សុខភាព
ដឹងទេ! តែបៃតងអាចជួយសម្រកទម្ងន់បាន
មានវិធីជាច្រើនដែលមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ រួមទាំងការគ្រប់គ្រងរបបអាហារផងដែរ។ ក្នុងនោះមានទាំងលំហាត់ប្រាណ ការជ្រើសរើសអាហារដែលជួយឲ្យស្រកទម្ងន់បានយ៉ាងងាយ។
តែបៃតងក៏ជាជម្រើសមួយដែលប្រជាជនជប៉ុនប្រើដើម្បីជួយសម្រកទម្ងន់។ ចូរយើងស្វែងយល់ថាហេតុអ្វីបានជាតែបៃតងអាចជួយអ្នកក្នុងការសម្រកទម្ងន់។

១ ឥទ្ធិពលរួមរវាងជាតិកាហ្វេអ៊ីន និង catechins
ជាតិកាហ្វេអ៊ីននៅក្នុងតែរំញោចក្រពេញ Adrenal ឲ្យបញ្ចេញ adrenaline និង noradrenaline កាន់តែច្រើនទៅក្នុងឈាម។ Noradrenaline ទទួលខុសត្រូវក្នុងការបង្កើន lipolysis នៅក្នុងជាលិកា adipose ។ Catechin គឺជាសារធាតុ polyphenol ដែលត្រូវបានបែងចែកជា៤ ប្រភេទ: epicatechin, epicatechin gallate និង Epigallocatechin gallate ក្នុងចំណោមសារធាតុ polyphenolic ទាំងអស់ epigallocatechin gallate ឬ EGCG គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលការពារការបំបែកអរម៉ូន noradrenaline ដែលមានឥទ្ធិពលដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ។ ដូច្នេះវាអនុញ្ញាតឲ្យរាងកាយរក្សាឥទ្ធិពលនៃការរំលាយអាហារជាតិខ្លាញ់បានយូរ។
២ សារធាតុ Polyphenols ក្នុងតែបៃតង បង្កើនសមត្ថភាពរបស់ថ្លើមក្នុងការបន្សាបជាតិពុល
សារធាតុ Polyphenols នៅក្នុងតែបៃតង និង matcha មានសមត្ថភាពពង្រឹងមុខងារថ្លើម ជួយបណ្តេញជាតិពុលចេញពីរាងកាយ។ នៅពេលដែលជាតិពុលត្រូវបានបញ្ចេញយ៉ាងងាយស្រួល វានឹងធ្វើឲ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់បានល្អប្រសើរ និងធ្វើឲ្យវាកាន់តែស្លីមជាងមុន។
៣ Theanine ក្នុងតែបៃតងកាត់បន្ថយចំណង់អាហារ
L-theanine គឺជាអាស៊ីតអាមីណូដែលមានច្រើននៅក្នុងតែបៃតង និង matcha ។ វាមានលក្ខណៈសម្បត្តិធ្វើឲ្យរាងកាយសម្រាក និងធ្វើឲ្យអ្នកគេងលក់ស្រួល។ ជាងនេះទៅទៀត សារធាតុប្រភេទនេះក៏ជួយកែតម្រូវកម្រិតនៃសារធាតុបញ្ជូនសរសៃប្រសាទ Serotonin និង Dopamine ឲ្យស្ថិតក្នុងស្ថានភាពមានតុល្យភាព។ ដូច្នេះហើយ វាជួយបន្ថយអារម្មណ៍នៃចំណង់អាហារ និងនាំឲ្យស្រកទម្ងន់។
ប្រសិនបើអ្នកស្ថិតក្នុងដំណើរការនៃការគ្រប់គ្រង និងសម្រកទម្ងន់ សូមសាកល្បងប្រើតែបៃតង ដើម្បីជួយឲ្យអ្នកស្រកទម្ងន់បានលឿន។ វាត្រូវបានគេរកឃើញថាការផឹកតែបៃតង ១ ពែងមុនពេលញ៉ាំអាហារមានប្រសិទ្ធភាពក្នុងការដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួន។ ហើយបរិមាណដែលអ្នកផឹកសម្រាប់ការសម្រកទម្ងន់គួរតែមានប្រហែល ៥០០ មីលីលីត្រក្នុងមួយថ្ងៃ តែបៃតងប្រភេទខ្លះមានបរិមាណជាតិកាហ្វេអ៊ីនខ្ពស់ ដូច្នេះត្រូវប្រុងប្រយ័ត្នកុំផឹកវា មុនពេលចូលគេង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


