ព័ត៌មានជាតិ
ជិត២សប្តាហ៍មកនេះ ពលរដ្ឋជាច្រើនបាននាំគ្នាទៅធ្វើបច្ចុប្បន្នភាពក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៥
រយៈពេលជិត២សប្តាហ៍មកនេះប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅធ្វើបច្ចុប្បន្នភាពទន្និន័យជីវមាត្រក្នុងបញ្ជីរឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២៥។

លោក សេង ជី ចៅសង្កាត់វាលវង់ នៃរដ្ឋបាលខណ្ឌ៧មករា បានឱ្យដឹងថា អនុវត្តតាមគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) រដ្ឋបាលសង្កាត់វាលវង់ បានយកចិត្តទុកដាក់ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះរបស់ពលរដ្ឋទាំងការចុះឈ្មោះថ្មី និងការពិនិត្យផ្ទៀងផ្ទាត់ទន្និន័យ។ ក្នុងសប្តាហ៍ទី២ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះនេះដែរ ក្នុងមូលដ្ឋានសង្កាត់វាលវង់របស់លោក មានពលរដ្ឋជាច្រើនបានទទួលជ្រាបពីការផ្សព្វផ្សាយព័ត៌មានរបស់អាជ្ញាធរ និងបន្តនាំគ្នាទៅបំពេញកាតព្វកិច្ចពលរដ្ឋល្អជាបន្តបន្ទាប់។

លោក សេង ជី ចៅសង្កាត់វាលវង់បានសង្កត់ធ្ងន់ថា សម្រាប់ការបោះឆ្នោត គឺជាការចូលរួមយ៉ាងត្រឹមត្រូវព្រោះការបោះឆ្នោតរើសជ្រើសមេដឹកនាំត្រូវ គឺទទួលបានសន្តិភាព ប្រជាពលរដ្ឋរស់នៅប្រកបដោយសន្តិសុខ សេរីភាព ប្រៀបបានដូចជាអ្នកកាន់ចង្កូតរថយន្ត។

ប្រជាពលរដ្ឋដែលបានទៅធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ យល់ឃើញថា នេះជាការបំពេញកាតព្វកិច្ចក្នុងនាមពលរដ្ឋល្អក្នុងសង្គមជាតិ ពិសេសដើម្បីច្បាស់ការណ៍អំពីទន្និន័យត្រឹមត្រូវរបស់ខ្លួន សម្រាប់ការចូលរួមបោះឆ្នោតនៅថ្ងៃខាងមុខ ទាំងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

សូមបញ្ជាក់ថា យុទ្ធនាការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៥នេះ គឺនឹងធ្វើឡើងរយៈពេល២៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយពេលព្រឹកចាប់ពីម៉ោង ៧:៣០ ដល់ម៉ោង ១១: ៣០ នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង២:០០ ដល់ម៉ោង ៥:០០ នាទីរសៀល៕
អត្ថបទ៖ សុភា



-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


