Connect with us

ព័ត៌មានជាតិ

សម្តេច​ធីបតី​​​ប្រកាស​ មិន​ឲ្យ​ក្រុមហ៊ុន​ផ្តាច់​មុខ​ដឹក​​​កម្មករ ដើម្បី​រក្សា​ឆ្នាំង​បាយ​អាជីព​អ្នក​បើកបរ

បានផុស

នៅ

ការ​រៀបចំ​ការ​ដឹកជញ្ជូន​ដោយ​សុវត្ថិភាព សុខុមាលភាព ជា​ការ​គិតគូរ​យកចិត្តទុកដាក់​ពី​រដ្ឋាភិបាល​ដល់​កម្មករ​បម្រើ​ការងារ ប៉ុន្តែ​ក៏​ត្រូវ​គិត​ពី​ឆ្នាំង​បាយ​​អាជីព​​អ្នក​បើកបរ​ផង​ដែរ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ក្នុង​ពិធី​ជួប “សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា” នៅ​ព្រឹក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ក្រុមហ៊ុន​ស្នើ​សុំ​ធ្វើ​រថយន្ត​ក្រុង​ដឹក​កម្មករ​តែ​ម្តង ប៉ុន្តែ​សម្ដេច​ថ្លែង​​ឲ្យ​គិត​ទាំង​សង​ខាង​ពី​សុខុមាលភាព​របស់​កម្មករ​ផង​ និង​​អាជីព​អ្នក​បើកបរ​ផង​ដែរ។

សម្ដេច​បាន​អះអាង​ថា ការ​ផ្តល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹកកម្មករ ក៏ត្រូវ​​​គិតគូរ​ពី​​ឆ្នាំ​បាយ​របស់​​អ្នក​បើកបរ ប៉ុន្តែ​ក៏​មិន​ភ្លេច​​​ត្រូវ​យកចិត្តុទុកដាក់​​​ពី​សុខុមាលភាព​របស់​កម្មករ​នោះ​ដែរ​។

សម្តេច​ថា ​កិច្ចការនេះ​ត្រូវ​អនុវត្តបន្តិចម្តងៗ ហើយ​សម្តេច​ឲ្យ​រួម​គ្នា​ពង្រឹង​លើ​សេវា​ដឹក​ជញ្ជូន​ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​ត្រូវ​ធ្វើការ​ជាមួយ​សមាគម​អ្នក​ដឹកជញ្ជូន ដើម្បី​បម្រើ​បាន​ផល​ប្រយោជន៍​ជូន​ដល់​កម្មករ​និយោជិត​។

ជាមួយ​គ្នានេះ សម្តេច​បាន​ស្នើ​ដល់​ម្ចាស់​រថយន្ត​សូម​បើកបរ​​គិតគូរ​ពី​សុវត្ថិភាព​ ខណៈ​ដែល​រថយន្ត​ដឹក​កម្មករ​ភាគច្រើន​ចាស់​ ដែល​ការ​បើកបរ​ត្រូវ​មានការ​​ប្រុង​ប្រយ័ត្នខ្ពស់។

បើតាម​បេឡាជាតិសន្តិសុខសង្គម នៅក្នុងចំណោមរថយន្តដែលកំពុងផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតទៅមកបំពេញការងារ ដែលមានជិត ៤.០០០គ្រឿង គឺមានប្រមាណ ៦០ ភាគរយ ជារថយន្តប្រភេទដឹកទំនិញ។

រដ្ឋាភិបាល​កំពុង​ជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករប្រភេទរថយន្តទំនិញ​ដែលកម្មករនិយោជិតត្រូវឈរ ឬអង្គុយប្រជ្រៀតគ្នាណែនតាន់តាប់ មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម