ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និងអ៊ុយក្រែន យល់ព្រមដោះដូរអ្នកទោសបន្ថែម ប៉ុន្តែគ្មានកិច្ចចរចាបទឈប់បាញ់នោះទេ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកក្កដានេះ រុស្ស៊ី និងអ៊ុយក្រែនបានបើកកិច្ចចរចាសន្តិភាពរយៈពេលខ្លីនៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីកាលពីថ្ងៃពុធ ដោយផ្តោតជាសំខាន់លើបញ្ហាមនុស្សធម៌។ ទោះបីភាគីទាំងពីរបានយល់ព្រមផ្លាស់ប្តូរអ្នកទោសសង្រ្គាមយ៉ាងហោចណាស់ ១,២០០នាក់ និងពិភាក្សាអំពីការវិលត្រឡប់នៃកុមារអ៊ុយក្រែនដែលត្រូវបានចាប់ពង្រត់នោះ តែមិនមានការរីកចម្រើនណាមួយលើការសម្រេចបានបទឈប់បាញ់នោះទេ។

អ៊ុយក្រែនបានស្នើឱ្យមានជំនួបរវាងប្រធានាធិបតី ហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៊ីលោក ពូទីន មុនដំណាច់ខែសីហា ដោយសង្ឃឹមថានឹងជំរុញកិច្ចចរចាសន្តិភាពឆ្ពោះទៅមុខ។ ប៉ុន្តែរុស្ស៊ីបាននិយាយថា ពួកគេនឹងយល់ព្រមចំពោះកិច្ចប្រជុំមួយប្រសិនបើកិច្ចព្រមព្រៀងចុងក្រោយបានត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខា។ ជំនួសឱ្យបទឈប់បាញ់ពេញលេញ រុស្ស៊ីបានស្នើឱ្យមានការផ្អាករយៈពេលខ្លីក្នុងការប្រយុទ្ធដើម្បីសង្គ្រោះសាកសព ខណៈដែលអ៊ុយក្រែនបានអំពាវនាវឱ្យមានបទឈប់បាញ់វែងជាង និងពេញលេញជាងនេះ។
ការចរចាសន្តិភាពនេះមានរយៈពេលតែ៤០នាទីប៉ុណ្ណោះ ខ្លីជាងកិច្ចប្រជុំមុនៗទៅទៀត ដែលបង្ហាញពីការរីកចម្រើនតិចតួចប៉ុណ្ណោះលើកិច្ចចរចារវាងប្រទេសទាំងពីរ។ យ៉ាងណារុស្ស៊ីបានយល់ព្រមប្រគល់សាកសពអ៊ុយក្រែនចំនួន ៣,០០០ មកឲ្យអ៊ុយក្រែនវិញ ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថារុស្ស៊ី និងប្រទេសណាដែលជួយរុស្ស៊ីនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែមទៀត លុះត្រាតែកិច្ចព្រមព្រៀងសន្តិភាពត្រូវបានធ្វើឡើងក្នុងរយៈពេល៥០ ថ្ងៃ។ ប៉ុន្តែដោយរុស្ស៊ីមិនព្រមសម្រុះសម្រួល ក្តីសង្ឃឹមសម្រាប់សន្តិភាពនៅតែមានកម្រិតទាប៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ