សន្តិសុខសង្គម
ជនសង្ស័យ ៣នាក់ គាស់ឃ្លាំងស្រាបៀរយកលុយ និងក្រវិលរង្វាន់សរុបអស់ជាង ៤ម៉ឺនដុល្លារ
ជនសង្ស័យមួយក្រុមបានធ្វេីសកម្មភាពចូលទៅក្នុងឃ្លាំងស្រាបៀរមួយកន្លែង លួចយកប្រាក់ និងក្រវិលកំប៉ុងរង្វាន់អស់មួយចំនួនធំ ហេីយនាំគ្នាគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១១ និង ៣០ នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិអន្លង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ សាង វីសា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក គ្រប់គ្រងឃ្លាំង មានទីលំនៅភូមិ អូរតាគាំ៣ ឃុំស្វាយប៉ោ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង។

សំភារបាត់បង់៖ ប្រាក់រៀល ២៦ ២៥០ ០០០៛ ប្រាក់ដូល្លារ ១ ៣៩៦ $ ក្រវិលកំប៉ុង ស្រាបៀរ វើក អាយ វើកអាយស៊ីធូ អ៊ីចប្រេស សរុប ១ ៩៥៨ កេះ គិតជាទឹកប្រាក់ ២២ ៨៣៥ $ ក្រវិលកំប៉ុងត្រូវរង្វាន់ លុយចំនួន ៨ ៣៩៣ $ សរុបទាំងអស់ចំនួន ៤១ ១៦៤ $។

យោងតាមកាមេរ៉ាសុវត្ថភាព ឃើញជនសង្ស័យចំនួន ៣នាក់ ប្រុស មានពាក់ម៉ាស ពាក់មួក ពាក់ស្រោមដៃ ជិះម៉ូតូ ២គ្រឿង ពេលធ្វើសកម្មភាព ហើយជិះចេញទៅទិសខាងជើង។

ករណីនេះ សមត្ថកិច្ចការិយាល័យបច្ចេកទ្ទេសវិទ្យាសាស្ត្រ ខេត្ត ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្ត កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក កម្លាំងប៉ុស្តិ៍ព្រែកតាមាក់ កំពុងស៊ើបអង្កេតស្រាវជ្រាវ៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


