ព័ត៌មានជាតិ
គ្រោះធម្មជាតិបានសម្លាប់មនុស្សជិត៧០នាក់ និងរងរបួសជាង១០០នាក់រយៈពេល៧ខែនេះ
នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ គ្រោះធម្មជាតិបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៦៩នាក់ និងរងរបួស១០៣នាក់ ព្រមទាំងខូចខាតផ្ទះសម្បែងជាង៧ពាន់ខ្នងនៅទូទាំងប្រទេស។
លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅថ្ងៃទី៩ខែសីហានេះថា ចាប់ពីខែមករា រហូតមកដល់ខែកក្កដា ឆ្នាំ២០២១គ្រោះធម្មជាតិដែលបង្កឡើងដោយខ្យល់កន្ត្រាក់បានកើតឡើងចំនួន១៦៨លើក បណ្តាលឱ្យរលំផ្ទះចំនួន៨០៥ខ្នង របើកដំបូលផ្ទះចំនួន៦៣៥២ខ្នង របើកតូបផ្សារចំនួន១០៩តូប អគាររដ្ឋបាល២១កន្លែង សាលារៀន៣៧ខ្នង ស្លាប់មនុស្ស៥នាក់ និងរបួស៦៣នាក់។ ចំណែកគ្រោះធម្មជាតិដោយរន្ទះវិញបានកើតឡើងចំនួន៧៩លើក បណ្តាលឱ្យខូចខាតផ្ទះ៥ខ្នង ស្លាប់មនុស្ស៦៤នាក់ របួស៤០នាក់ និងងាប់គោក្របី៣៧ក្បាល។

លោក ឃុន សុខា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ និងរន្ទះ ព្រោះបច្ចុប្បន្ននេះជារដូវវស្សាដែលមានខ្យល់កន្ត្រាក់ និងរន្ទះកើតឡើងជាញឹកញាប់បណ្តលឱ្យប៉ះពាល់ដល់លំនៅដ្ឋាន និងអាចឈានដល់រងរបួស ឬអាចដល់ស្លាប់បាត់បង់ជីវិតទៀតផង។
ក្រសួងសុខាភិបាលធ្លាប់បានបង្ហាញពីវិធីការពារខ្លួន និងសង្គ្រោះបឋមពីបាតុភូតរន្ទះដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងដើម្បីឲ្យចេះការពារខ្លួនចៀសផុតពីគ្រោះថ្នាក់ដែលបណ្តាលមកពីបាតុភូតរន្ទះនៅក្នុងរដូវភ្លៀងនេះ។
ដូចជានៅពេលមានផ្លេកបន្ទោរ ឬផ្គររន្ទះត្រូវបន្ទន់ខ្លួនដោយបញ្ឈរជង្គង់ទាំងពីរជិតគ្នានិងយកដៃខ្ទប់ត្រចៀកត្រូវរត់ចេញពីទឹកឬក្នុងស្រែឬរត់ចូលផ្ទះជាប្រញាប់ ត្រូវដកឌុយដោតភ្លើងឬឌុយទូរសព្ទ័ដោយទុកចម្ងាយ១ម៉ែត្រពីប្រភពចរន្តអគ្គិសនីនិងត្រូវបន្ទន់ខ្លួនអោបក្បាលជង្គង់ជាដើម។

ជាមួយគ្នានេះដែរ មិនត្រូវនិយាយទូរស័ព្ទនៅពេលឮសំលេងផ្គរមិនត្រូវជិះម៉ូតូឬកង់ដាច់តែឯងនៅទីវាលនៅពេលមេឃភ្លៀង។ មិនត្រូវអង្គុយក្នុងតង់និងអង្គុយនៅក្រោមដើមឈើឡើយតែក្នុងករណីមិនអាចរកទីជម្រកបានត្រូវអង្គុយបន្ទន់ខ្លួនដោយរក្សាចម្ងាយ៤ម៉ែត្រពីមែកឈើ។
ចំពោះវិធីសង្គ្រោះបឋមនៅពេលមានគ្រោះរន្ទះវិញ ត្រូវផ្លុំខ្យល់ចូលមាត់និងមាត់ជាមួយជនរងគ្រោះ ក្នុងករណីជនរងគ្រោះមិនដកដង្ហើមត្រូវសង្កត់ដៃទាំងពីរលើសន្ទះទ្រូង ក្នុងករណីជនរងគ្រោះគ្មានជីវចរត្រូវក្រាលកន្ទេល ឬបាវឆ្នូតកុំឲ្យជនរងគ្រោះនៅផ្ទាល់ដី ឬទឹកជ្រាំការពារដើម្បីកុំឲ្យជនរងគ្រោះរងភាពត្រជាក់ខ្លួនពេក និងចល័តជនរងគ្រោះដោយប្រុងប្រយ័ត្នក្នុងករណីជនរងគ្រោះមានបាក់ឆ្អឹងឬហូរឈាម៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ