សុខភាព
អត្ថប្រយោជន៍ ១២ យ៉ាង ពីផ្លែប័រ ជួយទាំងសុខភាពរាងកាយ និងសម្រស់
ផ្លែប័រគេនិយមយកវាទៅធ្វើជាទឹកក្រឡុក ជាមួយទឹកដោះគោទឹកកកកសម្រាប់ពិសានាពេលរាត្រី ចំណែកអ្នកខ្លះទៀត ចូលចិត្តយកផ្លែប័រមកធ្វើជាម្ហូបប្រភេទអាហារសុខភាព។

បើយើងនិយាយត្រួសៗអំពីអត្ថប្រយោជន៍របស់វា ផ្លែប័រជួយបានច្រើនមែនទែនទៅលើការរំលាយអាហារ កាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្ត និងការពារជំងឺមហារីកជាដើម។ ថ្ងៃនេះ “កម្ពុជាថ្មី” នឹងបង្ហាញពីអត្ថប្រយោជន៍ ១២ យ៉ាង ១២យ៉ាងដូចជា៖
១. សម្បូរជីវជាតិ
ផ្លែប័រពោរពេញទៅដោយវីតាមីន C, E, K, B6 និងជីវជាតិជាច្រើនទៀតជួយឲ្យអ្នកបរិភោគឆាប់ឆ្អែត ថែមទាំងជួយរក្សាស្ថេរភាពជាតិស្ករក្នុងរាងកាយអ្នកទៀតផង។ លើសពីនេះជាតិខ្លាញ់ វីតាមីន ជាតិរ៉ែដែលមាននៅក្នុងផ្លែប័រមានសមត្ថភាពក្នុងការជួយសុខភាពស្បែក និងពង្រឹងប្រព័ន្ធភាពផ្ស៊ាំបានយ៉ាងល្អបំផុត។
២. ជំនួយសុខភាពបេះដូង
ក្នុងផ្លែប័រទម្ងន់មួយខាំមានផ្ទុកជាតិកូឡេស្តឺរ៉ុលរបស់រុក្ខជាតិហៅថា បេតាស៊ីតុស្តេរ៉ុល ៧៦មីលីក្រាម។ ការទទួលទានសារជាតិនេះជាប្រចាំជួយឲ្យរាងកាយរក្សាតុល្យភាពកូឡេស្តឺរ៉ុលដែលល្អសម្រាប់សុខភាពបេះដូង។
៣. ជំនួយភ្នែក
នៅក្នុងផ្លែប័រមានផ្ទុក Lutein និង Zeaxanthin ជួយប្រឆាំងអុកស៊ីតកម្មដើម្បីការពារភ្នែកពីពន្លឺយូវីដែលតែងតែបំផ្លាញភ្នែករបស់អ្នករាល់ពេលអ្នកចេញទៅក្រៅ។
៤. ការពារឆ្អឹង
ផ្លែប័រពាក់កណ្ដាលផ្លែមានផ្ទុកវីតាមីន K ១៨ភាគរយសម្រាប់រាងកាយប្រចាំថ្ងៃ។ វីតាមីន K មានសារៈសំខាន់ណាស់សម្រាប់ឆ្អឹងប៉ុន្តែគ្រប់គ្នាតែងមើលរំលងទៅរកតែកាល់ស្យូម។
៥. អាចការពារជំងឺមហារីក
ការស្រាវជ្រាវនៅឆ្នាំ២០១៣ គេរកឃើញថាផ្លែប័រអាចប្រឆាំងនឹងជំងឺមហារីក មាត់ សុដន់ និងបំពង់ក ក្រៅពីនេះមិនទាន់មានភស្តុតាងណាមួយបញ្ជាក់ថាវាជួយប្រឆាំងមហារីកផ្សេងៗទេ គ្រាន់តែមានសារជាតិប្រឆាំងនៅក្នុងផ្លែប័រតែប៉ុណ្ណោះ។
៦. ទ្រទ្រង់សុខភាពគភ៌
Folate មានសារៈសំខាន់ក្នុងការលូតលាស់របស់ទារកណាស់ ការបរិភោគគ្រប់គ្រាន់កាត់បន្ថយហានិភ័យនៃការរលូតកូន និងភាពមិនប្រក្រតីនៃបំពង់សរសៃប្រសាទ។ អ្នករទទួលទានសារជាតិ Folate យ៉ាងហោច ៦០០មីក្រូក្រាមជារៀងរាល់ថ្ងៃពេលមានផ្ទៃពោះដើម្បីទារកលូតលាស់បានល្អ។
៧. កាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្ត
Folate នៅក្នុងផ្លែប័រជួយការពារការប្រមូលផ្ដុំ Homocysteine ដែលជាសារធាតុធ្វើឲ្យខូចចរន្តឈាម និងបញ្ជូនសារធាតុចិញ្ចឹមទៅខួរក្បាល។
៨. សម្រួលប្រព័ន្ធរំលាយអាហារ
សារជាតិកាកសរសៃមានដល់ទៅ ១៤ក្រាមក្នុងមួយផ្លែ ដែលជួយសម្រួលដល់ការទល់លាមក រក្សាសុខភាពផ្លូវរំលាយអាហារ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
៩. ការបន្សាបជាតិពុលតាមបែបធម្មជាតិ
ការបន្ទោរបង់ជាប្រចាំពិតជាល្អសម្រាប់សុខភាព ជាពិសេសការបញ្ចេញចោលនូវសារធាតុពុលអាក្រក់ៗរួមជាមួយបាក់តេរីមិនល្អនោះឯង។
១០. បំបាត់ឈឺសន្លាក់ឆ្អឹង
Saponins ជាសារធាតុមានឥទ្ធិពលវិជ្ជមានទៅលើរោគសញ្ញានៃជំងឺរលាកសន្លាក់ជង្គង់ និងត្រគាក។
១១. សកម្មភាពប្រឆាំងនឹងមេរោគ
ផ្លែប័រ និងប្រេងផ្លែប័រជួយការពាររាងកាយប្រឆាំងនឹងការឆ្លងមេរោគ Streptococcus agalactiae និង Staphylococcus។
១២. ការពារជំងឺរ៉ាំរ៉ៃ
អាស៊ីតខ្លាញ់ monounsaturated នៅក្នុងផ្លែប័រ អាចមានប្រយោជន៍ក្នុងការការពារជំងឺរ៉ាំរ៉ៃ ដូចជាជំងឺសរសៃឈាមបេះដូងជាដើម។ ខណៈការស្រាវជ្រាវណែនាំថាការទទួលទានជាតិសរសៃល្អបំផុតអាចកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល លើសឈាម ទឹកនោមផ្អែម ធាត់ និងជំងឺក្រពះពោះវៀនមួយចំនួន។ មិនតែប៉ុណ្ណោះវាអាចកាត់បន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុលធ្វើឲ្យការប្រែប្រួលអាំងស៊ុយលីនប្រសើរឡើង និងបង្កើនការសម្រកទម្ងន់សម្រាប់អ្នកមានជំងឺធាត់។

សូមរំលឹកដែរថា ទោះបីជាផ្លែប័រជាអាហារសុខភាពក្ដីមិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលទានវាច្រើននោះទេដោយសារតែភាពសម្បូរនៃវីតាមីន K អាចធ្វើឲ្យអ្នកដែលមានសុខភាពមិនសូវល្អកកឈាមបានយ៉ាងងាយស្រួលជាពិសេសមនុស្សចាស់តែម្ដង៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖កាហ្វេ និង តែបៃតង មួយណាមានជាតិកាហ្វេអ៊ីនតិច ហើយល្អដល់សុខភាព?
ចុចអាន៖ញ៉ាំស្វាយទុំ ១ ផ្លែ ផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាង ក្នុងពេលតែមួយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ២ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន