ព័ត៌មានអន្ដរជាតិ
ថ្នាំញៀនជាង២តោនបន្លំជាម្សៅពោត តម្លៃ៩០លានដុល្លារ ត្រូវចាប់នៅថៃ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៤ខែមិថុនានេះ អាជ្ញាធរថៃបានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនគ្រីស្តាល់( ម៉ាទឹកកក) ជិត ២,៤តោន មានតម្លៃជាង ៩០លានដុល្លារ ពីទូកទេសចរណ៍ដែលចូលចតក្បែរផែក្នុងខេត្ត Rayong ភាគខាងកើតប្រទេសថៃ។

គ្រឿងញៀនដ៏ច្រើនសម្បើមនេះ លាក់ក្នុងថង់ប្លាស្ទិកបន្លំធ្វើជាកញ្ចប់ម្សៅពោត ត្រូវស្ទាក់ចាប់បានកាលពីថ្ងៃសៅរ៍ មុនពេលរត់ពន្ធឆ្លងកាត់ព្រំដែនភាគខាងត្បូងប្រទេសថៃ។ បុរស៨នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងប្រតិបត្តិការនេះ។ លើសពីនេះអាជ្ញាធរក៏បានរឹបអូសរថយន្តមួយគ្រឿង និងរថយន្តដឹកទំនិញដែលគេជឿថាជាផ្នែកនៃបណ្តាញរត់ពន្ធ។
នាយកដ្ឋានស៊ើបអង្កេតពិសេសថៃបានប៉ាន់ប្រមាណថា គ្រឿងញៀនអាចលក់បានច្រើនជាង ៣ពាន់លានបាត (៩០,៨ លានដុល្លារ) ប្រសិនបើលក់ទៅក្រៅប្រទេស។

យោងតាមអង្គការសហប្រជាជាតិ គ្រឿងញៀនភាគច្រើននៅក្នុងតំបន់មានប្រភពមកពីប្រទេសជិតខាងមីយ៉ាន់ម៉ា ចេញពីតំបន់ «ត្រីកោណមាស» ដែលជាតំបន់ព្រំដែនរវាងមីយ៉ាន់ម៉ា ឡាវ និងថៃ។ តំបន់នេះនៅតែជាចំណុចក្តៅសកលសម្រាប់ការផលិតគ្រឿងញៀន ខណៈមេតំហ្វេតាមីនឥឡូវនេះបានវ៉ាដាច់អាភៀន និងហេរ៉ូអ៊ីនក្លាយជាផលិតផលចម្បងដោយសារវាងាយស្រួលផលិតនិងបានទ្រង់ទ្រាយធំ។
របាយការណ៍របស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះ បានគូសបញ្ជាក់ពីកំណត់ត្រានៃការរឹបអូសថ្នាំញៀនចំនួន ២៣៦ តោននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើង ២៤% ពីឆ្នាំមុន ដែលបង្ហាញពីវិបត្តិគ្រឿងញៀនដែលកំពុងកើនឡើងនៅក្នុងតំបន់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


