Connect with us

សេដ្ឋកិច្ច

កសិករនៅខេត្តមណ្ឌលគិរីម្នាក់ដាំដំណាំពូជពីកូរ៉េ កំពុងមានទីផ្សារល្អ

បានផុស

នៅ

កសិករនៅខេត្តមណ្ឌលគិរីម្នាក់ សាកល្បងដាំដំណាំពូជពីប្រទេសកូរ៉េខាងត្បូង កំពុងតែមានទីផ្សារល្អ ខណៈដំណាំនេះមិនសូវមានអ្នកដាំច្រើននៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងវ័យ ៥៥ឆ្នាំ លោក ផិន ផន ជាកសិករដំាដំណាំខាត់ណាមើម ឬហៅម្យ៉ាងទៀតថា (ស៊ូហាវ) ប្រាប់ កម្ពុជាថ្មី ថា ដំណាំស៊ូហាវនេះ លោកបានសាកល្បងដាំវាទើបតែប៉ុន្មានឆ្នាំនេះតែប៉ុណ្ណោះ តែអ្វីដែលទទួលបានគឺដំណាំប្រភេទនេះ វាមានទីផ្សារល្អ ប្រសិនបើធៀបនឹងការដាំស្ពៃក្ដោប។

​កសិកររូបនេះ បញ្ជាក់ដែរថា «ស៊ូហាវជាដំណាំមួយប្រភេទងាយស្រួលដាំ មិនខុសអ្វីពីស្ពៃបូកគោ និងស្ពៃក្ដោបរបស់ខ្មែរនោះឡើយ! ពោលគឺដាំត្រឹមតែរយៈពេល២ខែកន្លះ ក៏អាចប្រមូលផលលក់បានហើយ»។

ចំពោះតម្លៃវិញ លោក ផិន ផន បានឱ្យដឹងថា ស៊ូហាវ ឬខាត់ណាមើមនេះ អាចលក់ចេញទៅកាន់ទីផ្សារបានក្នុងតម្លៃ ៤០០០រៀល ទៅ ៥០០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកទីផ្សារលក់ចេញវិញ មានដូចជាផ្សារទំនើបមួយចំនួនក្នុងរាជធានីភ្នំពេញ និងលក់ផ្ទាល់នៅចម្ការខ្លះផងដែរ។

ខាត់ណាមើម ឬស៊ូហាវ ត្រូវបានប្រជាជនកូរ៉េនិយមដាំសម្រាប់បរិភោគ ព្រោះគេអាចយកវាទៅស្ងោរស៊ុប និងនៅប្រទេសខ្លះទៀតយកទៅកែច្នៃធ្វើបុកល្ហុងជំនួសពេលដែលគ្មានល្ហុង។ ក្រៅពីនេះ ដំណាំប្រភេទនេះ ប្រជាជននៅប្រទេសកូរ៉េ យល់ថាវាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ព្រោះវាជាបន្លែម្យ៉ាងដែលអាចជំនួសការប្រើប៊ីចេង និងស្ករ បានថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់ លោក ផិន ផន។

យ៉ាងណាមិញ លោក ផិន ផន ក៏បានឱ្យដឹងទៀតថា សម្រាប់ការដាំសាកល្ប​ងនេះ លោកអាចប្រមូលផលបានត្រឹមតែ ៥០០គីឡូតែប៉ុណ្ណោះ ខណៈលោកមិនទាន់ហ៊ានដាំច្រើន ដ្បិតអីដំណាំនេះនៅពុំសូវមានអ្នកស្គាល់ច្រើន នោះឡើយ៕

អត្ថបទ ៖​ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម