ព័ត៌មានជាតិ
សហគ្រាសមួយនៅខេត្តមណ្ឌលគិរី ប្រកាសជ្រើសរើសកម្លាំងពលកម្ម ៧០០០នាក់ ឲ្យចូលបម្រើការងារ
ក្រុមហ៊ុន THACOAGRI (ចំការចេក) ដែលមានទីតាំងជាប់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី បាននិងកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្មសរុប ៧០០០នាក់ ឲ្យចូលបម្រើការងារ ខណៈប្រាក់បៀវត្សរ៍ចាប់ពី ៩២០០០០រៀលឡើងទៅក្នុងមួយខែ និងមានអត្ថប្រយោជន៍ផ្សេងៗទៀត។

លោក ណយ ចន័្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» ថា ក្រុមហ៊ុន THACOAGRI ផ្តោតលើវិស័យកសិកម្ម បានស្នើសុំសហការជាមួយមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត តម្រូវការជ្រើសរើសកម្លាំងពលកម្មទាំងពីរភេទ សរុបចំនួន៧០០០នាក់ ដើម្បីបម្រើការងារពេញសិទ្ធក្នុងក្រុមហ៊ុន និងបានប្រាក់ខែយ៉ាងតិចចាប់ពី ៩២០០០០រៀលឡើងទៅ។

ប្រធានមន្ទីរការងារបានបញ្ជាក់ថា ប្រជាពលរដ្ឋ និងយុវជនដែលមានចំណាប់អារម្មណ៍ ចង់ដាក់ពាក្យបម្រើការងារនៅក្នុងក្រុមហ៊ុនចម្ការចេក អាចមកដាក់ពាក្យបាននៅមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ក្នុងនោះអ្វីដែលជាភាពងាយស្រួល កម្មករនិយោជិត មិនចេះអក្សរក៏អាចដាក់ពាក្យធ្វើការបាន ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផ្ដល់អាហារបីពេលក្នុងមួយថ្ងៃ ជាពិសេសក្រុមហ៊ុនក៏បានចុះឈ្មោះចូលជាសមាជិក ប.ស.ស ថែមទៀតផង។

ក្នុងនាមមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី លោកក៏សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរកការងារធ្វើ ពិសេសពលករដែលធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា អាចមានចំណាប់អារម្មណ៍ដាក់ពាក្យបាននៅរដ្ឋបាលមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីរាល់ម៉ោងធ្វើការ ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ (០៩៧៦៧៩៧៧៧៧)។

បើតាមលោក ណយ ចន័្ទតារា សហគ្រាស គ្រឹះស្ថាន ក្នុងខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ មានចំនួន២២២ សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៤៣៦៦នាក់ ស្រី១៥២០នាក់ ក្នុងនោះមានសហគ្រាស គ្រឹះស្ថានចំនួន១៤ និងតម្រូវការកម្លាំងពលកម្មចំនួន ៤៨៧នាក់ ស្រី១៥៨នាក់៕
អត្ថបទ៖ រៀម សុខហេង


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


