ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនស៊ីម៉ងត៍ថៃ SCG ព្រួយបារម្ភពីផលប៉ះពាល់អាជីវកម្ម ដោយសារពន្ធលើអាស៊ាន
ក្រុមហ៊ុន Siam Cement Group (SCG) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ និងជាក្រុមហ៊ុនឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសថៃ មានការព្រួយបារម្ភអំពីផលប៉ះពាល់លើអាជីវកម្មរបស់ខ្លួន ដែលបណ្ដាលមកពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍ ព្រោះតំបន់នេះគឺជាទីផ្សារចម្បងខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមហ៊ុន SCG បាននិយាយថា សេដ្ឋកិច្ចនៃប្រទេសជាច្រើនក្នុងតំបន់នឹងរងផលប៉ះពាល់ដោយពន្ធគយបដិការរបស់អាមេរិក ប្រសិនបើពួកគេបរាជ័យក្នុងការចរចាជាមួយរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
អាស៊ីអាគ្នេយ៍ គឺជាតំបន់រងនូវពន្ធគយបដិការធ្ងន់ធ្ងរជាងគេ ធៀបនឹងតំបន់ដទៃ ដែលក្នុងនោះ រួមមាន កម្ពុជា ៤៩ ភាគរយ, ឡាវ ៤៨ ភាគរយ, វៀតណាម ៤៦ ភាគរយ, មីយ៉ាន់ម៉ា ៤៤ ភាគរយ, ថៃ ៣៦ ភាគរយ, ឥណ្ឌូណេស៊ី ៣២ ភាគរយ, ម៉ាឡេស៊ី និងប្រ៊ុយណេ ២៤ ភាគរយ, ហ្វីលីពីន ១៧ ភាគរយ និងសិង្ហបុរី តិចជាងគេ ១០ ភាគរយ។ យ៉ាងណាមិញ លោក ត្រាំ បានពន្យារពេលអនុវត្តវា ៩០ ថ្ងៃ រហូតដល់ដើមខែកក្កដា ដើម្បីបើកការចរចា។
ប្រធាន និងជានាយកប្រតិបត្តិរបស់ SCG លោក Thammasak Sehaudom បាននិយាយយ៉ាងដូច្នេះថា៖ «យើងមានការព្រួយបារម្ភថា សេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍នឹងធ្លាក់ចុះ ប្រសិនបើការយកពន្ធគយបដិការ ត្រូវបានអនុវត្ត។ វានឹងប៉ះពាល់ដល់អាជីវកម្មរបស់ SCG នៅក្នុងតំបន់»។
SCG មានអាជីវកម្មក្នុងប្រទេសថៃ កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី និងហ្វីលីពីន។

ជាមួយគ្នានោះ លោក Thammasak មានការព្រួយបារម្ភថា គោលនយោបាយពន្ធរបស់លោក ត្រាំ នឹងធ្វើឱ្យចិននាំចេញផលិតផលកាន់តែច្រើនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងក្នុងទីផ្សារអាស៊ានសម្រាប់ក្រុមហ៊ុនថៃ។
SCG Chemicals (SCGC) ដែលជាក្រុមហ៊ុនគីមីឥន្ធនៈរបស់ SCG រំពឹងថា ឧស្សាហកម្មគីមីឥន្ធនៈពិភពលោកដែលកំពុងប្រឈមមុខនឹងបញ្ហាផ្គត់ផ្គង់ មានភាពប្រសើរឡើង ប្រសិនបើគ្មានផលិតផលថ្មីពីប្រទេសចិន។
គួរគូសបញ្ជាក់ថា នៅឆ្នាំនេះ SCG បានបញ្ចេញទឹកប្រាក់ចំនួន ៣០ ប៊ីលានបាត សម្រាប់គម្រោងវិនិយោគ។ ក្រុមហ៊ុនបានចំណាយ ៦,១ ប៊ីលានបាតរួចហើយពីកញ្ចប់ថវិកា ក្នុងកំឡុងត្រីមាសទី ១ ឆ្នាំនេះ។ ក្រុមហ៊ុនរំពឹងថា ប្រាក់ចំណូលរបស់ខ្លួននឹងកើនឡើង ៥ ភាគរយ នៅឆ្នាំនេះ ពី ៥១១ ប៊ីលានបាត កាលពីឆ្នាំ ២០២៤។
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


