ព័ត៌មានអន្ដរជាតិ
នាវាចម្បាំងអាមេរិកលុបចោលការចូលចតនៅវៀតណាម បង្វែរគោលដៅយ៉ាងប្រញាប់ទៅមជ្ឈិមបូព៌ា
កងទ័ពជើងទឹកអាមេរិក បានបញ្ជាក់ថា នាវាផ្ទុកយន្តហោះ USS Nimitz បានលុបចោលដំណើរទស្សនកិច្ចដែលគ្រោងទុករបស់ខ្លួនទៅកាន់ទីក្រុង Da Nang ប្រទេសវៀតណាម ហើយឥឡូវនេះកំពុងធ្វើដំណើរឆ្ពោះទៅមជ្ឈិមបូព៌ា ជាកន្លែងដែលភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកនៅទីក្រុងហាណូយ បានឲ្យដឹងកាលពីថ្ងៃចន្ទទី១៦មិថុនាថា ការលុបចោលនៃដំណើរទេសចរណ៍សុច្ឆន្ទៈក្នុងតំបន់ ធ្វើឡើងព្រោះតែ «តម្រូវការប្រតិបត្តិការបន្ទាន់»។ នាវា USS Nimitz ត្រូវបានគេរំពឹងថានឹងចូលចតនៅវៀតណាមនៅថ្ងៃទី២០ខែមិថុនា ដែលជាពេលវេលាដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក និងវៀតណាម។ ការចូលចតនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដែនសមុទ្រទ្វេភាគី និងរក្សាវត្តមានរបស់អាមេរិកនៅក្នុងសមុទ្រចិនខាងត្បូង។
ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តបោះបង់ដំណើរទស្សនកិច្ចនេះ បង្ហាញពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងអាទិភាពកងទ័ពជើងទឹករបស់ក្រុងវ៉ាស៊ីនតោន ក្នុងការឆ្លើយតបទៅនឹងវិបត្តិមជ្ឈិមបូព៌ាដែលកំពុងកើតឡើង។
ប្រព័ន្ធតាមដានទិន្នន័យកងទ័ពជើងទឹក បានបង្ហាញថា ក្រុមនាវាផ្ទុកយន្តហោះអាមេរិកផ្លាស់ប្តូរទិសដៅពីសមុទ្រចិនខាងត្បូងកាលពីព្រឹកថ្ងៃចន្ទ ដោយធ្វើដំណើរឆ្ពោះទៅភាគខាងលិចមហាសមុទ្រឥណ្ឌា។ នាវា Nimitz បានទៅចូលរួមជាមួយក្រុមនាវាចម្បាំង USS Carl Vinson ដែលឈរជើងរួចហើយនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររារាំងដ៏ធំរបស់អាមេរិក។
ការបង្វែរទិសដៅនៃនាវាចម្បាំងដ៏ធំបំផុតមួយរបស់ពិភពលោក បានកើតឡើងអំឡុងពេលជម្លោះតាមដែនអាកាសកាន់តែក្ដៅខ្លាំងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បើទោះបីជាមានការអំពាវនាវពីអន្តរជាតិឲ្យកាត់បន្ថយភាពតានតឹងក៏ដោយ។
សូមជម្រាបថា នាវា Nimitz អាចផ្ទុកមនុស្សបាន ៥ ០០០នាក់ និងយន្តហោះចម្បាំងជាង ៦០គ្រឿង៕
ដោយ៖ ឈាង
ចុចអាន៖ ក្រុមមេដឹកនាំ G7 គាំទ្រអ៊ីស្រាអែលក្នុងការវាយប្រហារអ៊ីរ៉ង់ ចាត់ទុកជា«ការការពារខ្លួន»

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៤ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន