិតត្រឹមថ្ងៃសៅ រ៍ រថយន្តដឹកទំនិញប្រហែល ៤,៨០០ គ្រឿងកំពុងរង់ចាំការបញ្ចេញផលិតផលនៅ ច្រក Tan Thanh ច្រក Huu Nghia និងច្រកព្រំដែន Chi Ma ក្នុងខេត្ត Lang Son ។

នៅ ច្រកព្រំដែន Tan Thanh មានរថយន្តប្រមាណ ២,៨០០ គ្រឿង ដែលភាគច្រើនដឹកផ្លែខ្នុរ ស្វាយ ស្រកានាគ និងឪឡឹកពីខេត្តភាគខាងត្បូងវៀតណាម ។

ទន្ទឹមនោះលោក Huynh Tan Dung អាយុ ៥៧ ឆ្នាំ ជា​អ្នក​ដឹក​ទំនិញ​បាន​និយាយ​ថា គាត់​បាន​ស្នាក់​នៅ ​ច្រក​ព្រំដែន​អស់​រយៈពេល ២០ ថ្ងៃ​ហើយ ។ លោក Dung ដែល​មាន​បទ​ពិសោធ​ជិត ២ ​ទសវត្សរ៍​បាន​និយាយ​ថា ​លោក​មិន​ដែល​ឆ្លង​កាត់​ស្ថានភាព​បែប​នេះ​ពី​មុន​មក​ ។

លោកបានពន្យល់ថា “យើងត្រូវចំណាយ ៤០០,០០០ ដុង (១៧ ដុល្លារ) ក្នុងមួយថ្ងៃលើថ្លៃចតរថយន្ត និង ៣០០,០០០ ដុង (១៣ ដុល្លារ) ក្នុងមួយថ្ងៃលើប្រេងឥន្ធនៈដែលចាំបាច់សម្រាប់ដំណើរការទូទឹកកកដើម្បីរក្សាផ្លែឈើឲ្យនៅ ស្រស់ ហើយយើង​ក៏​ត្រូវ​បង់​ថ្លៃ​អាហារ ថ្លៃ​ងូត​ទឹក និង​ថ្លៃ​បង្គន់​ដែរ” ។

លោក Dung បាននិយាយថា ប្រសិនបើស្ថានការណ៍បន្តអូសបន្លាយរយៈពេលពីរបីថ្ងៃទៀត ផ្លែឈើនឹងរលួយ និងមិនអាចលក់បានទេ ហើយនឹងបណ្តាលឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់ទាំងអ្នកបើកបរ និងអាជីវកម្ម ។

លោក Dinh Trung Kien អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងច្រកទ្វារព្រំដែន Tan Thanh បាននិយាយថា ប្រទេសចិនបានបញ្ឈប់សកម្មភាពនាំចូល-នាំចេញនៅ ច្រកព្រំដែនកាលពីថ្ងៃពុធ ដោយសារ “កំហុសបណ្តាញមួយចំនួន” ។ ប៉ុន្តែសកម្មភាពត្រូវបានបន្តនៅ ថ្ងៃសៅ រ៍ ក្រោយមកត្រូវបានផ្អាកម្តងទៀតនៅ ថ្ងៃដដែលនោះ ខណៈភាគីចិនមិនបានប្រកាសពីហេតុផលណាមួយនៅ ពេលនេះនោះទេ ហើយការ​នាំ​ចូល និង​នាំ​ចេញ​ក៏​ត្រូវ​បាន​ផ្អាក​នៅ ​ច្រក​ព្រំដែន Chi Ma នៅ ​ថ្ងៃ​ទី ៨ ខែ​ធ្នូ​ផង​ដែរ ។

ចំណែកអាជ្ញាធរនៅ ខេត្ត Lang Son បាននិងកំពុងចរចាជាមួយសមភាគីចិន ដើម្បីពន្លឿនដំណើរការបញ្ចេញផលិតផលរបស់ខ្លួន ហើយបច្ចុប្បន្នអាជីវកម្មក្នុងស្រុកត្រូវបានណែនាំប្រឆាំងនឹងការដឹកជញ្ជូនផលិតផលបន្ថែមទៀតទៅកាន់ច្រកព្រំដែនទាំងនេះក្នុងអំឡុងពេលនេះ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ វៀតណាម លេងធម៌ក្ដៅ ដាក់ទណ្ឌកម្មអ្នកមិនចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម