ព័ត៌មានអន្ដរជាតិ
UN បង្ហាញទំហំទឹកប្រាក់ ដែលក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធើណិត ឆបោកបាន នៅ អាស៊ីអាគ្នេយ៍ ឆ្នាំមុន
សព្វថ្ងៃនេះអំពើឆបោកតាមអ៊ីនធើណិតកំពុងរីករាលដាលខ្លាំងមែនទែននៅអាស៊ីអាគ្នេយ៍ ដោយបើយោងតាមអង្គការសហប្រជាជាតិ (UN), ក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធើណិត បោកបានប្រាក់ចំនួន៣៧ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយត្បិតតែតំបន់នេះព្យាយាមពង្រឹងច្បាប់យ៉ាងណាក៏ដោយ ប៉ុន្តែពួកឧក្រិដ្ឋជននៅតែបង្កើនប្រតិបត្តិការទូទាំងអាស៊ីអាគ្នេយ៍ដដែល។

របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិផ្នែកគ្រឿងញៀននិងឧក្រិដ្ឋកម្ម បានឲ្យដឹងថា «ទិដ្ឋភាពគំរាមកំហែងនៃឧក្រិដ្ឋកម្មឆ្លងដែននៅតំបន់អាស៊ីអាគ្នេយ៍ កំពុងវិវត្តលឿនជាងពេលណាណាទាំងអស់ក្នុងប្រវត្តិសាស្ត្រ។ សកម្មភាពអ៊ីនធើណិតខុសច្បាប់ បានផ្ទុះឡើងខ្លាំងចាប់តាំងពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ខណៈប្រទេសនៅតំបន់មេគង្គ បានក្លាយទៅជាចំណុចស្នូលសម្រាប់ក្រុមឧក្រិដ្ឋកម្ម ដើម្បីរៀបចំប្រតិបត្តិការនានាដូចជារៀបចំការណាត់ជួបគូស្នេហ៍ ក្លែងបន្លំគ្រីបតូ លាងលុយកខ្វក់ និងលេងល្បែងស៊ីសងខុសច្បាប់ជាដើម»។
របាយការណ៍ខាងលើបន្តថា ដោយសារតែមើលឃើញថា ឧស្សាហកម្មនេះទទួលបានផលចំណេញខ្ពស់ ឥឡូវពួកឧក្រិដ្ឋជន មានគំនិតបង្កើតវិធីសាស្រ្តថ្មីៗដូចជាការប្រើប្រាស់កម្មវិធីមេរោគ, ប្រើ AI ដើម្បីបំភាន់ភ្នែកនិងប្រើមុខមនុស្សក្លែងក្លាយ (Deepfake) ដើម្បីធ្វើប្រតិបត្តិការ ហើយបើកផ្សារក្រោមដីថ្មីៗ និងប្រើវិធីសាស្រ្តគ្រីបតូ ដើម្បីលាងលុយ។
លើសពីនេះ មនុស្សរាប់លាននាក់ ត្រូវឧក្រិដ្ឋជនជួញដូរទៅប្រទេសទាំងនោះ និងបង្ខំឲ្យធ្វើការនៅក្នុងក្រុមឆបោកដែលយកកាស៊ីណូ សណ្ឋាគារ និងតំបន់សេដ្ឋកិច្ចពិសេស ជាកន្លែងបើកប្រតិបត្តិការ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


