ជីវិតកម្សាន្ដ
១៩ឆ្នាំក្នុងទ្រនំ YG ទីបំផុត Yoo In-na សម្រេចចិត្តផ្លាស់ប្ដូរភ្នាក់ងារថ្មីភ្លាម
តារាសម្តែងស្រីដ៏ស្រស់សោភា Yoo In-na ត្រូវគេរាយការណ៍ថា បានចាកចេញពីផលិតកម្ម YG Entertainment បន្ទាប់ពីស្ថិតក្រោមទ្រនំដ៏ល្បីល្បាញ១៩ ឆ្នាំដើម្បីចុះហត្ថលេខាជាមួយ Chorokbaem Entertainment ក្នុងគោលបំណងពង្រីកអាជីពរបស់នាងក្នុងវិស័យសម្តែងនិងលើសពីនេះថែមទៀត។

យោងតាមរបាយការណ៍ផ្តាច់មុខពី MyDaily នៅថ្ងៃទី ២០ ខែមិថុនា តារសម្ដែងវ័យ៤៣ឆ្នាំ កំពុងស្ថិតក្នុងការពិភាក្សាចុងក្រោយ ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខជាមួយ Chorokbaem Entertainment ដែលជាភ្នាក់ងារដែលផ្តោតលើតារាសម្តែងល្បីៗជាច្រើន។
យោងតាមប្រភពពីអ្នកខាងក្នុងឧស្សាហកម្មម្នាក់បានបង្ហើបថា Yoo In-na បានជ្រើសរើសភ្នាក់ងារថ្មីដោយប្រុងប្រយ័ត្ន បន្ទាប់ពីមានការពិចារណាច្រើន។ ចាប់តាំងពីការផ្លាស់ប្តូរលើកដំបូង និងចាប់តាំងពីការបង្ហាញខ្លួនដំបូងមក នាងឆ្លៀតពេលក្នុងការសម្រេចចិត្តយ៉ាងតឹងរឹងបំផុត។ នាងកំពុងស្វែងរកក្រុមហ៊ុនដែលនាងអាចពង្រីកអាជីពរបស់នាង មិនត្រឹមតែក្នុងវិស័យសម្តែងប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងវិស័យផ្សេងៗ។
ចាប់តាំងពីចាប់ផ្តើមដំណើនៅ YG ក្នុងឆ្នាំ ២០០៦ មក Yoo In-na បានសាងកេរ្តិ៍ឈ្មោះជាទីស្រឡាញ់ តាមរយៈការសម្តែងដែលមិនអាចបំភ្លេចបាននៅក្នុងរឿងភាគល្បីៗដូចជា «High Kick Through the Roof, Secret Garden, The Greatest Love, My Love from the Star, Goblin និង Snowdrop» ជាដើម ។ ក្រៅពីការសម្ដែង នាងក៏បានចាប់អារម្មណ៍ទស្សនិកជនជាពិធីករ និងឌីជេវិទ្យុ ដែលគេស្គាល់ថាមានទឹកដមសំឡេងគួរឲ្យទាក់ទាញ។
ទោះជាយ៉ាងនេះក្ដី Chorokbaem Entertainment បានផ្តោតលើការពង្រឹងក្រុមតារាសម្ដែងរបស់ខ្លួន ដោយចុះហត្ថលេខាលើទេពកោសល្យដូចជា Han Ji-hyun និង Lee Sang-yi ហើយនឹងត្រៀមខ្លួនក្លាយជាភ្នាក់ងារដ៏រឹងមាំម្នាក់នៅក្នុងផ្នែកគ្រប់គ្រងទេពកោសល្យ។ ការបន្ថែម Yoo In-na ត្រូវបានគេរំពឹងថានឹងបង្កើនទម្រង់របស់ភ្នាក់ងារ និងបើកទ្វារថ្មីសម្រាប់តារាស្រីរូបនេះ។
ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរនេះកើតឡើងចំពេលដែល YG សម្រេចចិត្តចាកចេញពីអាជីវកម្មគ្រប់គ្រងតារាសម្តែង។ កាលពីដើមឆ្នាំនេះ ផលិតកម្មបានប្រកាសថាខ្លួននឹងផ្តោតលើតន្ត្រីតែមួយគត់ ដែលនាំឲ្យមានការចាកចេញរបស់តារាសម្តែងលេចធ្លោមួយចំនួនរួមមាន Kim Hee-ae, Cha Seung-won, Yoo Seung-ho, និង Jang Ki-yong ។ ទន្ទឹមគ្នានោះ តារាមួយចំនួនដូចជា Lee Sung-kyung និង Lee Soo-hyuk នៅតែជាផ្នែកសម្ដែងរបស់ទីភ្នាក់ងារនេះកំពុងធ្លាក់ចុះយ៉ាងច្បាស់។
នៅពេលដែល Yoo In-na ចាប់ផ្តើមជំពូកថ្មីនេះ អ្នកគាំទ្រចង់ឃើញនូវអ្វីដែលជាប្រភេទនៃការរួមបញ្ចូលគ្នាដែលនាងនឹងបង្កើតជាមួយ Chorokbaem ហើយតើតួនាទី និងការបណ្តាក់ទុនដ៏គួរឲ្យរំភើបនៅខាងមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Elon Musk ហៅ G-Dragon ថាជា ស្តេច K-pop បន្ទាប់ពីឃើញជិះរថយន្ត Tesla

-
នយោបាយ៧ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន