ព័ត៌មានអន្ដរជាតិ
អ្នកវិភាគថា ភាពមិនច្បាស់លាស់នយោបាយថៃត្រូវការច្រើនខែ ខណៈទីផ្សារថៃដាំក្បាលអាក្រក់បំផុត
តុលាការធម្មនុញ្ញរំពឹងថានឹងចំណាយពេលចន្លោះពី១ខែទៅ៣ខែដើម្បីប្រកាសសាលក្រមស្ថាពរចុងក្រោយស្តីពីជោគវាសនារបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) បន្ទាប់ពីតុលាការបានព្យួរមុខតំណែងនាយករដ្ឋមន្ត្រី ជុំវិញការលេចធ្លាយការសន្ទនាតាមទូរស័ព្ទជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ការផ្អាកលោកស្រីផែថងថាន ស៊ីណាវ៉ាត្រ ពីតួនាទីដើម្បីបើកការស៊ើបអង្កេតផ្លូវការ ហើយលោកស្រី នាយករដ្ឋមន្ត្រី មានពេល១៥ថ្ងៃ ដើម្បីឆ្លើយបំភ្លឺដាក់ភស្តុតាងដោះបន្ទុកពីការចោទប្រកាន់របស់សមាជិកសភា៣៦រូបដែលបានដាក់ពាក្យបណ្តឹងចោទប្រកាន់លោកស្រី ពីបទរំលោក្រមសីលធម៌រដ្ឋធម្មនុញ្ញដែលបានសន្ទនាសម្ងាត់ជាមួយមេដឹកនាំរដ្ឋបរទេស។
អ្នកវិភាគភាគច្រើនបានរំពឹងថានឹងមានការផ្អាកក្នុងអំឡុងពេលស៊ើបអង្កេតលើញត្តិរបស់ព្រឹទ្ធសភាដោយចោទប្រកាន់នាយករដ្ឋមន្ត្រីពីបទរំលោភលើបទដ្ឋានសីលធម៌ដោយរំលោភរដ្ឋធម្មនុញ្ញ។
សារព័ត៌មានបាងកកប៉ុស្តិ៍ បានស្រង់សម្តីអ្នកវិភាគ លោក Kasem Prunratanamala ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន CGS International Securities Group ដែលមានមូលដ្ឋាននៅប្រទេសចិន ដែលលោកបានអះអាងថា៖«យើងរំពឹងថាតុលាការនឹងចំណាយពេល១ទៅ៣ខែ ដោយប្រកាសសាលក្រមនៅខែកញ្ញា»។
អ្នកវិភាគបានបន្តថា ប្រសិនបើលោកស្រី ផែថងថាន ត្រូវបានរកឃើញថាមានកំហុស លោកស្រីទំនងជាត្រូវបានហាមមិនឱ្យធ្វើនយោបាយរយៈពេល ១០ឆ្នាំ។ លោកបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ សភានៅតែអាចបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីពីបេក្ខជនដែលមាន រួមទាំងលោក Chaikasem Nitisiri មកពីគណបក្សភឿថៃដែលកំពុងកាន់ដឹកនាំរដ្ឋាភិបាលចម្រុះស្រាប់ ដែល CGS ជឿជាក់ថាអាចជានាយករដ្ឋមន្ត្រីថ្មី។
ការហក់ឡើងវិបត្តិនយោបាយនឹងបន្តដាក់សម្ពាធលើផ្សារហ៊ុនថៃ (SET) ដែលបានធ្លាក់ចុះ ២៣% នៅឆ្នាំនេះ ដែលធ្វើឱ្យវាក្លាយជាទីផ្សារដែលដំណើរការអាក្រក់បំផុតនៅក្នុងពិភពលោកប្រៀបធៀបនឹងអត្រាប្រចាំឆ្នាំមុន។
លោក Kasem ត្រូវបានស្រង់សម្តីដូចលើកឡើង៖«យើងជឿថាអ្នកវិនិយោគបានកំណត់តម្លៃនៅក្នុងក្តីបារម្ភផ្សេងៗ រួមទាំងពន្ធគយរបស់សហរដ្ឋអាមេរិក ភាពចលាចលនយោបាយក្នុងស្រុក និងសេដ្ឋកិច្ចក្នុងស្រុកដែលខ្សោយ»។
លោក បានលើកឡើងថា៖«ក្រុមអ្នកតវ៉ាគ្រោងនឹងប្រមូលផ្តុំគ្នាម្តងទៀត ប៉ុន្តែមិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយទេ។ យើងជឿថាការប្រមូលផ្តុំគ្នានៅតាមដងផ្លូវនឹងរំខានដល់អាជីវកម្មម្តងទៀត នៅពេលដែលអ្នកប្រើប្រាស់ស្នាក់នៅផ្ទះដោយខ្លាចកើតមានអំពើហិង្សា ដែលអាចបើកទ្វារឱ្យយោធាធ្វើអន្តរាគមន៍»។
ដោយមើលឃើញពីភាពមិនច្បាស់លាស់ខាងនយោបាយក្នុងស្រុក លោកបាននិយាយថា ប្រទេសថៃប្រហែលជាមិនមានអំណាចចរចាច្រើនជាមួយសហរដ្ឋអាមេរិកទេ ទាក់ទងនឹងពន្ធនាំចូលដែលបានគ្រោងទុកចំនួន ៣៦ភាគរយដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី៩ខែកក្កដាខាងមុខនេះ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


