ព័ត៌មានអន្ដរជាតិ
គ្រាន់តែព្យុះយ៉ាក់ជី១ប៉ះពាល់កុមារ៦លាននាក់នៅតំបន់អាស៊ីអាគ្នេយ៍
គ្រោះមហន្តរាយបង្កឡើងដោយព្យុះទីហ្វុងយ៉ាក់ជី(Yagi) ដែលចាប់ផ្តើមចេញដំណើរពីប្រទេសហ្វីលីពីនកាលពីដើមខែកញ្ញា ទៅកាន់ភាគខាងត្បូងចិន រហូតដល់ភាគខាងជើងវៀតណាម ឡាវ ថៃ និងបន្តមានឥទ្ធិពលដល់ប្រទេសមីយ៉ាន់ម៉ា កំពុងធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ប្រឈមការលំបាកស្មុគស្មាញយ៉ាងខ្លាំង។
គ្រោះទឹកជំនន់ដ៏ធំ និងការបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាក់ជីបានធ្វើឱ្យកុមារជិត៦លាននាក់នៅប្រទេសប្រមាណខាងលើនៅអាស៊ីអាគ្នេយ៍ជួបការលំបាកក្នុងការទទួលបានទឹកស្អាត អាហារ និងទីជម្រក។ នេះបើយោងតាមទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF)។
ផលប៉ះពាល់លើកុមារ មិនទាន់រាប់បញ្ជូលផលប៉ះពាល់លើការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន ស្អាន ជាពិសេសគឺអាជីវកម្មគ្រប់ប្រភេទ និងការខូចខាតដំណាំកសិកម្មគ្រប់ប្រភេទក្នុងអំឡុងពេលប្រហែល២សប្តាហ៍កន្លងមកនេះ។
ព្យុះដ៏មានឥទ្ធិពលបំផុតដែលវាយលុកក្នុងតំបន់ក្នុងឆ្នាំនេះយ៉ាក់ជីបានវាយប្រហារប្រទេសហ្វីលីពីនកាលពីដើមខែកញ្ញា មុនពេលបង្កការបំផ្លិចបំផ្លាញនៅទូទាំងប្រទេសវៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា និងនៅមានប្រទេសចិនភាគខាងត្បូងផងដែរ។
ព្យុះកំណាចតយ៉ាក់ជីនេះ បានមនុស្សជាច្រើនរយនាក់ ក្នុងនោះមានជិត៣០០នាក់នៅក្នុងប្រទេសវៀតណាម រាប់សិបនាក់នៅក្នុងប្រទេសថៃ រាប់សិបនាក់នៅប្រទេសឡាវ និងយ៉ាងហោចណាស់ ២៣៦នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាជាទីដែលមនុស្សរាប់លាននាក់នៅទីនោះត្រូវបានផ្លាស់ទីលំនៅដោយសង្រ្គាមរវាងរបបយោធានិងក្រុមតស៊ូប្រដាប់អាវុធ។
យោងតាមការផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃពុធនេះ លោក June Kunugi នាយកប្រចាំតំបន់នៃអង្គការ UNICEF ប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កុមារ និងគ្រួសារដែលងាយរងគ្រោះបំផុតកំពុងប្រឈមមុខនឹងផលវិបាកដ៏សាហាវបំផុតនៃការបំផ្លិចបំផ្លាញដែលបន្សល់ទុកដោយព្យុះទីហ្វុងយ៉ាក់ជី» ។
លោកបានបន្ថែមថា៖«អាទិភាពជាបន្ទាន់ត្រូវតែស្តារឡើងវិញនូវសេវាសំខាន់ៗដែលកុមារ និងគ្រួសារពឹងផ្អែកយ៉ាងខ្លាំង រួមទាំងទឹកស្អាត ការអប់រំ និងការថែទាំសុខភាព។ ការកើនឡើងនៃព្រឹត្តិការណ៍អាកាសធាតុខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកាន់តែធ្ងន់ធ្ងរឡើងដោយការប្រែប្រួលអាកាសធាតុ គឺជាការរំលឹកដ៏ក្រៀមក្រំមួយថា នៅពេលដែលគ្រោះមហន្តរាយកើតឡើង កុមារដែលងាយរងគ្រោះតែងតែបង់ថ្លៃខ្ពស់បំផុត»។
ទីភ្នាក់ងារកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយថា មានតម្រូវការបន្ទាន់សម្រាប់អាហារ ទឹកស្អាត ថ្នាំពេទ្យ សម្លៀកបំពាក់ និងទីជម្រកសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់។
កាលពីថ្ងៃពុធ សហព័ន្ធកាកបាទក្រហមអន្តរជាតិ (IFRC) បានអំពាវនាវបន្ទាន់សម្រាប់ប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ដែលមានទឹកប្រាក់សរុប ៧,៦៩ លានដុល្លារ។
លោក Alexander Matheou នាយកប្រចាំតំបន់របស់ IFRC ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«គ្រាន់តែឆ្នាំនេះប៉ុណ្ណោះ តំបន់អាស៊ីប៉ាស៊ីហ្វិកបានប្រឈមមុខនឹងគ្រោះមហន្តរាយជាបន្តបន្ទាប់ដែលទាក់ទងនឹងអាកាសធាតុ»។
លោក បន្ថែមថា៖«ការបំផ្លិចបំផ្លាញដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាក់ជីគឺគ្រាន់តែជាឧទាហរណ៍ចុងក្រោយបង្អស់នៃផលប៉ះពាល់នៃវិបត្តិអាកាសធាតុមកលើមនុស្ស ដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះរួចទៅហើយ។ ចាប់ពីព្យុះទីហ្វុង ទឹកជំនន់ និងរលកកំដៅរហូតដល់គ្រោះរាំងស្ងួត វិបត្តិទាំងនេះបានវាយលុកម្តងមួយៗ ដោយបន្សល់ទុកកន្លែងតិចតួចសម្រាប់ការស្តារឡើងវិញ៕
ដោយ រ៉ាន់ រើយ
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី