ព័ត៌មានជាតិ
យុវតីវ័យជាង ២០ ឆ្នាំ ប្រាប់បទពិសោធន៍ បើករថយន្តបែនតម្លៃជាង ១ លានដុល្លារ ដឹករ៉ែមាស
ដោយមានជំនឿថា ការងារមិនប្រកាន់ប្រុសស្រីឲ្យតែមានសមត្ថភាពនិងឆន្ទៈ យុវតីម្នាក់បានឆ្លៀតផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានពីការងារបើកបររថយន្តបែនដឹករ៉ែមាស នៅការដ្ឋានជីករុករករ៉ែមាសនៅអូរខ្វាវ ខេត្តមណ្ឌលគិរី។
ដោយធ្លាប់សិក្សាជំនាញបើកបររថយន្តទូទៅ និងបានពង្រឹងសមត្ថភាពបើកបររថយន្តបែនដឹកជញ្ជូនធុនធ្ងន់ យុវតី រិន ធានា បានរៀបរាប់ពីបទពិសោធន៍ការបើកបររថយន្តបែនដឹករ៉ែមាស ជាមួយការតាំងចិត្តជម្នះការមើលស្រាលពីមជ្ឈដ្ឋានទូទៅមួយចំនួន ដែលថាស្រ្តីមិនអាចធ្វើការងារធ្ងន់ប្រើកម្លាំងខ្លាំងដូចបុរស។

ពាក់ព័ន្ធការបើកបររថយន្តដែលមានទម្ងន់ជាង ១០០ តោន យុវតីរូបនេះប្រាប់ថា ការរចនារថយន្តនេះមានសុវត្ថិភាពជាងរថយន្តធម្មតាសម្រាប់ប្រើប្រាស់ក្នុងលក្ខខណ្ឌជាពិសេសដូចជាក្នុងការដ្ឋានរ៉ែ។
ជាមួយបទពិសោធន៍បើកបរអស់រយៈពេលជាង ៣ ឆ្នាំនៅការដ្ឋានរុករករ៉ែមាសក្នុងខេត្តមណ្ឌលគិរី យុវតី រិន ធានា ប្រាប់ថា មិនដែលជួបបញ្ហាគ្រោះថ្នាក់អីធ្ងន់ធ្ងរនោះទេ ខណៈដែលរថយន្តកម្លាំងខ្លាំងនេះបានបំពាក់ប្រព័ន្ធបច្ចេកទេសទំនើបជួយសម្រួលដល់ការបើកបរ និងអាចកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ។
យុតីរូបនេះក៏ចង់ចែករំលែកឲ្យស្រ្តីគ្រប់រូបត្រូវមានភាពរឹងមាំ ជឿជាក់លើខ្លួនឯង ជឿថានារីក៏អាចធ្វើកិច្ចការធំៗដូចបុរសបានដែរឲ្យតែជឿជាក់លើសមត្ថភាពខ្លួនឯង៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ