Connect with us

KPT+

ល្បិចធ្វើឱ្យបុរសម្នាក់នោះ នឹកឃើញ​តែ​យើង​

បានផុស

នៅ

វិធីសាស្ត្របង្កើត​អារម្មណ៍នឹករលឹក អាចធ្វើឱ្យទំនាក់ទំនងមានភាពរស់រវើកមិនថាអ្នកទាំងពីរនៅទីណានោះឡើយ។  អ្វីគ្រប់យ៉ាងនឹងល្អប្រសើរ ​បង្កើតបាន​ជាអារម្មណ៍​ដ៏អស្ចារ្យរវាងគ្នានិងគ្នា​យ៉ាងរ៉ូមែនទិក ពឹង​លើ​កត្តាសំខាន់មួយ គឺ​យើង​អាច​ធ្វើឱ្យបុរសនោះចាប់អារម្មណ៍។

១  កុំធ្វើជាមនុស្ស​ងាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើងទាំងអស់គ្នាតែងចង់បានការ​យកចិត្ត​ទុកដាក់ត្រឡប់ ពីអ្នកណាម្នាក់ដែលយើងចាប់ចិត្ត ដើម្បីបង្ហាញថា យើងយកចិត្តទុកដាក់។ ទោះយ៉ាងណាក៏ដោយ កុំយល់ព្រមរាល់ការហៅទូរស័ព្ទឬណាត់ជួបភ្លាមៗ គួរទុកឱ្យមនុស្សប្រុស​រង់ចាំ។ កុំ​មើលអេក្រង់ទូរសព្ទ​រង់ចាំសារគេនោះ ព្រោះពេលគេផ្ញើមកហើយនាង​មិនបានមើល គេ​កាន់តែចង់ដឹងថា នាង​កំពុង​ធ្វើអ្វី? ចិត្ត​នឹកគេប៉ុនណា​គួរតែ​បន្ត​ធ្វើអ្វីដែលយើង​ធ្លាប់ចូលចិត្តធ្វើ ហើយឆ្លើយតបនឹងគាត់នៅពេលក្រោយមកយូរបន្តិច​។ នេះជាវិធីសាស្ត្រ​យ៉ាងល្អ ជំរុញឱ្យគាត់នឹកនាងមិនលែង។

២ រក្សាភាពស្អាត

អានហើយ​អាច​នឹងមានការភ្ញាក់ផ្អើលថា ស្អាតត្រង់ណេះ មិនមែនប្រាំនាទីផុសរូបម្តងលើហ្វេសប៊ុកទេ។ តើមានមនុស្សប៉ុន្មាននាក់បរាជ័យ​ដោយសារ​ទង្វើបែ​បរាយមាយលើបណ្តាញ​សង្គម។ មានស្ត្រីវ័យក្មេងជាច្រើនដែលធ្លាក់ចូលក្នុងទម្លាប់ចាប់ផ្តើមផុសរូបយ៉ាង​ត្រេកត្រអាល និងទៀងទាត់ហើយ​តនៅពេលដឹងថាគាត់ចូលមើល ក៏​រឹតតែផុស។

បុរសមិនមាន​ទស្សនៈវិជ្ជមាន​លើការផុសរូបដូចយើងគិតទេ។ រក្សាភាពស្អាត​ គឺរូបភាពក្នុងសង្គម ស្លៀកពាក់ត្រូវតាម​ពេលវេលាកាលៈទេសៈ ពុំមែន​ស្លៀកខ្លី បញ្ចេញសាច់​ហួសហេតុឡើយ។

មិនថានារីមានរូបរាងបែបណាក៏ដោយការពាក់អាវដែលធ្វើឱ្យមានអារម្មណ៍ងាយស្រួល ធូរស្រាល ក្រែមបបូរមាត់តិចៗ ជាលទ្ធផលបង្កើនរបៀបដែលមនុស្ស​ប្រុស​អាច​ឆ្កួតនឹង​សម្រស់​របស់អ្នក។ ចូរស្លៀកពាក់ដែលមើលទៅល្អមានអារម្មណ៍ល្ អមិនមែន​មាន​អារម្មណ៍​តឹងតែងទេ។

៣ បន្សល់ទុក​អនុស្សាវរីយ៍​

មនុស្ស​ស្រីខ្លះ​ចេះ​របៀបបន្សល់ទុកបស់របរបន្តិចបន្តួចដើម្បីចងចិត្តគេ។ អាចជានិមិត្តសញ្ញាឬសញ្ញាអ្វីមួយ​ដែលធ្លាប់និយាយ ធ្លាប់ប្រើ ហើយ​វារំឮកអំពីខ្លួនយើងក្នុងបេះដូងគេពេលយើងមិននៅក្បែរ។ ស្នាមថើបមួយ ឬសម្តីសរសើរមួយ មនុស្ស​ប្រុស​តែងញញឹម​មិនដឹងខ្លួន។

៤ ស្រលាញ់ តែក៏កុំហួសហេតុពេក​

មិនមានន័យថា យើង​គួរតែធ្វើឱ្យគេនឹកមកយើង​គ្រប់ពេលហើយតាមដានខ្លាចមានអ្នកណានៅជាមួយគេនោះទេ។  ធ្វើឱ្យប្រាកដថា គេស្រលាញ់យើង យើងក៏លែងបារម្ភថា​អ្នកណាចូលទៅទាក់យកគេព្រោះទៅមិនរួចឡើយ។ រក្សាភាព​ផ្អែមល្ហែមតែកុំឱ្យក្លាយជាស៊ាំ នឹងពេលនៅឆ្ងាយ​យកចិត្ត​ទុកដាក់តែកុំហួងហែង ពេលក្លាយជាគូស្នេហ៍ពិត កុំគិតអំពី​រឿង​ចងគ្នា​ជាប់ក្នុងទ្រុង​។

មិនមានអ្វីដែលសិចស៊ីជាងមនុស្ស​ស្រីដែលពេញ​ទៅដោយ​ទំនុកចិត្តនោះទេ។ ប្រសិនបើយើងមាន​សង្សា​វាអស្ចារ្យហើយ​ ប៉ុន្តែប្រសិនបើធ្វើមិនអើពើ​កាន់តែប្រសើរ។ ទំនុកចិត្តជារឿយៗផ្សារភ្ជាប់ទៅនឹងឯករាជ្យភាព។ ស្ត្រីកាន់តែមានភាពឯករាជ្យខ្ពស់ គឺច្រើនតែងាយធ្វើឱ្យបុរសមានភាពជឿជាក់លើទំនាក់ទំនង​ជាមួយ​នាង។ ឯករាជ្យភាពនេះមិនមានន័យថាបោះបង់ចោល​សេចក្តីស្នេហានិងភាពស្និទ្ធស្នាលទាំងអស់ចោល​ទៅកន្លៀតជញ្ជាំងនោះទេ តែយើង​គួរមាន​ការងារ​ខ្លួនឯងឱ្យរវល់ខ្លះ ឬអាចជាមួយមិត្តភក្តិល្អៗ រៀនអ្វីមួយជាជំនាញ មើលទៅដូចកំពុងផ្ចង់លើអាជីព​ច្បាស់លាស់ មិនមែន​បើកភ្នែកឡើងមកគោះទ្វា​ទេ៕

ប្រែសម្រួល៖ Mr Tomorrow 

ចុចអាន៖ មនុស្សប្រុសស្លុង​នឹងភាពស្រស់ស្អាត តែភាពឆ្លាតវៃរបស់នារីជាអ្វីដែលត្រូវចិត្តដិតអារម្មណ៍ជាង

ចុចអាន៖ មេរៀនអាចរៀនសូត្រទាំង ៥ ពីការស្រឡាញ់គេតែម្នាក់ឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៦ ម៉ោង មុន

យុវជន៣នាក់​ជិះ​លឿន​ចាប់​ហ្វ្រាំង​រអិល​ជ្រុល​ទៅបុក​រថយន្ត​ បណ្ដាល​ឱ្យ​រងរបួសធ្ងន់ស្រាល

កីឡា៧ ម៉ោង មុន

លោក Conor Nestor អរគុណ​ចំពោះ​អ្នក​គាំទ្រ​ដែល​មក​ជួយ​លើក​ទឹកចិត្ត​ទាំង​មេឃភ្លៀង​

ព័ត៌មានជាតិ៨ ម៉ោង មុន

សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ហ៊ុនសែនមណ្ឌលគិរី ទទួល​បាន​ប្រព័ន្ធ​ចម្រោះទឹកស្អាត​ក្រោម​ជំនួយ​របស់​អង្គការ​បូដា​កម្ពុជា

កីឡា៨ ម៉ោង មុន

ក្រុម​នារី​កម្ពុជា បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​លើក​ដំបូង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាល​ខេត្ត​ប៉ៃលិន ប្រាប់​ពលករខ្មែរ​ដែល​​មក​ពី​ថៃកុំ​ព្រួយ​បារម្ភ​រឿងអត់​ការងារ ព្រោះរាជរដ្ឋាភិបាល​កម្ពុជា​ត្រៀម​រួច​រាល់​ហើយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេទ័ពជើងទឹកអាមេរិក បារម្ភខ្លាំង ក្រោយបាញ់មីស៊ីលតម្លៃ៣៦លានដុល្លារ អស់ច្រើនគ្រាប់ពេក ដើម្បីការពារអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ណេតាន់យ៉ាហ៊ូ ប្រកាសជោគជ័យជាប្រវត្តិសាស្រ្តលើ អ៊ីរ៉ង់

ព័ត៌មានជាតិ១៨ ម៉ោង មុន

បិទបើកព្រំដែន៖ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា សួរថៃ ថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មន្ទីរបញ្ចកោណ៖ ការវាយប្រហាររបស់អាមេរិក មិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទេ

Sokha Hotels

ព័ត៌មានពេញនិយម