KPT+
តែបៃតងពិត មិនឆុងចេញពណ៌បៃតងទេ ព្រោះថា…..
ចុះតែដែលមានពណ៌បៃតងហូបរាល់ថ្ងៃ ជាអ្វីវិញ?
យោងតាម Foodnetwork.com តែបៃតងមិនមែនសំដៅលើឆុងចេញមកមានពណ៌បៃតងទេ គឺផ្តោតលើស្លឹកតែដែលមានពណ៌បៃតងនិងមានក្លិនស្មៅស្រស់។

តែនេះមាន ក្លិនក្រអូបនៅពេលដែលស្លឹកតែត្រូវបានលីងស្ងួតប៉ុណ្ណោះ ចំណែកតែឆុងចេញមានពណ៌បែតងដិត ឬក្លិនឈ្ងុយឆួលខ្លាំង ជាប្រភេទសំយោគ ជាមួយពណ៌បន្ថែមឬគីមីក្លិន។
តែសំយោគអស់ទំាងនេះមានតម្លៃធូរ ខុសឆ្ងាយពីតែបៃតងពិតដែលថ្លៃ និងមានគុណភាពមហាសាលចំពោះសុខភាព។
ជាទូទៅតែបៃតងពិតៗ ឆុងចេញមក មានពណ៌លឿងចាស់ ឬពណ៌ត្នោត ដូចតែនានា ។ បៃតងនេះ ត្រូវបានផលិតចេញពីស្លឹក Camellia sinensis ដូចដែលគេប្រើដើម្បីផលិតតែអូតែឡុងនិងតែខ្មៅ Balkce Tea ដែរ ភាពខុសប្លែកគឺគេយកវាតែត្រួយណាដែលបៃតងស្រងាត់មករំលីង។
ការធ្វើបែបនេះ ធ្វើឱ្យតែបៃតង បន្សល់ទុកយ៉ាងល្អនូវសារជាតិ Catechins ដែលមានសមត្ថភាពប្រឆាំងអុកស៊ីតកម្មធម្មជាតិ ជួយការពារការបំផ្លាញកោសិកាក្នុងរាងកាយ រួមទាំងសារជាតិកាហ្វេអ៊ីនដែលមានឈ្មោះថា EGCG។ការសិក្សារបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Purdue បានរកឃើញថា ការបន្ថែមទឹកក្រូចឆ្មារឬជាតិវីតាមីន C ទៅក្នុងតែបៃតង ជួយឱ្យរាងកាយស្រូបយកជាតិកាហ្វេអ៊ីនកម្រិតសមល្មម ដែលអាចប្រឆាំងអុកស៊ីតកម្ម បង្កើនការដុតបំផ្លាញជាតិខ្លាញ់និងជួយឱ្យអ្នកស្រកទម្ងន់បាន។

ជាទូទៅដើម្បីទទួលបានប្រសិទ្ធិភាពគេត្រូវឆុងតែនេះក្នុងសីតុណ្ហភាពត្រឹមត្រូវគឺទឹក១០០អង្សារមិនលើសពីនេះ ហើយឆុងក្នុងពេលកន្លះនាទីលើកចេញ។
ការបន្ថែមទឹកឃ្មុំឬជាតិផ្អែមផ្សេងទៀតនៅតែអាចជួយដល់ការសម្រកទំងន់ ប៉ុន្តែទាល់តែយើងទិញប៉ះតែបៃតងពិត ដែលគេប្រើស្លឹកតែមានគុណភាពខ្ពស់មករំលីង។ តែនេះមិនគួរញ៉ាំក្រោយម៉ោង៩យប់ទេ។
ដំបូងឡើយ តែបៃតងមានដើមកំណើតនៅប្រទេសចិន ប៉ុន្តែដោយសារទីផ្សាររីកចម្រើនខ្លាំង ការផលិតនិងការបោកបញ្ឆោតបានរីករាលដាលដល់ប្រទេសជាច្រើនទៀតនៅអាស៊ី៕
ប្រែសម្រួល៖ ស្រស់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


