សុខភាព
៣ សំណួរ ឆ្លើយជាមួយពលរដ្ឋទាក់ទងវ៉ាក់សាំងកូវីដ១៩
ដូចគ្នាយើងបានដឹងហើយថាបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកបានប្រកាសថាខ្លួនបានទទួលវ៉ាក់សាំងកូវីដ១៩ និងកំពុងតែដំណើរការចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងមានវ៉ាក់សាំងនេះ ក៏មានដែរសំណួរមួយចំនួនទាក់ទងនឹងការទទួលបានវ៉ាក់សាំងនេះ។
១. តើខ្ញុំត្រូវពាក់ម៉ាស និងរក្សាគម្លាតទេ បើសិនជាខ្ញុំបានចាក់វ៉ាក់សាំងកូវីដ១៩ ពីរដូសរួចហើយ?

សម្រាប់ចម្លើយលើសំណួរនេះ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ CDC អាមេរិក បានឆ្លើយថាត្រូវនៅបន្តពាក់។ បើតាម CDC អ្នកជំនាញលើកឡើងថាវាពិតជាមានសារៈសំខាន់ណាស់ដែលគ្រប់គ្នាត្រូវបន្តការពារខ្លួនតាមគ្រប់វិធីដែលមាន ដើម្បីបញ្ចប់ការរាលដាលជំងឺកូវីដ១៩។ គ្រប់គ្នាត្រូវពាក់ម៉ាស លាងដៃញឹកញាប់ និងបន្តរក្សាគម្លាតសង្គម។
CDC អាមេរិកបញ្ជាក់ថា ការទទួលបានវ៉ាក់សាំងកូវីដ១៩ និងការអនុវត្តតាមការណែនាំពីរបៀបការពារខ្លួន គឺជួយយើងឲ្យរួចផុតពីជំងឺកូវីដ១៩ និងការរាលដាលកូវីដ១៩។ CDC បញ្ជាក់ថាខ្លួនត្រូវការពេលសិក្សាបន្ថែមទៀតពីប្រសិទ្ធភាពវ៉ាក់សាំង មុននឹងសម្រេចចិត្តដូរគោលការណ៍សុវត្ថិភាព។
២. ចុះបើខ្ញុំបានឆ្លង និងជាពីកូវីដ១៩ ហើយ តើខ្ញុំនៅត្រូវការចាក់វ៉ាក់សាំងឬទេ?

គិតមកដល់ពេលនេះ CDC អាមេរិកថា នៅមិនទាន់មានព័ត៌មានជាក់លាក់ថាតើអ្នកធ្លាប់កើតកូវីដ១៩ អាចការពារខ្លួនបានយូរប៉ុនណាពីការឆ្លងកូវីដ១៩ ម្ដងទៀតនោះទេ ដែលនេះគេហៅថាប្រព័ន្ធភាពស៊ាំធម្មជាតិ។ តាមការសិក្សាកន្លងមក ប្រព័ន្ធភាពស៊ាំធម្មជាតិនេះមិនអាចនៅការពារបានយូរនោះទេ តែថាត្រូវមានការសិក្សាបន្ថែមទៀតលើចំណុចនេះ។ មកដល់ពេលនេះ CDC អាមេរិក មិនទាន់អាចផ្ដល់យោបល់បានទេ ថាអ្នកធ្លាប់កើតកូវីដ១៩ គួរចាក់វ៉ាក់សាំងឬយ៉ាងណា ត្រូវរង់ចាំការណែនាំពីគណៈកម្មការប្រឹក្សាយោបល់ផ្នែកប្រព័ន្ធភាពស៊ាំ បន្តទៀត។
៣. តើពេលណាខ្ញុំអាចឈប់ពាក់ម៉ាសបាន ក្រោយពីចាក់វ៉ាក់សាំងកូវីដ១៩រួច?

បើតាមCDC អាមេរិក ពេលនេះនៅមិនទាន់មានព័ត៌មានច្បាស់ទេថាពេលណា CDC នឹងឈប់ណែនាំឲ្យគ្រប់គ្នាពាក់ម៉ាស និងរក្សាគម្លាត ដើម្បីការពារកូវីដ១៩។ CDC ថាអ្នកជំនាញត្រូវការដឹងឲ្យបានច្បាស់ពីប្រសិទ្ធភាពការពាររបស់វ៉ាក់សាំងជាមុនសិនមុននឹងមានការសម្រេចចិត្តណាមួយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកជំនាញព្រមានគ្រោះថ្នាក់ដោយការពាក់ម៉ាស អំឡុងសីតុណ្ហភាពក្ដៅខ្លាំង
ចុចអាន៖ អ្វីខ្លះអ្នកបើកបរ និងអ្នកដំណើរលើរថយន្តសាធារណៈ គួរអនុវត្តការពារកូវីដ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង