ព័ត៌មានអន្ដរជាតិ
ស្លាប់៦នាក់ បាត់ខ្លួន១៤នាក់ ក្រោយបាក់ដីអណ្ដូងរ៉ែមាសនៅឥណ្ឌូណេស៊ី
ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃចន្ទទី១៩ខែឧសភានេះ ប្រតិបត្តិការរុករកអ្នកបាត់ខ្លួននៅក្នុងហេតុការណ៍បំណាក់ដីអណ្ដូងរ៉ែមាសមួយកន្លែងក្នុងតំបន់ Papua ប្រទេសឥណ្ឌូណេស៊ី ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយរង់ចាំបន្តធ្វើម្ដងទៀតនៅថ្ងៃអង្គារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

បំណាក់ដីដែលបណ្តាលឲ្យកម្មកររុករករ៉ែចំនួន៦នាក់ស្លាប់ និង១៤នាក់ផ្សេងទៀតបាត់ខ្លួន បានកើតឡើងកាលពីល្ងាចថ្ងៃសុក្រនៅតំបន់ភ្នំ Arfak ដែលជាតំបន់ដាច់ស្រយាលហើយមានស្ថានភាពលំបាក និងមានភ្លៀងធ្លាក់ខ្លាំងជាញឹកញាប់។
ប្រតិបត្តិការជួយសង្គ្រោះ បានចាប់ផ្តើមភ្លាមៗដោយមានបុគ្គលិកយ៉ាងហោចណាស់៤០នាក់មកពីកងកម្លាំងប៉ូលិស និងយោធាក្នុងតំបន់ ដើម្បីស្វែងរកមនុស្សដែលបាត់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បានរារាំងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដែលនាំឲ្យអាជ្ញាធរផ្អាកការរុករកជាបណ្តោះអាសន្ននៅថ្ងៃចន្ទនេះ។ ការស្វែងរកត្រូវបានគេរំពឹងថានឹងបន្តនៅពេលដែលលក្ខខណ្ឌអាកាសធាតុប្រសើរឡើងនៅថ្ងៃស្អែក។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពនៃប្រតិបត្តិការរុករករ៉ែខ្នាតតូច ជាពិសេសប្រតិបត្តិការដែលដំណើរការក្រៅផ្លូវការ និងខ្វះស្ដង់ដារសុវត្ថិភាពត្រឹមត្រូវ។ ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់បទប្បញ្ញត្តិតឹងរ៉ឹង និងការត្រួតពិនិត្យដើម្បីទប់ស្កាត់សោកនាដកម្មបែបនេះនាពេលអនាគត។
កាលពីខែកញ្ញាឆ្នាំ២០២៤ មនុស្សយ៉ាងហោចណាស់១៥នាក់បានបាត់បង់ជីវិត ក្រោយមានការបាក់ដីនៅអណ្ដូងរ៉ែមាសមួយកន្លែងក្នុងខេត្តស៊ូម៉ាត្រាខាងលិច ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ កាន់តែអាក្រក់ជាងនេះទៅទៀត កាលពីខែកក្កដាឆ្នាំមុន ក៏មានហេតុការណ៍បំណាក់ដីផងដែរនៅលើកោះ Sulawesi បណ្ដាលឲ្យមនុស្ស២៣នាក់បានស្លាប់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


