Connect with us

សុខភាព

តើ​ត្រូវ​សង្គ្រោះ​បែបណា​ពេល​ឃើញ​អ្នក​គ្រោះថ្នាក់​រលាកភ្លើង រលាក​ទឹក​ក្តៅ និង​ទឹក​អាស៊ីត​

បានផុស

នៅ

​មូលហេតុ​ផ្សេងៗ ដែល​បណ្តាល​ឲ្យ​រលាក​ដូចជា​ភ្លើង ទឹក​ក្តៅ ខ្លាញ់​ក្តៅ ហ្គាស​ក្តៅ ឬ​ឆេះ​សាំង​រលាក​ដោយ​ឆក់​ខ្សែភ្លើង អាស៊ីត កាំរស្មី ជាដើម​។​ល​។​

Choosing the wrong home remedy can make a burn worse - The Washington Post
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) កម្រិត​នៃ​ការ​រលាក​៖

​ប្រសិនបើ​ការ​រលាក​ស្បែក​ចាប់ពី ២០%​ឡើងទៅ វា​បណ្តាលឲ្យមាន​៖

– ការឈឺចាប់ រលាក​ក្រហម ហើម រលួយ​

– ក្តៅខ្លួន ឬ​ត្រជាក់​ខ្លួន បេះ​ដួង​ដើរ​ញាប់ ដង្ហើមញាប់ គ្រាប់​ឈាមស​ឡើង​

– បេះដូង និង​សរសៃឈាម​: វា​បណ្តាលឲ្យ​សម្ពាធ​ឈាម​ចុះ ឬ សុក​

– ផ្លូវដង្ហើម​: វា​បណ្តាលឲ្យ​រលាក​ផ្លូវដង្ហើម រលាក​សួត ឬ​ហើម​សួត​ធ្ងន់ធ្ងរ​

– តម្រងនោម​: វា​បណ្តាលឲ្យ​ខូច​តម្រងនោម​ដោយសារ​៖

+ បាត់បង់​ជាតិ​ទឹក​នៅក្នុង​ខ្លួន​

+ ការ​ខូច​សាច់ដុំ​នៅពេល​រលាក​ដោយ​ការ​ឆក់​ខ្សែភ្លើង​

+ មេរោគ​នៅក្នុង​ឈាម​

+ តម្រងនោម​ពុល​ដោយសារ​ថ្នាំ​ផ្សះ​

First-degree burn: Definition, symptoms, and treatments
Burn scars: Treatment, removal, and prevention

​ខ​) មូលហេតុ​នៃ​ការ​រលាក​ស្បែក​៖

​ការ​រលាក​ស្បែក​ គឺជា​ការបញ្ជូន​ថាមពល​រវាង​ប្រភព​កម្ដៅ​នឹង​ខ្លួន​មនុស្ស​យើង​។ មូល​ហេតុដែល​បណ្តាលឲ្យ​រលាក​ស្បែ​កមាន​:

– ការ​រលាក​ដោយ​កំដៅ (Brûlure thermique):

+ ប៉ះ​ផ្ទាល់​ជាមួយ ភ្លើង ទឹក​ក្តៅ ប្រេង​ក្តៅ ភ្លើង​ធ្យូង ដុំ​ដែក​ក្តៅ ។​ល​។​

+ ការ​ឆាប​សាំង អាល់កុល ហ្គាស​

– ការ​ឆក់​ខ្សែភ្លើង (Brûlure électrique)

– អាស៊ីត​: ភាព​ធ្ងន់ធ្ងរ​វា​ទាក់ទង​ទៅនឹង​ប្រភេទ​អាស៊ីត បរិមាណ​អាស៊ីត កំហាប់​អាស៊ីត និង​រយៈពេល​នៃ​ការប៉ះពាល់​។​

​គ​) កត្តា​ប្រឈម​គ្រោះថ្នាក់ ដែល​ធ្វើ​ឲ្យ​អ្នករងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​៖

– អាយុៈ តិចជាង​៥​ឆ្នាំ ឬ ច្រើនជាង​៦០​ឆ្នាំ​

– ភាគរយ​នៃ​ការ​រលាក ចាប់ពី ៤០% ឡើងទៅ​

– ការ​រលាក​មាន​ជម្រៅ​ជ្រៅ​

– ការ​រលាក​ដោយមាន​កា​រ​បឺត​ចូល​ផ្លូវដង្ហើម​នូវ​ផ្សែង​ពុល​

– មានការ​រលាក​ផ្លូវដង្ហើម​រួមផ្សំ​

– មានការ​ប៉ះទង្គិច​រួមផ្សំ​

– ជនរងគ្រោះ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ​ដូចជាៈ លើសឈាម ជំងឺ​ទឹកនោមផ្អែម ជំងឺ​សួត​រ៉ាំរ៉ៃ ។​ល​។​

Burn - Wikipedia

​ឃ​) វិធី​ជួយសង្គ្រោះ​៖

​ការជួយ​សង្គ្រោះ​បឋម​គឺធ្វើឡើង​ដោយ​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់ ឬ​អ្នក​នៅ​ជុំវិញ​ជនរងគ្រោះ​ទៅតាម​ប្រភេទ និង​ស្ថានការណ៍​នីមួយៗ​:

– អ្នក​ជួយសង្គ្រោះ​ត្រូវមាន​សុវត្ថិភាព​ខ្លួនឯង​ជា​ចម្បង​សិន​។ ឧទាហរណ៍​: ជនរងគ្រោះ​រលាក​ដោយ​សារ​ការ​ឆក់​ខ្សែភ្លើង គឺ​យើង​ត្រូវ​បិទ​ភ្លើង​សិន​។ បើ​រលាក​ដោយសារ​សារធាតុ​គីមី គឺ​យើង​ត្រូវ​ពាក់​ម៉ាស់ និង​ស្រោមដៃ​។​

– បញ្ឈប់​រាល់​មូល​ហេតុដែល​បណ្តាលឲ្យ​រលាក​ស្បែក​។ យក​ជនរងគ្រោះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ប្រភព​រលាក ដោះ​សំលៀកបំពាក់​ចេញ និង​លាង​សំអាត​កន្លែង​ដែល​រលាក​។​

– ប្រើប្រាស់​ទឹកស្អាត ឬ​ទឹក​ម៉ាស៊ីន​ដើម្បី​បន្ថយ​កម្ដៅ និង​ការឈឺចាប់​។​

– ពន្លត់ភ្លើង​ក្នុងករណី​មានការ​ឆាបឆេះ​ទៅលើ​ជនរងគ្រោះ ដោយ​ឲ្យជនរងគ្រោះ​ដេក​នៅលើ​ដី រួច​រមៀល​ឬ​យក​អ្វីមួយ​មក​គ្រប ឬ​យក​ទឹក​មក​បាច​ពន្លត់​។​

– ក្នុងករណី​រលាក​ដោយ​សារ​សារ​ធាតុគីមី ត្រូវ​លាង​សំអាត​នឹង​ទឹក​ឲ្យ​បានយូរ​។​

– ប្រសិនបើ​ខ្ទាតចូល​ភ្នែក ក៏​ត្រូវ​លាង​សំអាត​ភ្នែក​នឹង​ទឹក​ឲ្យ​បាន​យូរ​ដែរ​។​

– ត្រូវ​គ្របដណ្តប់​អ្នកជំងឺ​រលាកភ្លើង​ដោយ​ក្រណាត់​ស្អាត រួច​បញ្ជូនទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ជាបន្ទាន់​។​

– អ្វីដែល​យើង​មិនត្រូវ​ធ្វើ​មាន​:

+ មិន​ត្រូវយក ម្សៅ ប្រេង ឬអ្វី​ផ្សេងៗ មក​លាប​លើ​មុខរបួស​ទេ​

+ មិនត្រូវ​ប្រើប្រាស់​ទឹកកក​ទេ​

+ មិនត្រូវ​លាង​ទឹក​យូរពេក ដែលនាំឲ្យ​អ្នកជំងឺ​ត្រជាក់​ខ្លួន​ខ្លាំង ក៏​ជាក​ត្តា​គ្រោះថ្នាក់​មួយ​ដែរ​។​

Boiling Water Burn (Scald): Causes, Treatment, and Prevention
Boiling water burn (scald): Symptoms, treatments, and home remedies

​ង​) ការព្យាបាល​៖

​ប្រសិនបើ​កម្រិត​នៃ​ការ​រលាក ចំពោះ​ក្មេង​ចាប់ពី ១០% ឡើងទៅ មនុស្ស​ចាស់​ចាប់ពី ២០% ឡើងទៅ សូម​នាំ​អ្នកជំងឺ​មក​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​សង្គ្រោះ និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ផលវិបាក និង​ជំងឺ​ផ្សេងៗ ដែល​កើតមាន​ដោយសារ​ការ​រលាក​។​

Burn: What Are the Four Types of Burns? Complications

​ក្រុមការងារ​គ្រប់​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សូម​ជម្រាប​លោក លោកស្រី​មេត្តា​ប្រយ័ត្នប្រយែង​នឹង​គ្រោះថ្នាក់​ជាយថាហេតុ និង​សូមមេត្តា​ប្រញាប់ប្រញាល់​មក​ទទួល​ការសង្គ្រោះ​ជាបន្ទាន់ ករណី​ជួបប្រទះ​ស្ថានការណ៍​រៀបរាប់​ខាងលើ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ហាត់ប្រាណទាំងមានអាការឈឺចាប់លើរាងកាយល្អ ឬអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម