ព័ត៌មានជាតិ
លោកឃឹម ហ្វីណង់បកស្រាយប្រវត្តិបន្ថែមរង្វង់មូលធំបំផុតជាប់កំណត់ត្រានៅស្រុកខ្មែរ
ពលរដ្ឋនិងអ្នកដំណើរងឿងឆ្ងល់ និងក្រឡេកមើលរង្វង់មូលដ៏ធំមិនធ្លាប់ឃើញ នៅពេលធ្វើដំណើរតាមផ្លូវជាតិលេខ ៦៧ ឆ្ពោះទៅឧទ្យានជាតិភ្នំគូលែន និងទៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
ការពិតរង្វង់មូលដ៏ធំកម្រមានអ្នកដឹងនេះ មានប្រវត្តិជាង ១០ ឆ្នាំមកហើយ មានទីតាំងស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
នេះរឿងរ៉ាវខ្លះៗនៃរង្វង់មូលនៅស្រុកបន្ទាយស្រី៖
- ស្ថាបនាឡើងក្នុងសម័យអតីតអភិបាលខេត្តសៀមរាប ឯកឧត្តម ស៊ូ ភិរិន្ទ ក្នុងឆ្នាំ ២០១១
- ធ្លាប់ប្រើប្រាស់ជាកន្លែងជួយសង្គ្រោះជីវិតពលរដ្ឋនិងភ្ញៀវទេសចរ នៅគ្រាទឹកជំនន់ឆ្នាំ២០១១
- ជារង្វង់មូលធំបំផុតជាកំណត់ត្រាក្នុងប្រទេសកម្ពុជាសាងសង់លើផ្ទៃដីទំហំ ២ ហិតា
លោកឃឹម ហ្វីណង់ បានប្រាប់កម្ពុជាថ្មីតាមទូរសព្ទនៅរសៀលនេះថា តាមលោកដឹងពីមុនរង្វង់មូលនេះជាដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក្រោយអាជ្ញាធរត្រូវស្ថាបនាផ្លូវថ្មី បានដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋរួចហើយសល់ដីក៏ខាងអាជ្ញាធរសម្រេចធ្វើរង្វង់លើដីទាំងមូលតែម្តង។
លោកអភិបាលស្រុកបញ្ជាក់ថា រង្វង់មូលនេះ គ្រោងរៀបចំឡើងវិញ តែមិនដឹងត្រូវកាត់បង្រួមឬយ៉ាងណាទេ ដោយសារវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន៕


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស