Connect with us

KPT+

មនុស្ស​ស្រី៨៨%ចំណាយ​ពេលស្វែងរកបុរសអ្នកមាន​ ជា​ជាងខំ​ឲ្យ​មានខ្លួនឯង

បានផុស

នៅ

ការសិក្សា​មួយ​នៅកូរ៉េខាងត្បូង​បានបង្ហាញថា ការ​ជ្រើសរើស​រៀបការជាមួយមនុស្ស​ដែលមាន​សមភាពចំណេះដឹង​និង​ ទ្រព្យ​រវាងគ្នា ប្រសើរជាងរៀបការជាមួយអ្នកមាន ខណៈគេ​រកឃើញថា​មនុស្ស​ស្រី​៨៨.៣៤ភាគរយ បាន​សារភាពស្តាយក្រោយ ​ដែលធ្លាប់បណ្តោយ​ជីវិត​អាជីពខ្លួន​ឲ្យហួសអស់ ដោយសារតែ​​រត់តាមចាប់ប្រុសអ្នកមាន​។

រៀបការជាមួយ​មនុស្ស​មាន​ឋានៈប្រដំ​ស្មើគ្នា គឺប្រសើរជាងចិញ្ចឹម​ចិត្ត​ចង់រៀបការជាមួយអ្នកមានឋានៈជាង​ព្រោះទីមួយមិនងាយបានសម្រេចបំណង បានហើយងាយលែងលះវិញ ទំនាក់ទំនងកាន់តែធ្លាក់ចុះមិនដូចកាលពី​ចាប់ផ្តើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកដែលនៅតែស្ថិតស្ថេរក្នុងទំនាក់ទំនងជាគូជីវិត​ភាគច្រើនបានលើដៃគូដែលម្នាក់ៗស្មើភាពគ្នានៅក្នុងសមិទ្ធិផលជីវិត​មិនថាលុយ​ឬចំណេះជំនាញ។

អ្នកដែលមានកម្រិតសមិទ្ធិផលប្រហាក់ប្រហែល នឹងមានអាយុប្រដំគ្នា មាន​ប្រាក់ចំណូលបទពិសោធន៍ប្រហាក់ប្រហែលងាយគោរពសិទ្ធិគ្នា និងមាន​ការនិយាយគ្នា​ត្រូវ​គ្រប់របត់នៃជីវិតជាងដែលភាគីម្ខាងចំណុះឲ្យម្ខាងៗ។

ក្នុងចំណោមហេតុផលជាច្រើនដែលធ្វើឲ្យមនុស្សបែកបាក់ ការខ្វះការគោរពអាចជាហេតុផលលេខលំដាប់លេខមួយ១ព្រោះម្ខាងអាងលុយ ម្ខាងអាងសម្រស់។ល។ អមដោយការអាក់អន់ចិត្តដែលជាចំណុច​លេខ ២ ។

ចំណង់ចំណូលចិត្តរាងកាយគ្រាន់តែជាភ្លើង​ដែលឆេះមួយឆាប ចំណងចិត្ត​ទើបយូរអង្វែង។

ក្នុងនាមជាមនុស្សម្នាក់ ដែលចង់ក្លាយជាអ្នកមាន ធំឡើងមកភ្លាម នារីជាច្រើនរំពៃ​គិតរៀបការជាមួយអ្នកមាន ហើយ​ចង់ទាក់ទាញសង្គម​ឲ្យងាកមកកោតសរសើរខ្លួនអស់មួយជីវិត​ ដូចច្នេះបានជាភាពយន្តស្នេហាណា ដែលមានតួប្រុសជា ទេវបុត្រ រមែងមានគេមើលច្រើន ដូចជា Crazy Rich Asian និង Fifty shades of gray ។ល។

គុណវិបត្តិ គឺពួកគេ​កម្របានរៀបការដោយសារ តែពួកគេចំណាយជីវិត​លើរឿងនោះខ្លាំង​ពេក ភ្លេច​អំពី​របៀប​បង្កើ់តតម្លៃពិតរបស់ខ្លួន។

បុរស​អ្នកមានឱកាសកាន់តែច្រើនក្នុងការឈានទៅមុខ។ សម្រាប់អ្នកដែលមានមោទនភាពនិងការលើកទឹកចិត្តខ្លួនឯងដើម្បីធ្វើអ្វីមួយដោយខ្លួនឯង គេទុកមនុស្ស​ស្រី​រត់តាមស្រមោលគេជារឿងលេងសើច។

មនុស្ស​ស្រីណា​ដែលចំណាយពេល​គេចសាលា ទៅជប់លៀង​និងដើរលេងស្វែង​រកបុរសប្រភេទខាងលើ​ ភាគច្រើន​មានជីវិត​រញ៉េរញ៉ៃដោយសារការខកចិត្ត​ជានិច្ចជាកាលឬមានស្វាមីច្រើន​។

តាមទស្សនៈវិវត្តចុងក្រោយ​នៃសម្រង់មតិនោះ អ្នកឆ្លើយសំណួរភាគច្រើន បានចាត់ទុកថា ការប៉ុនប៉ងរៀបការជាមួយប្រុស​ឬស្រី​ដែលអ្នកមានជាងខ្លួន ​គឺកើតមាន​ដោយ​ការ​ភ្លើតភ្លើន​មួយគ្រា ហើយបើនៅតែ​អូសបន្លាយ​យូរទៀត ព្រោះមនុស្ស​នោះខ្លួនឯង​មិនចេះថ្លឹងថ្លែង​ពិចារណា។

ប្រែសម្រួល៖ ស្រស់

ចុចអាន៖មនុស្ស​ប្រុស​​ច្រណែន​ខ្លាំង​ជាង​មនុស្ស​ស្រី​ក្នុង​វិស័យ​ការងារ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១១ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៣ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម