ព័ត៌មានអន្ដរជាតិ
ត្រាំ៖ កប៉ាល់អាមេរិក ត្រូវតែធ្វើដំណើរតាមព្រែកជីកប៉ាណាម៉ានិងស៊ុយអេ ដោយមិនគិតថ្លៃ
តាំងពីចូលកាន់អំណាចជាប្រធានាធិបតីអាមេរិកអាណត្តិទី២មក លោកដូណាល់ ត្រាំ បានបង្ហាញមហិច្ចតាគ្រប់គ្រងព្រែកជីកប៉ាណាម៉ា កាន់តែខ្លាំង ហើយដ្បិតថា គោលបំណងរបស់លោកមិនទាន់បានសម្រេច ប៉ុន្តែឥឡូវមេដឹកនាំសេតវិមានរូបនេះ បានប្រគល់ភារកិច្ចដល់រដ្ឋមន្ត្រីការបរទេស ដើម្បីធ្វើយ៉ាងណាឲ្យកប៉ាល់ពាណិជ្ជកម្មក៏ដូចជានាវាយោធាអាមេរិក ត្រូវធ្វើដំណើរកាត់តាមព្រែកជីកនោះ ព្រមទាំងព្រែកជីកស៊ុយអេផងដែរ ដោយមិនបង់ថ្លៃអ្វីទាំងអស់។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ទី២៦ខែមេសាឆ្នាំ២០២៥, លោក ត្រាំ សរសេរថា «កប៉ាល់អាមេរិកទាំងយោធានិងពាណិជ្ជកម្ម ត្រូវតែត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរតាមព្រែកជីកប៉ាណាម៉ានិងស៊ុយអេដោយមិនគិតថ្លៃ! បើគ្មានអាមេរិក ព្រែកជីកទាំងពីរនេះក៏គ្មានដែរ»។
លោក ត្រាំ តែងតែចិញ្ចឹមចិត្តដណ្តើមយកព្រែកជីកប៉ាណាម៉ា ដែលជាច្រករបៀងពាណិជ្ជកម្មដ៏សំខាន់មកកាន់កាប់ឡើងវិញ ហើយទាមទារឲ្យប៉ាណាម៉ាត្រូវធ្វើការផ្លាស់ប្តូរភ្លាមៗចំពោះអ្វីដែលលោកហៅថាជា «ឥទ្ធិពលនិងការគ្រប់គ្រង» របស់ប្រទេសចិននៅលើព្រែកជីកនេះ បើមិនដូច្នេះទេអាមេរិកនឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញារវាងប្រទេសទាំងពីរ ឈានដល់ការគំរាមប្រើយោធាទៀតផង។

មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ថែមចោទប្រកាន់ប្រទេសប៉ាណាម៉ាពីរឿងគិតប្រាក់លើសកម្រិត ដើម្បីប្រើប្រាស់ផ្លូវទឹកពាណិជ្ជកម្មរបស់ខ្លួន ផងដែរ។
ព្រែកជីកប៉ាណាម៉ាត្រូវបានសហរដ្ឋអាមេរិកសាងសង់ភាគច្រើននិងគ្រប់គ្រងទឹកដីជុំវិញនោះ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ វាមានប្រវែង៨២គីឡូម៉ែត្រ គឺជាផ្លូវទឹកដ៏សំខាន់ដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកជាមួយមហាសមុទ្រអាត្លង់ទិក។

វាមានលក្ខណៈសម្បត្តិ កាត់បន្ថយពេលវេលាធ្វើដំណើររវាងតំបន់ទាំងពីរ និងជួយសម្រួលឲ្យកប៉ាល់ មិនបាច់ធ្វើដំណើរវាងទៅចុងភាគខាងត្បូងនៃតំបន់អាមេរិកខាងត្បូងឡើយ។ ប្រហែល ៥% នៃចរាចរណ៍ផ្លូវសមុទ្រពិភពលោក គឺឆ្លងកាត់ព្រែកជីកនេះជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន ប្រាប់ឲ្យអាមេរិកកុំភ្ជាប់ក្រុងប៉េកាំងទៅពាក់ព័ន្ធនឹងបញ្ហាព្រែកជីកប៉ាណាម៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


