ចរាចរណ៍
និស្សិតស្រីម្នាក់ជិះម៉ូតូបុកបង្គោលភ្លើងស្លាប់ទាំងព្រឹកនៅខណ្ឌឬស្សីកែវ
នារីជានិស្សិតសាកលវិទ្យាល័យកម្ពុជាម្នាក់បានបោលក្បាលស្លាប់នៅកន្លែងកើតហេតុ ខណៈពេលជិះម៉ូតូមកពីធ្វើការពេលយប់ជ្រុលទៅមុខបង្គោលភ្លើងបំភ្លឺផ្លូវកាលពីវេលាម៉ោង៥និង៤៥នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុច ផ្លូវ១៨០០ ក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ សាង គីមឡាង ភេទស្រី អាយុ២៨ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យកម្ពុជាស្នាក់នៅផ្ទះ២F ផ្លូវបេតុង ភូមិគោលគោ សង្គាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក HONDA scoopy-i ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១IF-៦២៨១សេរី២០១២។

តាមសាក្សីនៅកន្លែងកើតហេតុ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវ ១៨០០ ក្នុងទិសដៅពីលេច ទៅកេីត។ ពេលមកដល់ចំណុចកើតហេតុខាងលេីក៏រេចង្កូតទៅខាងស្តាំដៃបុកបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹងបណ្ដាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ ដោយឡែកប្រភពពីអ្នកស្គាល់ថា នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាបៀរអស់៣កំប៉ុង នៅកន្លែងធ្វើការហាងចិនមួយកន្លែង រួចក៏ធ្វើដំណើរទៅផ្ទះក៏បានជួបគ្រោះអកុសលតែម្តង។

បច្ចុប្បន្នសពនារីរងគ្រោះ និងម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះតាមបណ្ដោយផ្លូវ៥១ក្នុង ស្រុកឧដ្ដុង ខេត្តកំពង់ស្ពឺ៕
អត្ថបទ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


