Connect with us

សុខភាព

គួរដឹង! ប្រភេទអាហារដែលសំបូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា ៣​ និងប្រយោជន៍ចំពោះ​សុខភាព

បានផុស

នៅ

អាស៊ីដខ្លាញ់អូមេហ្គា ៣ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីរក្សារាងនិងសុខភាពរបស់យើងឲ្យកាន់តែរឹងមាំជាងមុន។ គ្រប់គ្នាមិនអាចខ្វះវាបានឡើយ។

ខាងក្រោមនេះគឺជាបញ្ជីនៃអាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលមាននៅក្នុងអាហារ៖

១ ប្រភពត្រី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពពួកត្រី ​Mackerel​​ ផ្ទុកទៅដោយសារធាតុសេលេញ៉ូមវីតាមីនB ១២ និងប្រេងអូមេហ្គា ៣ ។ ត្រីសំបូរ​ខ្លាញ់នេះមានរសជាតិឆ្ងាញ់ ដែលធ្វើ​ឲ្យ​វាងាយស្រួលក្នុងការបញ្ចូលទៅក្នុងម្ហូបណាមួយ។ វាមាន DHA ០,៥៩ ក្រាម និង ០,៤៣ ក្រាមនៃ EPA។

អយស្ទឺរ ​គឺជាមុខម្ហូបពិសេសមួយក្នុងចំណោមអាហារ​សមុទ្រ​លំដាប់​កំពូល។ វាត្រូវបានបម្រើក្នុងទម្រង់​ជាមុខម្ហូប​ឬអាហារសម្រន់។ រួមជាមួយប្រេងអូមេហ្គា ៣ អយស្ទ័រក៏ផ្ទុកបរិមាណវីតាមីន B ១២ និងស័ង្កសីរួមទាំងមាន ALA ០,១៤ ក្រាម DHA ០,២៣ ក្រាម និង EPA០,៣០ ក្រាម។

ត្រីសាលមុនមានផ្ទុកប៉ូតាស្យូម ប្រូតេអ៊ីន ម៉ាញ៉េស្យូម សេលេញ៉ូម វីតាមីន B និង E ជាត្រីមានជីវជាតិខ្ពស់ និងផ្តល់នូវកម្រិតអូមេហ្គា ៣ ខុសៗគ្នា។ ក្បាលវាមានផ្ទុក DHA ១,២៤ ក្រាមនៃ DHA ខ្លួន ០,៥៩ ក្រាមនៃ EPA និង កន្ទុយមានផ្ទុក ១,២២ ក្រាម DHA ០,៣៥ ក្រាមនៃ EPA។

ពពួកត្រី Sardines នេះ មានផ្ទុកសារជាតិ selenium, វីតាមីន B១២និង D រួមទាំងប្រេងអូមេហ្គា ៣ ។ ជាពិសេស​វាមានផ្ទុកនៅ DHA ០,៧៤ ក្រាម និង ០,៤៥ ក្រាមនៃ EPA។

ត្រី Seabass ជា​ត្រីជប៉ុន​ និង​ត្រូវបានបម្រើតាមវិធីផ្សេងៗគ្នា​ ហើយផ្តល់នូវបរិមាណ​ប្រូតេអ៊ីន​និង​សេលេញ៉ូម​ត្រឹមត្រូវ។ វា​ផ្ទុក DHA ០,៤៧ ក្រាម និង EPA ០,១ ក្រាម។

បង្គា មានផ្ទុកប៉ូតាស្យូមប្រូតេអ៊ីននិងប្រេងអូមេហ្គា ៣ ។ អាហារសមុទ្រដ៏ឈ្ងុយឆ្ងាញ់នេះ​មាន DHA ០,១២ក្រាម និង EPA ០,១២ ។

២ ប្រភពបន្លែ

សារាយសមុទ្រប្រភេទសារាយ ដូចជា chlorella (smoothie), nori (ប្រើក្នុងការរុំ​ស៊ូស៊ី), សារ៉ាយសមុទ្រ (ប្រភេទអាហារសម្រន់) និង spirulina (smoothie) មានផ្ទុកនូវសុខភាពជាច្រើន ដូចជាប្រេងអូមេហ្គា ៣, DHA និង EPA ។ សារាយសមុទ្រជាទូទៅមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ និងមានមុខងារជួយដល់ជំងឺទឹកនោមផ្អែម និងគ្រប់គ្រងជំងឺលើសឈាម។

គ្រាប់ជី សំបូរទៅដោយជាតិ​សរសៃប្រូតេអ៊ីននិងអាស៊ីតខ្លាញ់អូមេហ្គា ៣ ។ ការរួម​បញ្ចូល​វា​ទៅ​ក្នុង​អាហារ​សាឡាត់​ឬម្ហូបផ្សេងទៀតអាចជួយ​ក្នុងការថែរក្សាសុខភាព​រាងកាយ​ឲ្យកាន់​តែរឹងមាំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖អ្នក​ខ្វះ​កោសិកា​គ្រាប់​ឈាម​ក្រហម ​​អាហារ​ទាំងនេះ​អាច​ជួយ​បាន

ចុចអាន៖ប៉ិកួកជាចំណីសុខភាព មានឥទ្ធិពលថែរក្សាប្រព័ន្ធរំលាយអាហារ និងបង្កើនភាពស៊ាំកាន់តែខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម