Connect with us

ជីវិតកម្សាន្ដ

ក្រោយផ្ទុះរឿង​អាស្រូវ​ផ្សាយ​ផលិត​ផល​​គ្មានគុណភាព​ និង​ហាមចេញ​ក្រៅ​ប្រទេស​ ពេលនេះកញ្ញា​ឯក​វៀតណាម​ Thuy Tien ត្រូវគេតាម​ប្រមាញ់​

បានផុស

នៅ

ជាងមួយខែ បន្ទាប់ពីជាប់ក្នុងបញ្ជី​រឿងរ៉ាវ​អាស្រូវពាក់ព័ន្ធនឹងការផ្សព្វផ្សាយផលិតផលគ្មានគុណភាព និងត្រូវ​បាន​ហាមប្រាមមិនឲ្យចាកចេញពីប្រទេសចាប់ពីថ្ងៃទី១៥ ខែមីនាដល់ថ្ងៃទី ១៤ខែឧសភាឆ្នាំ ២០២៥ ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការស៊ើបអង្កេតនោះ បវរកញ្ញា Thuy Tien បានលាក់ខ្លួន​បាត់ឈឹង​ បិទបណ្តាញទំនាក់ទំនងសង្គមទាំងអស់ និងបាត់មុខពីកម្មវិធី​នានា​​ជាច្រើន​នៅ​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធ្លាប់ជាអតីតរាជិនីសម្រស់ដ៏​ផូរផង់​មួយរូប ដែលត្រូវបានទស្សនិកជនជាច្រើនពេញចិត្ត និងស្រលាញ់ចូលចិត្តមកលើរូបនាងជាខ្លាំង ជាពិសេសនាបច្ចុប្បន្ននេះ Thuy Tien ក៏មានការងារយ៉ាងសកម្មក្នុងវិស័យជាច្រើន ដែលនោះបានធ្វើឲ្យធ្វើឲ្យទស្សនិកជនជាច្រើន មានការងឿងឆ្ងល់ ចំពោះស្ថានភាពបច្ចុប្បន្នរបស់បវរកញ្ញាវៀតណាមរូបនេះជាខ្លាំងថាតើពេលនេះនាងនៅឯណា ហើយកំពុងតែធ្វើអ្វីឲ្យប្រាកដ?

កាលពីពេលថ្មីៗ​នេះ តាមរយៈសារ​មួយ​ដែលត្រូវបានគេបង្ហោះព្រោងព្រាតលើ​បណ្តាញ​សង្គម ​ដែល​ត្រូវ​បាន​គេ​លើក​ឡើង​ពីបវរ​កញ្ញាវ័យ២៦ឆ្នាំ ដោយផ្អែកលើរូបតំណាង និងចំណុចប្រទាក់ អ្នកលេងអ៊ីនធឺណិតបានទស្សន៍ទាយថា សារគួរឲ្យសង្ស័យនេះះអាចជារបស់ Thuy Tien ដែលត្រូវបានផ្ញើចេញពី Instagram ផ្ទាល់ខ្លួនរបស់់់នាង។

អាស្រ័យហេតុនេះ ខ្លឹមសារនៃសារដែលបានផ្សព្វផ្សាយនោះ គឺមានតែប៉ុន្មានពាក្យថា «សុខភាពល្អ សូមអរគុណ»។ អ្នក​លេង​អ៊ីនធឺណិត​គិត​ថា Thuy Tien ចង់នៅ​ស្ងប់ស្ងាត់ និង​ចង់ឲ្យខ្លួននាងសប្បាយ​ចិត្ត​ជាងមុន។ មតិខ្លះក៏សង្ស័យថា នាងនៅតែទាក់ទងជាមួយមិត្តភក្តិជិតស្និទ្ធ គ្រាន់តែមិនបបង្ហោះនូវសកម្មភាពថ្មីៗជាសាធារណៈដូចមុនតែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានការសង្ស័យខ្លះៗដែលថា នេះគ្រាន់តែជារូបភាពនិងសារឆ្លើយឆ្លងដែលមិនច្បាស់លាស់ ហើយប្រសិនបើជាការពិតមែន អ្នកដែលបានឆ្លើយតបនោះអាចមកពីអ្នកគ្រប់គ្រងគណនី ឬក្រុមអ្នកគ្រប់គ្រងជំនួសឲ្យនាងផ្ទាល់នោះទេ។ បច្ចុប្បន្ន​នេះ ភាគីបវរកញ្ញា​វៀតណាម នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​សារ​ដែល​កំពុង​ផ្សព្វផ្សាយ​នៅឡើយ​ទេ។

មុននេះ ប្រធានក្រុមលោក Vương Đắc Dương ដែលបានបង្ហាញខ្លួននៅ Sao Nhập Ngũ បាននិយាយថា គាត់ទើបតែបានជួប Thuy Tien នៅទីក្រុងហូជីមិញ ប៉ុន្តែមិនបានបង្ហាញពីជាក់លាក់ថានៅពេលណា កន្លែងណា ឬកិច្ចប្រជុំនោះអំពីអ្វីនោះទេ។ លើកចុងក្រោយ ដែលរូបនាងបានបង្ហាញមុខជាសាធារណៈ គឺនៅក្នុងកម្មវិធីសប្បុរសធម៌មួយកាលពីថ្ងៃទី ០២ ខែមេសា។

មិនតែប៉៉ុណ្ណោះ ព្រឹត្តិការណ៍​ទាក់​ទង​នឹង​កញ្ញា Thuy Tien ក៏​អវត្តមាន​ពី​នាង​ដែរ។ ម៉ាកយីហោក្នុងស្រុក មិនទាន់បានធ្វើការផ្លាស់ប្តូរជាក់លាក់ណាមួយនៅឡើយទេ ប៉ុន្តែនៅដើមខែមេសា Fanpage ផ្លូវការរបស់យីហោ Dior ដែលមានអ្នកតាមដានជាង ២០ លាននាក់បានចាត់វិធានការដើម្បីលុបស្លាក និងលាក់រូបថតរបស់នាងនៅក្នុងអាល់ប៊ុមរបស់តារាដែលចូលរួមក្នុងព្រឹត្តិការណ៍មួយនៅប្រទេសបារាំង។ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី ២២ ខែ​មេសា Dior ស្រាប់តែ​មាន​រឿង​ចម្រូងចម្រាស​មួយ ​ដោយ​ការ​ស្ដារ​រូបថត​របស់រាជិនីសម្រស់់ឡើង​វិញ។

លើសពីនេះទៀត កាលពីថ្ងៃទី ០៩ ខែមេសា អ្នកលេងអ៊ីនធឺណែតបានរកឃើញថា Fanpage ផ្លូវការដែលមានអ្នកតាមដាន ១៤ លាននាក់នៃម៉ាកយីហោ Tommy Hilfiger Vietnam បានលុបរូបបវរកញ្ញារូបនេះចេញភ្លាមៗ។ រូបថតនៃភាពស្រស់ស្អាតនេះចូលរួមក្នុងកម្មវិធី Tommy Hilfiger New York Fashion Show 2024 ក៏ដូចជារូបភាពមួយចំនួន ដែលបានបង្ហោះពីមុនរបស់នាងក៏ត្រូវបានដកចេញដូចគ្នាដែរ។

ទាក់​ទង​នឹង​កញ្ញា Thuy Tien ផង​ដែរ ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ព្រួយ​បារម្ភ​ពី​ជោគ​វាសនា​របស់​រឿងភាគវៀតណាមមួយក្រោមចំណងជើងថា «CHỐT ĐƠN!»។ គម្រោងភាពយន្តនេះមានលក្ខណៈពិសេសដែលចូលរួមសម្ដែងដោយ Quyen Linh និងកញ្ញា Thuy Tien ។

យ៉ាងណាមិញ បន្ទាប់ពីការពន្យារពេលនៃកាលបរិច្ឆេទចេញផ្សាយភាពយន្ត អ្នកលេងអ៊ីនធឺណិតជាច្រើនមានការងឿងឆ្ងល់ថា តើខ្សែភាពយន្តនេះនឹងចេញប្រកាសជាផ្លូវការដែរឬទេ? តើអតីតម្ចាស់មកុដ ​MGI នឹងចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយគម្រោងនេះដែរទេ ខណៈពេលដែលរូបនាងកំពុងជាប់នៅក្នុងរឿងអាស្រូវផ្លូវច្បាប់ ពុំទាន់ដោះស្រាយចេញនីវឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​​ផ្ទុះរឿង​អាស្រូវ​ផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូត​​មកុដ​ដ៏​អាម៉ាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣២ វិនាទី មុន

ក្រោយផ្ទុះរឿង​អាស្រូវ​ផ្សាយ​ផលិត​ផល​​គ្មានគុណភាព​ និង​ហាមចេញ​ក្រៅ​ប្រទេស​ ពេលនេះកញ្ញា​ឯក​វៀតណាម​ Thuy Tien ត្រូវគេតាម​ប្រមាញ់​

ព័ត៌មានជាតិ៥ នាទីutes មុន

សម្តេច ម៉ែន សំអន គាំទ្រគំនិតផ្ដួចផ្ដើមប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

សន្តិសុខសង្គម១៤ នាទីutes មុន

គ្រាន់តែរឿងហាមមិនឲ្យជក់បារីក្នុងហាង បុរសជនជាតិចិនម្នាក់ដកកាំភ្លើងបាញ់ពីរគ្រាប់

ព័ត៌មានជាតិ២០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ អំពាវនាវម្ចាស់រថយន្តដឹកកម្មករគោរពច្បាប់ចរាចរណ៍ ចៀសវាងបង្កគ្រោះថ្នាក់ណាមួយកើតឡើងលើដងផ្លូវ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

កីឡា២០ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត កោតសរសើរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន គាំទ្រគំនិតប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ីរ៉ង់​អះអាង​ពី​សិទ្ធិ​នុយក្លេអ៊ែរ​​​របស់​ខ្លួន មុន​ការ​ចរចា​ជាថ្មី​ជាមួយ​​អាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម