សេដ្ឋកិច្ច
កម្ពុជា ត្រៀមបញ្ជូនឈ្មោះបញ្ជីចម្ការទុរេន និងរោងចក្រវេចខ្ចប់ទៅចិន មុនពេលឈានដល់ការនាំចេញ
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បន្ទាប់ពីចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម បានអំពាវនាវដល់ម្ចាស់ចម្ការទុរេន និងរោងចក្រកែច្នៃ វេចខ្ចប់ ដែលមានបំណងនាំចេញទៅទីផ្សារប្រទេសចិន រួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រ សម្រាប់នាំចេញទៅកាន់ប្រទេសចិន។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យស្នើសុំរបស់ម្ចាស់ចម្ការទុរេន និងរោងចក្រវេចខ្ចប់ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្រ្តីជំនាញចុះណែនាំ និងវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេស ហើយនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រទៅកាន់ភាគីគយចិន ដើម្បីភាគីគយចិនចុះមកពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ។
មន្ត្រីអ្នកនាំពាក្យរូបនេះ បន្ថែមថា លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញទុរេនទៅចិនត្រូវតែត្រូវអនុវត្តតាមខ្លឹមសារនៃពិធីសាររវាងក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយចិនដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥។

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រាប់កម្ពុជាថ្មីថា អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មធ្លាប់បញ្ជូនមន្ត្រីជំនាញចុះទៅត្រួតពិនិត្យចម្ការក្នុងសហគមន៍រួចហើយ ក្នុងនោះគាត់ជ្រើសរើសយកចម្ការចំនួន ១០ ដែលអ្នកជំនាញបានផ្ដល់ដំបូន្មានណែនាំពីការរៀបចំចម្ការ ខណៈសហគមន៍បានស្នើចុះបញ្ជីសម្រាប់ការបញ្ជាក់វិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ(Cam-GAP)។
លោក ហេង ឆេងលី បញ្ជាក់ថា ចម្ការសហគមន៍របស់លោកប្រមាណជាង ៦០ បន្ថែមទៀត គ្រោងនឹងរៀបចំចុះបញ្ជី ដើម្បីថ្នាក់ជាតិចុះពិនិត្យកែតម្រូវ មុនពេលចិនមកត្រួតពិនិត្យ។
លោកយល់ឃើញថា៖ «ប្រសិនបើទុរេនកម្ពុជាមានឱកាសនាំចេញទៅទីផ្សារចិន កាន់តែល្អសម្រាប់ទុរេនយើងសម្រាប់កសិករគាត់មានជម្រើសច្រើន»។

រដូវកាលប្រមូលផលទុរេននៅឆ្នាំ ២០២៥ បានចាប់ផ្ដើមបណ្ដើរៗជាមួយនឹងប្រភេទពូជទុរេន មូសាំងឃីង និងពូជស្រាលមួយចំនួនទៀត ខណៈទុរេនមាន់ថង នឹងអាចប្រមូផលបាននៅដើមខែឧសភានេះ។
លោក ហេង ឆេងលី ប្រាប់ថា ទិន្នផលឆ្នាំនេះល្អប្រសើរ បើធៀបនឹងឆ្នាំមុន ខណៈតម្លៃប្រភេទពូជមូសាំងឃីងបានល្អចន្លោះពី ១ ម៉ឺន ៧ ពាន់ ដល់ ២ ម៉ឺន ៥ ពាន់រៀល លក់ចេញពីចម្ការ។
យោងតាមក្រសួងកសិកម្ម នៅឆ្នាំ ២០២៤ កម្ពុជាបាននាំទុរេនចេញប្រមាណ ៧ ពាន់តោន ខណៈកម្ពុជាមានផ្ទៃដីដាំដុះទុរេន ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលប្រមាណ ៥ ពាន់ហិកតា៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


