សុខភាព
អ្នកជំនាញព្រមានគ្រោះថ្នាក់ដោយការពាក់ម៉ាស អំឡុងសីតុណ្ហភាពក្ដៅខ្លាំង
អ្នកជំនាញសុខាភិបាល បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតសម្រាប់រដូវក្តៅកំពុងចូលមកដល់ ស្របពេលមនុស្សម្នាជុំវិញពិភពលោក បានព្យាយាមពាក់ម៉ាសការពារវីរុសកូវីដ ១៩ ដែលនាំហានិភ័យបង្កឲ្យពិបាកដកដង្ហើម និងបាត់បង់ជាតិទឹកធ្ងន់ធ្ងរ។
ពាក់ម៉ាសការពារមុខចំពេលរដូវក្តៅ នឹងធ្វើឲ្យមនុស្សជាច្រើនឆ្លងកាត់បទពិសោធន៍ថ្មីមួយទៀតសម្រាប់ជីវិតរស់នៅ។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យ Yasufumi Miyake ប្រធានមជ្ឈមណ្ឌលសេវាសុខាភិបាលសង្គ្រោះបន្ទាន់ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Teikyo ប្រទេសជប៉ុន។
ទំនាក់ទំនងរវាងការពាក់ម៉ាស នឹងគ្រោះថ្នាក់អំឡុងពេលរដូវក្តៅ គឺដោយសារ ការពាក់ម៉ាសបានរាំងស្ទះការស្រូបយកខ្យល់ត្រជាក់ចូលក្នុងសួត នាំឲ្យសាច់ដុំផ្លូវដង្ហើមរងសម្ពាធកាន់តែធ្ងន់ធ្ងរ ជាលទ្ធផលបណ្តាលឲ្យដកដង្ហើមបានខ្លី ជាហេតុរាងកាយប្រឈមហានិភ័យកើនកម្តៅយ៉ាងឆាប់រហ័ស។
សាស្ត្រាចារ្យ Yasufumi Miyake ដែលជាអ្នកជំនាញផ្នែកការពារជំងឺពាក់ព័ន្ធរលកកម្តៅ លើកឡើងទៀតថា កត្តាសំខាន់បំផុតគឺត្រូវជួយឲ្យសីតុណ្ហភាពរាងកាយចុះត្រជាក់ ដើម្បីការពារបញ្ហាល្ហិតល្ហៃដោយសារកម្តៅ និងឡើងកម្តៅរាងកាយ។ លោកបាន ណែនាំឲ្យគ្រប់គ្នាបើអាច ត្រូវបើកម៉ាស៊ីនត្រជាក់ និងផឹកទឹកឲ្យបានច្រើន និងសម្រាកឲ្យបានគ្រប់គ្រាន់។
ជាមួយគ្នានេះ សាស្ត្រាចារ្យ Noriyuki Koibuchi មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Gunma University ជំនាញផ្នែកសរីរវិទ្យាបរិស្ថាន លើកឡើងដែរថា លើផ្ទៃមុខរបស់យើងគឺមានសរសៃប្រសាទជាច្រើន នាំឲ្យងាយឡើងកម្តៅ និងចុះត្រជាក់ជាងផ្នែកផ្សេងៗនៃរាងកាយ។ លោកថា ដើម្បីកាត់បន្ថយហានិភ័យឡើងកម្តៅអំឡុងពេលពាក់ម៉ាស់ យើងគួរតែប្រើទឹកត្រជាក់ផ្សើមទៅលើថ្ងាសឲ្យបានញឹកញយ។
សាស្ត្រាចារ្យរូបនេះព្រមានទៀតថា នៅពេលយើងពិបាកដកដង្ហើមដោយសារពាក់ម៉ាស ហាមដាច់ខាតមិនត្រូវហាត់ប្រាណរបៀបធ្ងន់ៗនោះឡើង ព្រោះក្នុងប្រទេសចិន មានសិស្សវិទ្យាល័យ ២នាក់ បានស្លាប់ដោយសារពាក់ម៉ាសអំឡុងពេលហាត់ប្រាណធ្ងន់ៗនេះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ របៀបពាក់ម៉ាសឱ្យបានត្រឹមត្រូវតាមក្បួនសុខាភិបាល
ចុចអាន៖ តើអ្នកចាក់វ៉ាក់សាំងគ្រប់ដូសហើយ អាចឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនដែរឬទេ?
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»