ព័ត៌មានជាតិ
សាវម៉ាវធម្មជាតិនៅតំបន់ភ្នំវល្លិ៍កំពុងមានទីផ្សារល្អ ដោយសាររសជាតិឆ្ងាញ់
បើតាមម្ចាស់ចម្ការសាវម៉ាវនៅភូមិចម្ការបី តំបន់ភ្នំវល្លិ៍ ខេត្តកែបបានប្រាប់ឲ្យដឹងនៅថ្ងៃទី ៣១ ខែឧសភានេះថា សាវម៉ាវបានចាប់ផ្តើមប្រមូលផលតាំងពីចុងខែមេសាមក ហើយសាវម៉ាវតំបន់នេះ មានរសជាតិឆ្ងាញ់ខុសប្លែកពីសាវម៉ាវតំបន់ដទៃត្រង់ សាច់ស្រួយ ស្ងួត មានអ្នកនិយមទទួលទានកាន់តែច្រើន។ បច្ចុប្បន្នសាវម៉ាវភ្នំវល្លិ៍បានបោះទៅលក់ច្រើននៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។

ម្ចាស់ចម្ការសាវម៉ាវ លោក ឡៅ វេងសេង រស់នៅក្នុងភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប បានប្រាប់ឲ្យដឹងថា ដំណាំសាវម៉ាវដែលស្ថិតនៅក្នុងតំបន់ភ្នំវល្ល៍ិនេះលោកបានឱ្យដឹងថា វាមានអាយុជាង៧ឆ្នាំ ហើយឆ្នាំនេះជាឆ្នាំទី៣ដែលបានប្រមូលផលទៅលក់នៅតាមទីផ្សារនានា។
លោកបានបញ្ជាក់ថា ដោយសារភូមិសាស្ត្រ និងអាកាសធាតុនៅតំបន់នេះ បានធ្វើឱ្យដំណាំឈើហូបផ្លែផ្សេងៗ មានរសជាតិឆ្ងាញ់ខុសគេ ហើយសាវម៉ាវតំបន់នេះក៏មានលក្ខណៈពិសេសខុសគេដែរត្រង់ថា សាច់វាស្ងួត ស្រួយ មានរសជាតិជូអែមឆ្ងាញ់។

ម្ចាស់ចំការសាវម៉ាវដដែលនោះបានបន្តថា សាវម៉ាវភ្នំវល្លិ៍មិនពិបាកលក់នោះទេ ឲ្យតែពេលមានផ្លែទុំ គឺមានឈ្មួញមកទិញ និងបេះដល់ចម្ការ និងមួយភាគធំ បោះទៅលក់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តធំៗមួយចំនួនទៀត។ បើតាមម្ចាស់ចម្ការសាវម៉ាវបានលើកឡើងថា ជាទូទៅសាវម៉ាវភ្នំវល្លិ៍ប្រមូលផលចាប់ពីចុងខែមេសា រហូតដល់ខែកញ្ញា។
ការដាំ និងការថែទាំតាមបែបធម្មជាតិ មិនប្រើប្រាស់ជីគីមីទេ ហើយក៏មិនប្រើថ្នាំបាញ់ឲ្យចេញផ្កា និងឲ្យកាន់ផ្លែច្រើននោះដែរ ខណៈដែលឈ្មួញដែលមកទិញ និងបេះសាវម៉ាវទៅលក់បន្តថា សាវម៉ាវភ្នំវល្លិ៍កំពុងតែមានទីផ្សារល្អ ជាងសាវម៉ាវបរទេស ហើយលោកស្រីលក់កាន់តែដាច់ និងមានតម្រូវការច្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ