ព័ត៌មានជាតិ
សម្ដេចតេជោមិនឯកភាពនឹងការលើកឡើងថាបរទេសនាំចូលបន្លែផ្លែឈើមានគីមីដើម្បីឱ្យខ្មែរឈឺរួចទៅព្យាបាលនៅស្រុកគេ
ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បដិសេធទៅនឹងការលើកឡើងរបស់លោក ម៉ុង ឬទ្ធី ដែលបាននិយាយពីបារម្ភលើបន្លែផ្លែឈើប្រទេសជិតខាងដែលបានចាក់សារធាតុគីមីដាក់លក់នៅលើទីផ្សារធ្វើឱ្យប៉ះពាល់សុខភាពពលរដ្ឋដើម្បីពេលពលរដ្ឋឈឺទៅព្យាបាលនៅស្រុកគេទៀត។ សម្ដេចថាគ្មានអ្នកណាចង់ឱ្យអ្នកណាឈឺទេគួរតែមានការប្រុងប្រយ័ត្នខ្លួនឯង។

ថ្លែងក្នុងកិច្ចប្រជុំសមាជរដ្ឋសភា ព្រឹទ្ធសភា ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ដាស់តឿនថាគ្មានអ្នកណាចង់ឱ្យអ្នកណាឈឺទេ ដោយជំរុញឱ្យមានការប្រុងប្រយ័ត្នខ្លួនឯង ដោយសម្ដេចបានរម្លឹកទៅដល់ក្រសួងសុខាភិបាល ពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ភូតគាមអនាម័យ ត្រូវពង្រឹងការត្រួតពិនិត្យលើកិច្ចការនេះឱ្យបានច្បាស់លាស់។
សម្ដេចថា៖ «ម៉ុង ឬទ្ធី លើកឡើងខ្ញុំមិនឯកភាពត្រង់ចំណុចមួយដែលថាគេចាក់គីមីដើម្បីឱ្យយើងឈឺទៅដេកពេទ្យស្រុកគេនោះ។ និយាយចឹងខុសហើយ នេះមិនអាចនិយាយចឹងទេ គ្រាន់តែដាស់តឿនទេ។ ព្រោះថាគ្មានអ្នកណាចង់ឱ្យអ្នកណាឈឺទេ តែបញ្ហានោះគឺត្រូវប្រុងប្រយ័ត្នខ្លួនឯង»។

ការលើកឡើងរបស់សម្ដេចតេជោគឺបានឆ្លើយតបទៅសមាជិកព្រឹទ្ធសភា លោក ម៉ុង ឬទ្ធី ដែលបានលើកឡើងក្នុងប្រធានបទសមាជទាក់ទងនឹងកសិកម្មដែលបានបង្ហាញពីក្ដីបារម្ភលើផលិតផលបន្លែ ផ្លែឈើ និងសាច់សត្វ ដែលនាំចូលមកពីបរទេសដែលអាចមានប្រើប្រាស់គីមីច្រើនធ្វើឱ្យប៉ះពាល់ដល់សុខភាព។
លោកលើកឡើងយ៉ាងដូច្នេះថា៖ «ឈើហូបផ្លែដែលប្រទេសជិតខាងគេលក់ឱ្យយើងគឺគេឈប់ប្រើហើយទើបគេលក់ឱ្យយើង គេអត់ចង់ឱ្យយើងទទួលបានផលច្រើនទេ! គេចង់ឱ្យយើងទទួលបានផលតិចដើម្បីយើងនាំបន្លែផ្លែឈើពីគេមក ហើយជួនកាលមានគីមីចឹងទៀតយើងត្រូវទៅដេកពេទ្យស្រុកគេហើយក៏ថាបានដែរ»។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការលើកឡើងនេះគឺខុស ដោយជំរុញឱ្យមានការពង្រឹងលើសមត្ថភាពត្រួតពិនិត្យខ្លួនឯងដោយថាគុណភាពនៃការរស់នៅរបស់ប្រជាជនខ្មែរកាន់តែប្រសើរហើយនៅពេលនេះដែលត្រូវការហូបចុក «ឆ្អែត ឆ្ងាញ់ និងធានាគុណភាព»។

គួរឱ្យដឹងថាថ្ងៃនេះជាថ្ងៃទី២នៃសមាជរដ្ឋសភា ព្រឹទ្ធសភា ដែលពិភាក្សាលើប្រធានបទទាក់ទងនឹងកសិកម្មដែលមានសមាជិករដ្ឋសភា និងព្រឹទ្ធសភាឡើងថ្លែងចំណាប់អារម្មណ៍ចំនួន២១នាក់ ទាក់ទងនឹងវិស័យកសិកម្ម និងផ្ដល់ធាតុចូលដើម្បីជួយដល់វិស័យកសិកម្មរបស់កម្ពុជាផងដែរ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


