ព័ត៌មានជាតិ
កម្ពុជាកំណត់ជាក់លាក់ដំណាំយុទ្ធសាស្រ្ត ៩ ប្រភេទ ទាក់ទាញជំរុញការវិនិយោគ
ដំណាំយុទ្ធសាស្រ្តចំនួន ៩ ប្រភេទ ត្រូវបានកំណត់ជាដំណាំស្នូលដើម្បីជំរុញពង្រីកការដាំដុះ និងការវិនិយោគកែច្នៃដើម្បីឆ្ពោះទៅការនាំចេញ។
នៅក្នុងការបើកវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) កាលពីម្សិលមិញនេះ ក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ត្រូវបានធ្វើឡើងដើម្បីផ្តល់ធាតុចូលល្អៗអំពីតម្រូវការ រួមទាំងបង្ហាញពីឱកាសវិនិយោគសម្រាប់ផលិតផលកសិកម្មសំខាន់ៗដែលជាមូលដ្ឋានគ្រឹះក្នុងការពង្រីកបណ្តាញវិនិយោគ ដែលទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ និងរួមគ្នាដោះស្រាយតាមយន្តការ “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ដើម្បីជំរុញ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
ក្នុងឱកាសនោះ ប្រភេទមុខទំនិញកសិផលយុទ្ធសាស្រ្តចំនួន ៩ ប្រភេទ ត្រូវបានកំណត់ជាក់លាក់ដើម្បីជំរុញការវិនិយោគ ក្នុងនោះមាន ស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ ដំឡូងមី ស្វាយ បន្លែ វារីវប្បកម្ម ម្រេច និងផលិតផលឈើ។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ប្រទេសកម្ពុជាមានសក្ដានុពលខ្ពស់ ក្នុងការប្រែក្លាយខ្លួនទៅជាតួអង្គដ៏សំខាន់នៅក្នុងទីផ្សារកសិកម្មពិភពលោក។
ក្នុងគោលបំណងពង្រីកភាពជាដៃគូ និងទាក់ទាញការវិនិយោគគាំទ្រវិស័យកសិកម្មកម្ពុជា កិច្ចសន្ទនារវាងតួអង្គសំខាន់ៗក្នុងខ្សែច្រវាក់តម្លៃ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ធាតុចូលល្អៗ ក្នុងការត្រៀមឆ្ពោះទៅរៀបចំព្រឹត្តិការណ៍ធំនៃវេទិកា និងពិព័រណ៍ កសិកម្មកម្ពុជា (CAFE25) ដែលគ្រោងនឹងរៀបចំឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។
ការរៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គោលដៅដើម្បីកៀរគរអ្នកវិនិយោគទាំងក្នុងស្រុក តំបន់ និងពិភពលោកលើវិស័យកសិកម្មនៅកម្ពុជា។
លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ផលិតបានច្រើន មានប្រភេទកសិផលមានសក្ដានុពលក៏ច្រើន។ តែបើមិនមានការតភ្ជាប់ ការផ្សព្វផ្សាយ និងបើមិនមានវេទិកាណាមួយដែលនាំឲ្យអ្នកវិនិយោគនិងអ្នកផលិតជួបគ្នាទេ ក៏មិនអាចចាប់បានឱកាសទាំងនោះដែរ។
វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ក្រៅពីដើម្បីកៀរគរអ្នកវិនិយោគ ក៏ដើម្បីបង្អួតពីផលិតផលកសិកម្មដែលកម្ពុជាមានសក្តានុពលទៅដល់អ្នកវិនិយោគ។ បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម ដើម្បីចាប់យកឱកាសពីសក្ដានុពលនេះ ទាមទារឱ្យមានការគាំំទ្រការវិនិយោគិននៅក្នុងស្រុក តំបន់ និងពិភពលោក ព្រមជាមួយការពង្រឹងភាពជាដៃគូពាណិជ្ជកម្មដើម្បីសម្រេចបាននូវគោលដៅទាំងនោះបានទាំងស្រុង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


