ព័ត៌មានជាតិ
ស្ពានឈើ ២ កន្លែង ក្នុងភូមិកាឡឹម របស់ជនជាតិដើមភាគតិច រងការបាក់ស្រុត មិនអាចដឹកដំណាំកសិផលលក់លើទីផ្សារ
នៅរដូវវស្សា ភ្លៀងធ្លាក់បណ្តាលឲ្យស្ពានឈើ ២ កន្លែង ក្នុងភូមិកាឡឹម បាក់ស្រុត មិនអាចដឹកជញ្ជូនដំណាំកសិផលពីផ្ទះទៅចម្ការ ឬ ដឹកទៅលក់នៅលើទីផ្សារបាននោះទេ ដោយសារភ្លៀងខ្លាំងមានទឹកពេញអូរ ហូរខ្លាំង ជាហេតុធ្វើឲ្យជនជាតិដើមភាគតិចមិនអាចបើកគោយន្តដឹកដំណាំឆ្លងកាត់បាន។

ស្ពានឈើ ២ កន្លែង បាក់ស្រុតនេះ ស្ថិតនៅភូមិកាឡឹម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។ ស្ពានឈើនេះ ជនជាតិដើមភាគតិច ឆ្លងកាត់ជាង ១ ពាន់គ្រួសារ។ ការសាងសង់ស្ពាននេះ ជាថវិការបស់ឃុំ ហើយក្រុមហ៊ុនជាអ្នកទទួលម៉ៅការដេញថ្លៃបានត្រឹម ១ ឆ្នាំកន្លះ ដោយត្រូវទឹកហូរនាំដីក្រោមស្ពាន បណ្តាលឲ្យផ្អៀងមួយចំហៀង។ ចំពោះការបាក់ស្រុតស្ពានពាក់កណ្ដាលនេះដែរ មិនទាន់ត្រូវបានអ្នកម៉ៅការសាងសង់ស្ពាននេះមកទទួលជួសជុលនៅឡើយទេ។

លោក សាក់ ខាំលឿន មេភូមិ បានឲ្យដឹងថា ស្ពានក្នុងភូមិរបស់លោកមាន ២ កន្លែង គឺ ស្ពានដែលជនជាតិដើមភាគតិចពិបាកធ្វើដំណើរដោយរងការខូចខាតដោយសារទឹកភ្លៀង និងស្ពានអូរកាឡឹម។ បច្ចុប្បន្ន លោក បានស្នើសុំឃុំឲ្យជួយជួសជុល ប៉ុន្តែនៅមិនទាន់ធ្វើនៅឡើយ។ ក្នុងនោះ លោក ក៏បានបិទមិនឲ្យគោយន្តឆ្លងកាត់នោះទេ ពីព្រោះខ្លាចបាក់ស្ពាន អនុញ្ញាតឲ្យតែម៉ូតូ និងថ្មើរជើងធ្វើដំណើរ ទម្រាំរួចខែវស្សា ទឹកស្រក បានកៀរគរគ្នាធ្វើ។

ក្នុងនាមលោកជាមេភូមិតំណាងឲ្យជនជាតិដើមភាគតិចដែលធ្វើដំណើរស្ពាននេះ បានសំណូមពរដល់រាជរដ្ឋាភិបាល និងរដ្ឋបាលឃុំ សូមមេត្តាជួយជ្រោមជ្រែងកសាងស្ពាននេះ ដើម្បីឲ្យជនជាតិដើមភាគតិច នៅមុនរដូវប្រមូលផលកសិកម្ម អាចដឹកទៅលក់នៅលើទីផ្សារ។
ដោយឡែក លោក ខាំ កាប៊ីន មេឃុំកាចូន បានប្រាប់ដែរថា ជនជាតិដើមភាគតិចរស់នៅភូមិខាងលើថា ក្រុមហ៊ុនបានដេញថ្លៃគម្រោងធ្វើស្ពាននេះ តាមកិច្ចកុងត្រាក្រុមហ៊ុនថែទាំតែរយៈពេល ៦ ខែប៉ុណ្ណោះ ចំណែកឃុំមិនទាន់មានកញ្ចប់ថវិកាធ្វើស្ពាននេះនៅឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានគិតគូរធ្វើសំណើជួសជុល និងធ្វើស្ពាននេះជាថ្មីម្តងទៀត រង់ចាំជួយពីខាងសប្បុរសដែរ ពីព្រោះថវិកានៅមានកម្រិត ដោយមានគម្រោងធ្វើផ្លូវលំផ្សេងទៀតអស់ថវិកាច្រើន។ លោកថា ខែវស្សានេះ ភ្លៀងធ្លាក់ញឹកញាប់ មានទឹកហូរខ្លាំង មិនអាចជួសជុលបាននោះទេ។
គួរជម្រាបថា ចំពោះស្ពានឈើនៅតាមអូរនានាខ្លះរងការខូចបាក់ស្រុត ត្រូវថែទាំជួសជុលពីសំណាក់ប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ៕
អត្ថបទ ៖ ចាប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


