Connect with us

វប្បធម៌ ជំនឿ

ក្រសួងវប្បធម៌ ប្រកាសពីការប្រឡងចាប៉ីដងវែង ក្នុងមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៥

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសរៀបចំមហោស្រពចាបុីដងវែងទូទាំងប្រទេសឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានីភំ្នពេញ ។ ក្នុងនោះ ក្រសួងក៏បានប្រកាសរើសបេក្ខជន បេក្ខនារី ដែលមានបំណងចូលរួមប្រកួតចាប៉ីដងវែង ក៏អាចដាក់ពាក្យប្រកួតក្នុងកម្មវិធីនេះបានដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងវប្បធម៌ ការរៀបចំកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមលើកស្ទួយវប្បធម៌វប្បធម៌ អត្តសញ្ញាណជាតិ ដើម្បីជាចំណែកអភិវឌ្ឍន៍សង្គម និងលើកកម្ពស់កិត្យានុភាពជាតិ ជាពិសេស គឺលើកទឹកចិត្តដល់សិល្បករ សិល្បការិនី ដែលមានជំនាញផ្នែកចាប៉ីដងវែង មានសកម្មភាពផុសផុលឡើងវិញ។

ចំពោះការប្រកួតប្រជែងនេះ ក្រសួងតម្រូវឱ្យបេក្ខជនដែលដាក់ពាក្យប្រកួត មានសញ្ជាតិខ្មែរ, មិនមែនជាបេក្ខជនជ័យលាភីលេខ១ ក្នុងកម្មវិធីមហោស្រពចាបុីដងវែងទូទាំងប្រទេសកន្លងមក, អ្នកដាក់បាក្យប្រឡងត្រូវថតវីដេអូច្រៀង ឬសកម្មភាពសម្តែងចាប៉ីដងវែងថ្មីរបស់ខ្លួនរយៈពេល ១៥នាទី ក្នុងករណីដែលគណ​ៈកម្មការពិនិត្យឃើញថា វីដេអូដែលបេក្ខជនផ្ញើមកមានការកាត់តបច្ចេកទេសជួយសំឡេង នោះអ្នកប្រឡងនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។ ជាងនេះទៀត បេក្ខជនដែលមានពិការភាព នឹងត្រូវបានលើកទឹកចិត្ត។

សម្រាប់វិញ្ញាសាប្រកួតប្រជែងវិញ ក្នុងវគ្គជម្រុះ គឺជាប្រធានបទសេរី ដែលមានបង្កប់អត្ថន័យខ្លឹមសារអប់រំរយៈពេល១៥នាទី។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាប្រធានបទទាក់ទងនឹងប្រធានបទ ទំពាំងស្នងឫស្សី ដែលមានរយៈពេល ១៥នាទី។ រីឯ វគ្គផ្តាច់ព្រ័ត្រ មានប្រធានបទទាក់ទងនឹង ទំពាំងស្នងឫស្សី  និងប្រធានបទដែលគណៈកម្មការមេប្រយោគដាក់ជូនអ្នកប្រឡងភ្លាមៗរយៈពេល ១៥នាទី។

បេក្ខជនដែលឈ្នះការប្រកួតប្រជែងចាប៉ីដងវែងនេះ ជ័យលាភីលេខ១ ទទួលបានពានមាស១ បណ្ណសរសើរ និងប្រាក់រង្វាន់ ៦លានរៀល។ ជ័យលាភីលេខ២ ទទួលបានពានប្រាក់១ បណ្ណសរសើរ និងប្រាក់ ៤លានរៀល, លេខ៣ ​ទទួលបានពានសំរឹទ្ធ១ បណ្ណសរសើរ និងប្រាក់ ២លានរៀល, ចំណែកជ័យលាភីកិត្តិយស ទទួលបានបណ្ណសរសើរ និងប្រាក់លើកទឹកចិត្ត ១លានរៀល។

ពាក្យសុំចូលរួមប្រកួត៖ https://drive.google.com/file/d/1Pcr4hkeie5K4lTZ1KueTw4A-REMZYMMm/view?usp=drive_linkសេចក្ដីជូនដំណឹងhttps://m.facebook.com/story.php?story_fbid=975750654744146&id=100069276606598&mibextid=wwXIfr#កិច្ចការពារបេតិកភណ្ឌជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១០ ម៉ោង មុន

លោក ហ្វៃ សំអាង ប្រាប់តារាសម្តែងមួយចំនួនថា បេីមិនចេះគាំទ្រខ្លួនឯងផង កុំស្រែកហៅឱ្យគេគាំទ្រ​

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ព័ត៌មានជាតិ១១ ម៉ោង មុន

ថវិកា ១លាន ៤សែនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កៀរគរសប្បុរសជនអ្នកប្រកបអាជីវកម្មនិងអ្នករួមការងារជាមួយគ្នាបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២

ឯកឧត្តម ហ៊ុន ម៉ានី
ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ណែនាំសមាជិកគណបក្សប្រជាជនកម្ពុជា ថែរក្សាឲ្យបានសាមគ្គីឯកភាពផ្ទៃក្នុងរបស់គណបក្ស

សន្តិសុខសង្គម១១ ម៉ោង មុន

សាលាដំបូងខេត្តមណ្ឌលគិរី ចោទប្រកាន់ក្មេងទំនើង៣នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

នាង ដាវីន ប្រកាសថា មិនទទួលយកការសុំទោស ក្រោយបុរសម្នាក់បង្កាច់បង្ខូចឈ្មោះខ្លួន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ គំរាមដាក់ទណ្ឌកម្មរុស្ស៊ីថែមទៀត ព្រោះ ពូទីន មិនព្រមឈប់បាញ់ អ៊ុយក្រែន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ព័ត៌មានជាតិ១១ ម៉ោង មុន

ថវិកា ១លាន ៤សែនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កៀរគរសប្បុរសជនអ្នកប្រកបអាជីវកម្មនិងអ្នករួមការងារជាមួយគ្នាបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការផ្ទុះដ៏សាហាវ នៅកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ស្លាប់មនុស្ស១៤នាក់ និងរបួសជាង ៧៥០នាក់

Sokha Hotels

ព័ត៌មានពេញនិយម