ព័ត៌មានជាតិ
លោក ឃឹម ហ្វីណង់៖ ក្រសួងកសិកម្មកំពុងធ្វើការយ៉ាងសកម្មជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហារឹតបន្តឹងការនាំចេញផ្លែល្ពៅទៅកាន់ប្រទេសថៃ
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទតាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១០ឧសភានេះ ឱ្យដឹងថា ក្រសួងកសិកម្មកំពុងធ្វើការយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តបាត់ដំបង និងក្រសួងពាណិជ្ជកម្ម ក្នុងការចរចាជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហារឹតបន្តឹងការនាំចេញផ្លែល្ពៅក្រៅផ្លូវការទៅកាន់ប្រទេសថៃ នៅតាមច្រកព្រំដែនគោកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

តាមរយៈបណ្តាញសង្គមលោកបានសរសេរថា បញ្ហានេះបានបណ្តាលឱ្យមានការជន់ជោរផ្លែល្ពៅដែលនាំចេញមិនបាននេះនៅលើទីផ្សារក្នុងស្រុក និងត្រូវបានឈ្មួញទាំងនោះយកទៅចែកចាយដោយឥតគិតថ្លៃ ដែលកំពុងមានការចាប់អារម្មណ៍នៅលើបណ្តាញសង្គម។ គិតមកដល់ពេលនេះ យើងនៅមិនទាន់ទទួលបានការឆ្លើយតបវិជ្ជមានពីភាគីថៃនៅឡើយទេ។ ក្រសួងនឹងបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់ និងផ្តល់បច្ចុប្បន្នភាពពី វឌ្ឍនភាពជាបន្តបន្ទាប់៕

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


