Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បន្តប្រតិបត្តិការវាយលុកនៅទីក្រុង Rafah មិនខ្វល់សេចក្ដី​សម្រេចរបស់តុលាការ ICJ

បានផុស

នៅ

អ៊ីស្រាអែលនៅតែក្រាញននៀលបន្តប្រតិបត្តិការយោធារបស់ខ្លួននៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប បើទោះបីជាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គ្រោងនឹងធ្វើសេចក្ដីសម្រេចនៅថ្ងៃសុក្រនេះលើសំណើសុំវិធានការបន្ទាន់ដើម្បីបញ្ឈប់ការវាយលុករបស់កងកម្លាំងអ៊ីស្រាអែលក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការ ICJ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា តុលាការនឹងចេញសេចក្ដីបញ្ជាលើសំណើរបស់ប្រទេសអាហ្វ្រិកខាងត្បូងដែលសុំឲ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅទីក្រុង Rafah ជាកន្លែងដែលជនភៀសខ្លួនកំពុងរស់នៅកកកុញ ក្រោយរត់គេចខ្លួនចេញភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សា ។

បើទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ហើយថា “គ្មានឥទ្ធិពលណាមួយនៅលើផែនដីនេះអាចមករាំងស្ទះអ៊ីស្រាអែលពីការការពារពលរដ្ឋរបស់ខ្លួន និងកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅតំបន់ហ្គាហ្សានោះទេ” ។

ជាក់ស្ដែងអាជ្ញាធរ​សុខាភិបាល​ក្នុង​តំបន់ហ្គាហ្សា​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​ដោយ​ការ​ប្រយុទ្ធ​គ្នា​នៅតំបន់​ហ្គាហ្សា​បាន​កើន​ឡើង​ដល់ ៣៥,៨០០ ​នាក់​ហើយ ហើយដោយសារតែសោកនាដកម្មដ៏សាហាវយង់ឃ្នងនេះ ទើបអាហ្រ្វិកខាងត្បូងប្តឹងចោទអ៊ីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សាទៅតុលាការ ICJ ។

ទន្ទឹមនោះ កាល​ពី​ខែ​មករា តុលាការ​ ICJ ក៏បាន​ចេញ​បញ្ជា​ឲ្យ​អ៊ីស្រាអែល​ចាត់​វិធានការ​ទាំង​អស់​ដើម្បី​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍នេះផងដែរ ប៉ុន្តែអ៊ីស្រាអែលបានចេញមកប្រតិកម្មយ៉ាងចាស់ដៃចំពោះសេចក្ដីសម្រេចនេះ ខណៈក្នុងសេចក្ដីសម្រេចនៅថ្ងៃសុក្រនេះដែរ អ៊ីស្រាអែលទំនងជានឹងរងសម្ពាធបន្ថែមទៀតពីសហគមន៍អន្តរជាតិ ដោយសារតែប្រតិបត្តិការនៅទីក្រុង Rafah នេះឯង ។

យោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែឧសភា មនុស្សប្រមាណ ៦០ ម៉ឺននាក់ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅចេញពីទីក្រុង Rafah ដោយសារតែយុទ្ធនាការផ្ដល់ស្បៀងអាហារ ទឹក និងថ្នាំសង្កូវមិនអាចចូលទៅរួចឡើយ ស្របពេលដែលមន្ទីរពេទ្យក្នុងតំបន់ក៏ប្រកាសអស់ប្រេងឥន្ធនៈប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតផងដែរ ដោយសារតែការរារាំងពីសំណាក់កងទ័ពអ៊ីស្រាអែល ។

គួរបញ្ជាក់ថា ក្រៅពីមានអ្នកស្លាប់បាត់បង់ជីវិតក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយ ការវាយប្រហាររបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលា ២០២៣ មកក៏បណ្ដាលឲ្យមនុស្សជិត ៨០,០០០ នាក់បានរងរបួសផងដែរ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សប្រមាណ ១,២០០ នាក់បានស្លាប់បាត់បង់ជីវិតដូចគ្នា ។

ស្របពេលជាមួយគ្នានេះ យោងតាមគណៈកម្មាធិការសង្គ្រោះអន្តរជាតិបានឲ្យដឹងថា ទំហំនៃវិបត្តិនៅតំបន់ហ្គាហ្សាភាគខាងត្បូងក្នុងលក្ខខណ្ឌដែលអ៊ីស្រាអែលហ៊ានបើកការវាយលុកខ្នាតធំនៅទីក្រុង Rafah នឹងបង្កឲ្យមានការផ្លាស់ទីលំនៅទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ បងធំណាតូ ២ប្រទេស ប្រកាសអនុវត្តតាមដីកា ICC ចាប់ខ្លួនលោក Netanyahu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ២០ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម