ព័ត៌មានជាតិ
ពីមណ្ឌលគិរី! កសិករលើកទឹកចិត្តឱ្យដាំបន្លែសុវត្ថិភាព ខណៈសង្កេតឃើញមានត្រូវការខ្ពស់លើទីផ្សារ
លោក ឡង់ នី អាយុ៤៦ឆ្នាំ ជាកសិករមានបទពិសោធដាំបន្លែរយៈពេល ៨ ឆ្នាំមកនេះ នៅក្នុងខេត្តមណ្ឌលគិរី បានលើកទឹកចិត្តដល់ប្រជាកសិករ ងាកមកចាប់អារម្មណ៍ដាំបន្លែសុវត្ថិភាព ចៀសវាងប្រើប្រាស់សារជាតិគីមី ខណៈសង្កេតឃើញមានតម្រូវការខ្ពស់នៅលើទីផ្សារចំពោះបន្លែសុវត្ថិភាពនាពេលបច្ចុប្បន្ន។

ការលើកទឹកចិត្តនេះ ដោយសារក្នុងនាមលោកជាកសិករដាំបន្លែសុវត្ថិភាព ទទួលបានការបញ្ជាទិញពីឈ្មួញច្រើន ហើយមិនបារម្ភចំពោះស្វែងរកទីផ្សារនោះទេ។ តួយ៉ាង នារដូវវស្សានេះ មានការបញ្ជាទិញច្រើន ប៉ុន្តែដោយសារកត្តាប្រែប្រួលអាកាសធាតុ មានភ្លៀងធ្លាក់ជោកជាំខ្លាំង ធ្វើឱ្យការទិន្នផលថយចុះ។ យ៉ាងណាមិញ លោកថាទោះបីអាកាសធាតុប្រែប្រួល ការដាំបន្លែរបស់លោកនៅក្នុងសហគមន៍កសិកម្មបន្លែសុវត្ថិភាព ដែលមានទីតាំងក្នុងក្រុងសែនមនោរម្យ នៅតែដាំដុះទទួលទិន្នផលបានគួរសម្យសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ។

លោក ឡង់ នី បានប្រាប់(កម្ពុជាថ្មី)ថា លោកប្រកបមុខរបរដាំបន្លែនេះអស់រយៈពេលជាង ៨ ឆ្នាំមកហើយ ដោយផ្តោតលើការដាំដុះបន្លែសំខាន់ៗ ៤ មុខ មានដូចជា ការ៉ុត ស្ពៃក្កោប ស្ពៃបូកគោ មើមយ៉េន និងបន្លែគួបផ្សំផ្សេងៗជាច្រើនទៀត ។ លោកថ្លែងប្រាប់ថា បើទោះបីអាកាសធាតុប្រែប្រួលមានភ្លៀងធ្លាក់ញឹកញាប់លំបាកក្នុងការដាំដុះ ហើយការប្រមូលទិន្នផលបន្លែនៅពេលបច្ចុប្បន្នមានកាថយចុះជាងរដូវប្រាំងចំនួន ២០ ទៅ២៥% យ៉ាងណាក្តី ប៉ុន្តែក្នុងនាមកសិករ លោកនៅតែពុះពារព្យាយាមប្រឹងប្រែងតស៊ូក្នុងកាដាំបន្លែព្រោះមានតម្រូវការខ្ពស់។

លោកបានអះអាងថា ៖«បើទោះបីជាកាដាំដុះបន្លែមិនសូវជាមានភាពស្រួល ប៉ុន្តែអាចរកប្រាក់ចំណូលបានគួរសមក្នុងការប្រកបមុខរបរកសិកម្មមួយនេះ ព្រោះបន្លែក្នុងសហគមន៍កសិកម្មសាមគ្គីមនោរម្យ មានក្រុមហ៊ុនដៃគូជាច្រើន ដែលរង់ចាំទទួលទិញពីកសិករដែលដាំដុះបន្លែសុវត្ថិភាពនៅខេត្តមណ្ឌលគិរី»។
កសិកររូបនេះបានគូសបញ្ជាក់ថា ទោះបីមុខរបរដាំបន្លែមួយនេះ ជាមុខរបរមិនធំដុំប៉ុន្តែអាចរកប្រាក់ចំណូលបានងាយស្រួលក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ពិសេសផ្គត់ផ្គង់ថវិកាឱ្យកូនរៀនសូត្របានគ្រប់គ្រាន់មិនមានការខ្វះខាតឡើយ។ លោក ឡុង នី ដែលជាកសិករមានបទពិសោធជាច្រើនឆ្នាំលើការដាំបន្លែ បានផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋដែលមានដីទំនេរសមរម្យ អាចងាកមកចាប់មុខរបរកសិកម្មដាំបន្លែប្រភេទសុវត្ថិភាព ខណៈលោកសង្កេតឃើញថា ពលរដ្ឋខ្មែរជាច្រើនបានងាកមកទិញបន្លែសុវត្ថិភាពក្នុងស្រុកនាពេលបច្ចុប្បន្ន។

បើតាមកសិកររូបនេះ ការដាំដុះនាពេលបច្ចុប្បន្ន មានភាពល្អប្រសើរជាងមុនដោយសារមានមន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចាំជួយបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងផ្តល់ចំណេះជំនាញទន់ជាដើម៕
អត្ថបទ៖ រៀម សុខហេង
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


