ព័ត៌មានជាតិ
កសិករម្នាក់នៅខេត្តរតនគិរី ដាំឆៃថាវ និងសណ្តែកកួរ បានតែរដូវប្រាំងដើម្បីផ្គត់ផ្គង់គ្រួសារ
លោក ធី ជា មានស្រុកកំណើតនៅខេត្តកំពង់ចាម សព្វថ្ងៃបានមករស់នៅ និងដាំបន្លែនៅខេត្តរតនគិរី បានលើកឡើងថា ខ្លួនអាចដាំឆៃថាវ និងសណ្ដែកកួរ ដើម្បីផ្គត់ផ្គង់គ្រួសារបានតែរដូវប្រាំងប៉ុណ្ណោះ ហើយការដាំបន្លែនេះ មិនទទួលបានកម្រៃខ្ពស់ឡើយ ពោល គឺទទួលបានត្រឹមតែចិញ្ចឹមគ្រួសារប៉ុណ្ណោះ។

កសិកររូបនេះ បានដាំបន្លែតាំងពីឆ្នាំ ២០១០ បច្ចុប្បន្ននេះលោកមានដាំដំណាំចម្រុះគ្នា ដូចជា សណ្តែកកួរ ឆៃថាវ សម្រាប់លក់ទៅទីផ្សារបានលុង ខេត្តរតនគិរីជារៀងរាល់ថ្ងៃ។ ផ្ទៃដីដែលលោកមានសម្រាប់ដាំដុះបន្លែឆៃថាវ សរុប ៣០ម៉ែត្រ×៤០ម៉ែត្រ ។ លោកថា ឆៃថាវ ជាប្រភេទដាំណាំដែលរើសរដូវ ដាំបានតែនៅរដូវប្រាំងប៉ុណ្ណោះ ចំណែកនៅរដូវវស្សា ដាំទៅច្រើនតែរលួយ ។ ថៃថាវដាំបានទទួលមើមល្អ ចាប់ពីចុងខែតុលា រហូតដល់ខែឧសភា ជាពេលវេលាល្អ បង្កបង្កើនផលប្រភេទ ដំណាំប្រភេទនេះ ។ ចំពោះការមើលថែវិញ នៅពេលឆៃថាវលូតលាស់ចេញជាស្លឹកហើយ ត្រូវពិនិត្យមើលសត្វមេអំបៅ ស្លាបវាពណ៌ ស និងសត្វដង្កូវនៅតាមស្លឹករបស់វា បើឃើញមានដង្កូវស៊ីស្លឹក ត្រូវបាញ់ថ្នាំ ទប់ស្កាត់កុំឲ្យកើតបន្តទៀត ។ ប្រសិនជាមើមឆៃថាវល្អ គេនឹងប្រមូលផលនៅពេលដាំបាន ១ខែ ៥ថ្ងៃ ប៉ុន្តែ បើមើមមិនសូវល្អ គេប្រមូលពេលដាំបានចាប់ពី ១ខែ ១០ថ្ងៃ។

ចំពោះរបៀបដាំសណ្តែកកួរវិញ គឺត្រូវសម្អាតដីឲ្យស្ងួតល្អ កាប់រណ្តៅដាក់ជីលាយជាមួយ ដាំរួចស្រោចទឹក ដោយជ្រើសរើស ប្រភេទគ្រាប់ពូជសញ្ញាព្រួញ ដែលទៅវិញពីផ្សារ ។ ការមើលថែមិនសូវខុសគ្នាពីការដាំឆៃថាវ ប៉ុន្មាននោះទេ ពិសេស គេត្រូវមើលថែទាំដង្ហូវ និងសត្វល្អិត ជារឿងដែលសំខាន់ និងត្រូវយកចិត្តទុកដាក់ ។ នៅពេលសណ្តែកកួរដុះលូតលាស់ចាប់ពី មួយចំអាម ត្រូវជ្រំជើងដាក់ជី រួចរៀបចំទ្រើងរបស់វា សម្រាប់ឲ្យដើមសណ្តែកតោងឡើង ។ ការរៀបចំដាក់ជី និងទ្រើងនេះដែរ អាស្រ័យទៅតាម ការលូតលាស់របស់ដើមសណ្តែក។ បន្ទាប់ពីគ្រប់ខែចេញផ្លែត្រូវប្រមូលផលអាចលក់ចេញក្នុង ១គីឡូ ២៥០០រៀល នៅខែនេះ បេះបានពី ៥ ទៅ ១០ គីឡូក្រាមប៉ុណ្ណោះ ។ ចាប់ពីដាំចាប់ពី១ ខែ ២០ ថ្ងៃ ទើបប្រមូលផលបាន ប្រើរយៈពេលយូរជាងឆៃថាវ ។ សណ្តែកកួរនេះដែរចាប់ពីមានផ្លែ ដែលអាចបេះបានទៅលក់ មានរយៈ២០ថ្ងៃចាប់ផ្តើមអស់ផ្លែ និងពុំសូវមានផ្លែ និងងាប់ដើមទៅវិញ ។ នេះបើតាម លោក ធី ជា។

ជាទូទៅ ដំណាំឆៃថាវ និងសណ្តែក ជាប្រភេទបន្លែដែលប្រជាកសិករដាំដុះច្រើន ពីព្រោះវាអំណោយផលដល់ដល់រដូវកាល ស្របជាគ្នាអាកាសធាតុ ព្រោះថា ខែវស្សាមានស្លឹកច្រើនជាងផ្លែ ចំណែកឆៃថាវវិញ នៅខែវស្សាពុំសូវទទួលបានមើមល្អនោះទេ ភាគច្រើនខែភ្លៀងជាំទឹក និងរលួយមើមមិនដូចខែប្រាំងមានមើមល្អ ។
ការដាំដំណាំទាំងពីរប្រភេទមុខនេះ អាស្រ័យទៅលើប្រភេទពូជ។ សម្រាប់លោក ធី ជា ជ្រើសរើស ស្លាក់សញ្ញាឃ្លោក ភាគច្រើនគ្រាប់ពូជឃ្លោកនេះ នៅបណ្តុះកូនទៅមានរយដុះច្រើន ។ លុះចាប់ផ្តើមប្រមូលផល លាងទឹកឲ្យស្អាតស្រកជាមួយថង់ប្លាស្ទិច ដោយថ្លឹងគីឡូ ក្នុង១គីឡូ ទទួលបានប្រាក់ ១២០០ រៀល តម្លៃនេះនៅមានឡើង បើឡើងថ្លៃវិញ បាន ១០០ រៀល នៅខែដែលសម្បូរ និងបើចុះថ្លៃចាប់ពី ៣០០ រៀល ទៅ ៥០០ រៀល ។ លោកបញ្ជាក់ប្រាប់ថា ការដាំបន្លែនេះថ្ងៃទី១ ទៅបោះលក់ឲ្យឈ្មួញ ១ គីឡូ បានតម្លៃ ១៥០០ រៀល ដល់ទៅថ្ងៃទី ២ បានតែ ១២០០ រៀល ប៉ុណ្ណោះ ។
ការធ្វើកសិកម្ម ដាំបន្លែនេះ លោកថា ទទួលបានប្រាក់កម្រៃច្រើនគួរសម ប៉ុន្តែ គិតលើការទូទាត់ទៅលើចំណាយ ទៅលើថ្នាំសម្លាប់ល្អិត ម្ហូបអាហារប្រចាំថ្ងៃ សម្រាប់តែ១រដូវកាល ទៅមួយរដូវកាលប៉ុណ្ណោះ៕
ដោយ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


