ព័ត៌មានជាតិ
ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី អាចរកប្រាក់ចំណូលតាមរយៈផ្ទះបុរាណពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ
ការប្រកាន់ខ្ជាប់ប្រពៃណីវប្បធម៌របស់ពលរដ្ឋជនជាតិដើមភាគតិចនៅប៉ែកភូមិភាគឦសាន្ដនៅតែបន្តរក្សាមកដល់ពេលបច្ចុប្បន្ន បើទោះបីប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍ឥតឈប់ឈរយ៉ាងណាក៏ដោយ។ ពលរដ្ឋជនជាតិដើមភាគតិចព្នងមួយចំនួន ក៏អាចរកប្រាក់ចំណូចបន្ថែមមកផ្គត់ផ្គង់គ្រួសារតាមរយៈការប្រកាន់ខ្ជាប់ប្រពៃណីបែបបុរាណនេះ។

អ្នកស្រី ក្លែក នើប មានអាយុ ៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាជនជាតិដើមភាគតិចព្នង បានប្រាប់ «កម្ពុជាថ្មី»ថា សព្វថ្ងៃគាត់មានផ្ទះចំនួនពីរខ្នងមួយសាសង់អំពីឈើប្រក់ស័ង្កសី ឯផ្ទះមួយទៀត សង់ឡើងពីឫស្សីប្រក់ស្បូវ មានរាងមូល ដែលជាផ្ទះតជំនាន់តាំងពីដូនតាជនជាតិដើមភាគតិចដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយមកពេលដល់ពេលបច្ចុប្បន្ន។ អ្នកស្រីបន្តថា ទោះបីសម័យទំនើបប្រើប្រាស់សម្ភារៈនិយមយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់រូបគាត់ជាប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង រស់នៅប៉ែកឦសាន្ដ ដែលខ្មែរកណ្តាលនិយមហៅថា «បងប្អូនខ្មែរលើ» បានប្រកាន់ភ្ជាប់ ថែរក្សាប្រពៃណី ដែលដូនតាបានបន្សល់ទុក ដូចជាផ្ទះបុរាណលក្ខណៈប្រពៃណីនេះជាដើម ដែលជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី។

អ្នកស្រីបន្ថែមថា ការថែរក្សាផ្ទះបុរាណបន្តជំនាន់តាំងពីដូនតានេះ មានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់រូបគាត់ យើងអាចសម្រាកលេងពេលអផ្សុក ឬដាំបាយស្លរស្លុកហូបបានធម្មតា។ មួយវិញទៀតពេលភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរទស្សនាកម្សាន្តនាតំបន់មជ្ឈមណ្ឌលទេសចរណ៍នៅក្នុងភូមិពូតាំងនេះ ពួកគេបានចូលថតលេងកម្សាន្ត និងថែមទាំងសម្រាកមួយយប់ ឬពីរយប់ផងដែរ ហើយការសម្រាកនេះ គាត់បានកម្រៃពីភ្ញៀវទេសចរបានខ្លះៗ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែម។ អ្នកស្រីបានអះអាងថា បើទោះបីជាប្រជាពលរដ្ឋផ្សេងយល់ឃើញថា រុះផ្ទះចាស់ធ្វើផ្ទះថ្មី ជារឿងរបស់គេប៉ុន្តែចំណែករូបគាត់នៅតែបន្តថែរក្សាផ្ទះបុរាណដែលជាកេរដំណែលពីដូនតាដែលជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចព្នងនៅតែរក្សាទុករហូតទៅដល់ថ្ងៃអនាគត នឹងបង្ហាញដល់កូនចៅជំនាន់ក្រោយថា នេះជាជម្រកដ៏កក់ក្ដៅ និងសុវត្ថិភាពបំផុតការជំនាន់ដូនតានាសម័យមុន។ លើសពីនេះ ក្នុងនាមជាជនជាតិដើមភាគតិចមួយរូប ក៏សូមអំពាវនាវទៅដល់ជនជាតិដើមភាគតិចទាំងអស់ សូមចូលរួមអភិរក្សថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ខ្លួនកុំឲ្យមានការបាត់បង់ឡើយ។

ជាមួយគ្នានេះ លោក សុខទី ឃាវុឌ្ឍ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី ក៏បានឲ្យដឹងផងដែរថា ផ្ទះជនជាតិដើមភាគតិចព្នង ដែលសាងសង់អំពីឫស្សី ប្រក់ស្បូវ មានរាងមូលនេះ បច្ចុប្បន្នក្នុងខេត្តមណ្ឌលគិរីនៅសល់តិចតួចណាស់។ លោកបានបន្តថា ផ្ទះដែលសាងសង់អំពីរឿងស្រីប្រក់ស្បូវនេះ គឺមានអាយុកាល ខ្លីដែលប្រឈមនឹងការពុកផុយជាពិសេសគឺស្បូវ ក្នុងមួយឆ្នាំពួកគេត្រូវតែរុះរើប្តូថ្មី។ ហើយមិនយូរប៉ុន្មានអាចពុកដល់ជញ្ជាំងទៀតផង។ ដោយយល់ឃើញបែបនេះ ប្រជាពលរដ្ឋខ្លះលំបាកក្នុងការសាងសង់ផ្ទះពីឫស្សីនេះ ណាមួយពលរដ្ឋខ្លះមានជីវភាពសមរម្យពួកគេត្រូវសាងសង់ជំនួសមកវិញនូវផ្ទះដែលធ្វើអំពីឈើប្រក់ដែក ឬអាចប្រក់ក្បឿង ទៅតាមលទ្ធភាពជាក់ស្តែងផងដែរ។

លោកបានបញ្ជាក់ថា នៅពេលបច្ចុប្បន្នតាមការស្រាវជ្រាវតាមបណ្ដាភូមិឃុំរបស់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ផ្ទះលក្ខណៈប្រពៃណីរបស់ជនជាតិដើមភាគតិចនេះ នៅសល់ប្រហែលជិត២០ខ្នងតែប៉ុណ្ណោះ នេះរាប់បញ្ចូលទាំងតំបន់រមណីយដ្ឋានមួយចំនួនដែលពួកគេបានសាងសង់ឡើងនៅក្នុងរមណីយដ្ឋានរបស់ពួកគេដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តដែលបានបង្ហាញថានេះជាផ្ទះ អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី។ ហើយអ្វីដែលពួកគេអភិរក្សថែរក្សានោះ និងបានអះអាងថានារដូវប្រាំង ផ្ទះនេះបានផ្ដល់ភាពត្រជាក់ត្រជុំ ដល់ពួកគេឲ្យមានសុខដុមរមនា មួយវិញទៀត ពេលរដូវវស្សាផ្ទះនេះគឺផ្តល់ភាពកក់ក្តៅ រួចផុតពីភាពរងា។

ក្នុងនាមមន្ត្រីជំនាញមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី នៅតែបន្តជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរក្សានូវទំនៀមទម្លាប់វប្បធម៌ប្រពៃណីរបស់ខ្លួន ព្រោះប្រទេសកម្ពុជាមានសុខសន្ដិភាព ពេញលេញមិនមានការរឹតត្បិតសិទ្ធិសេរីភាព ទៅលើវិស័យសាសនា ការថែរក្សាវប្បធម៌ប្រពៃណីអ្វីនោះឡើយ៕
អត្ថបទ៖ រៀម សុខហេង


-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


