សុខភាព
ដឹងទេ! តែបៃតងអាចជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព
មានវិធីដ៏មានប្រសិទ្ធភាពមួយចំនួនក្នុងការសម្រកទម្ងន់ រួមទាំងការគ្រប់គ្រងរបបអាហារផងដែរ។ លំហាត់ប្រាណ ការជ្រើសរើសអាហារដែលជួយលើកកម្ពស់ការសម្រកទម្ងន់យ៉ាងងាយស្រួល។ យ៉ាងណាមិញ តែបៃតងគឺជាជម្រើសមួយដែលប្រជាជនជប៉ុនប្រើប្រាស់ជាជំនួយក្នុងការសម្រកទម្ងន់។ ចូរយើងស្វែងយល់ថាហេតុអ្វីបានជាតែបៃតងអាចជួយអ្នកក្នុងការសម្រកគីឡូបាន។

១ ឥទ្ធិពលរួមរវាងជាតិកាហ្វេអ៊ីន និង catechins
ជាតិកាហ្វេអ៊ីននៅក្នុងតែរំញោចក្រពេញឲ្យបញ្ចេញអរម៉ូន adrenaline និង noradrenaline កាន់តែច្រើននៅក្នុងឈាម។ Noradrenaline ទទួលខុសត្រូវក្នុងការបង្កើន lipolysis នៅក្នុងជាលិកា adipose ។ Catechins គឺជាសារធាតុ polyphenols បួនប្រភេទគឺ epicatechins epigallocatechins និង catechins ។ epigallocatechin, epicatechin gallate និង epigallocatechin gallate ក្នុងចំណោម polyphenols ទាំងអស់ epigallocatechin gallate ឬ EGCG គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមានប្រសិទ្ធភាពខ្ពស់ដែលការពារការបំបែកអរម៉ូន noradrenaline ដែលមានឥទ្ធិពលដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ។ ដូច្នេះ រាងកាយរក្សាឥទ្ធិពលនៃការរំលាយជាតិខ្លាញ់ឲ្យបានយូរ។
២ សារធាតុ polyphenols ក្នុងតែបៃតងបង្កើនសមត្ថភាពរបស់ថ្លើមក្នុងការបន្សាបជាតិពុល
សារធាតុ polyphenols ក្នុងតែបៃតង និង matcha មានប្រសិទ្ធភាពពង្រឹងមុខងារថ្លើម ជួយបណ្តេញជាតិពុលចេញពីរាងកាយ។ នៅពេលដែលជាតិពុលត្រូវបានបញ្ចេញយ៉ាងងាយស្រួល នឹងធ្វើឲ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់បានល្អ និងធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការកាត់បន្ថយ។
៣ Theanine ក្នុងតែបៃតងកាត់បន្ថយចំណង់អាហារ
L-theanine គឺជាអាស៊ីតអាមីណូដែលមានច្រើននៅក្នុងតែបៃតង និង matcha ។ វាមានលក្ខណៈសម្បត្តិដែលធ្វើឲ្យរាងកាយសម្រាក និងធ្វើឲ្យការគេងលក់ស្រួល។ លើសពីនេះ សារធាតុនេះក៏ជួយកែតម្រូវកម្រិតនៃសារធាតុបញ្ជូនសរសៃប្រសាទ serotoninនិង dopamine ក្នុងស្ថានភាពមានតុល្យភាព។ នេះអាចជួយបន្ថយចំណង់អាហារ និងនាំឲ្យស្រកទម្ងន់។
ប្រសិនបើអ្នកគ្រប់គ្រង និងស្រកទម្ងន់ សូមសាកល្បងប្រើតែបៃតងជាជំនួយ ដើម្បីជួយឲ្យអ្នកស្រកទម្ងន់បានលឿន។ ជាមួយគ្នានេះដែរ យោងតាមការស្រាវជ្រាវបញ្ជាក់ថាការផឹកតែបៃតង ១ ពែងមុនពេលអាហារក៏មានប្រសិទ្ធភាពក្នុងការដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួនផងដែរ។ ហើយបរិមាណនៃភេសជ្ជៈសម្រាប់ការសម្រកទម្ងន់គួរតែមានប្រហែល ៥០០ មីលីលីត្រក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ តែបៃតងប្រភេទខ្លះមានជាតិកាហ្វេអ៊ីនខ្ពស់ ដូច្នេះសូមប្រយ័ត្នកុំផឹកមុនពេលចូលគេង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អត្ថប្រយោជន៍ដ៏អស្ចារ្យនៃគ្រាប់ល្ពៅ ជំនួយដល់សុខភាព
ចុចអាន៖ឧស្សាហ៍កូរពោះឮខ្លាំងៗ អាចសាកល្បងតិចនិកទាំង ៧ នេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


