ជីវិតកម្សាន្ដ
ចូលពេទ្យ ៥ថ្ងៃ តែអាការ:នាយ តាក់ស៊ី នៅមិនទាន់ធូរស្បើយដូចដើមវិញទេ
កាលពីថ្មីៗនេះទស្សនិកជននិងអ្នកគាំទ្រ បានបង្ហាញការភ្ញាក់ផ្អើលបន្ទាប់ពីឃើញតារាកំប្លែង នាយ តាក់ស៊ី ត្រូវបានភរិយាដឹកចូលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ខណ:តារាកំប្លែងជើងចាស់រូបនេះបានកើតអាការ:ក្តៅញ៉ាក់ញ័រខ្លាំង បណ្តាលមកពីកើតបូសលើដងខ្លួន។

ទោះបីយ៉ាងណាគិតមកដល់ពេលនេះនាយ តាក់ស៊ី បានចូលព្យាបាលនៅមន្ទីពេទ្យលោកសង្ឃមានរយ:ពេលប្រមាណ៥ថ្ងៃទៅហើយ ប៉ុន្តែស្ថានភាពអាការ:ជំងឺហាក់មិនទាន់មានភាពធូរស្រាលដូចដើមវិញឡើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់ភរិយារបស់នាយ តាក់ស៊ី កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ម្សិលមិញ។
ភរិយាតារាកំប្លែងនាយ តាក់ស៊ី បានប្រាប់ឲ្យដឹងថា “ប្តីរបស់ខ្លួនបានវះកាត់ជំងឺបូសរួចរាល់ហើយ តែមកដល់ពេលនេះមិនទាន់ធូរស្បើយទេ ព្រោះនៅតែមានអាការ:ក្តៅខ្លួននិងហូបបាយមិនទាន់បានឡើយ។ អ្នកនាងនិយាយបន្តទៀតថា សូមបួងសួងឱ្យបងឆាប់បានល្អប្រសើរវិញ ៤ទៅ៥ថ្ងៃនេះ ពេទ្យតាមមិនដាក់ដៃទេហេតុក្ដៅរហូតអស់ជាតិថ្នាំ គឺក្ដៅវិញហូបបាយ ក៏មិនបានទៀត ហូបបបក៏បានតិច”។
ភរិយានាយ តាក់ស៊ី និយាយឱ្យដឹងទៀតថាពាក់ព័ន្ធជាមួយនឹងបញ្ហាក្រលៀនរបស់គាត់អត់មានបញ្ហាអី្វទេ ប៉ុន្តែដោយសារតែគាត់រលាក់ស៊ីជាមួយថ្នាំហ្នឹង។ មកពីបញ្ហាថ្នាំក្រលៀនអ៊ីចឹងវាធ្វើឲ្យចេញចំហាយ ក្តៅឡើងដូចបូកអញ្ចឹងហើយវាធំ ទើបវាចេញហើយគាត់ខ្វះគ្រាប់ឈាមក្រហមទៀតផង។
តាមរយ:នេះដែរក៏មានមហាជនអ្នកគាំទ្រ និងអ្នកសិល្ប:មួយចំនួន បានផ្ញើសារជូនពរនិងលើកទឹកចិត្តដល់តារាកំប្លែងនាយ តាក់ស៊ី ឱ្យឆាប់ជាសះស្បើយពីជំងឺ ដើម្បីឆាប់បានវិលមករកអាជីពកំប្លែងបង្កការសប្បាយរីករាយដល់ទស្សនិកជនដូចពេលមុនៗផងដែរ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


